តួប្រុសរឿង «Train To Busan» មានប្រតិកម្មយ៉ាងណា ពេលលឺថា លក់អស់ជាង ១០លានសំបុត្រ? (មានវីដេអូ)

កូរ៉េខាងត្បូង៖ មួយរយៈពេលចុងក្រោយនេះ មិត្តៗយុវវ័យមួយចំនួនធំ ដែលនិយមចូលចិត្តវិស័យភាពយន្ត  ឬអាចនិយាយបានថា ចូលចិត្តទៅមើលកុន ប្រាកដជាបានស្គាល់ រីឯខ្លះទៀត ក៏បានទស្សនារួចមកហើយដែរ នូវរឿងកូរ៉េថ្មីមានលក្ខណៈជា ប្រភេទរឿង Zombie ដែលទើបនឹងចាក់បញ្ចាំងតាមរោងកុននានា។

គួរឲ្យដឹងថា រឿងកូរ៉េមួយនេះ ពិតជាទទួលបានការគាំទ្រយ៉ាងខ្លាំង  និងមានចំនួនអ្នកទស្សនាយ៉ាងច្រើនលើសលប់ លើសពីការរំពឹងទុករបស់ផលិតករទៅទៀត ដោយទើបតែដាក់បញ្ចាំងមិនប៉ុន្មានថ្ងៃផង សំបុត្រទស្សនាបានលក់អស់ជាង ១០លានសំបុត្រឯណោះ។

បើយោងតាមកិច្ចសម្ភាស៍ជាមួយនឹងតួឯកប្រុសក្នុងរឿង«Train To Busan» គឺ លោក Gong Yoo លោកបាននិយាយបែបកំប្លែងៗថា៖ «មានមនុស្សជាច្រើន បានមកចូលរួមអបអរស្វាគមន៍ខ្ញុំ ដែលសំបុត្របានលក់អស់ជាង ១០លានសន្លឹក។ ខ្ញុំមានអារម្មណ៍ថា ដូចជាដាក់វត្ថុយ៉ាងធ្ងន់ (បន្ទុក) នៅលើស្នារបស់ខ្ញុំអញ្ចឹង»។

ទន្ទឹមនឹងនេះផងដែរ ក្នុងអំឡុងពេលកំពុងសម្ភាស៍ ក៏មានសំណួរមួយសួរទៅកាន់លោក Gong Yoo ថាតើលោកធ្លាប់និយាយពិភាក្សា ឬក៏ផ្លាស់ប្តូរយោបល់ថ្មីៗអំពីការផ្លាស់ប្តូរប្លង់ថតជាមួយនឹងអ្នកដឹកនាំរឿងទេ?

លោកបានឆ្លើយថា៖ « ខ្ញុំធ្លាប់បាននិយាយអំពីរឿងនេះ ជាមួយនឹង លោកអ្នកដឹកនាំ Yeon Sang Ho ដែរ ហើយកាលនោះ ខ្ញុំបាននិយាយថា ខ្ញុំគិតថា តួអង្គ Seok Woo ប្រហែលនឹងក្លាយជាZombie នៅត្រង់ឈុតណាមួយជាមិនខាន»។

លោកបានបន្តថា៖ «ប៉ុន្តែលោកអ្នកដឹកនាំ Yeon បាននិយាយថា តួអង្គ Seok Woo នឹងត្រូវធ្លាក់ ពីលើរថភ្លើង បាក់កស្លាប់» បន្ទាប់មក លោក Gong Yoo ក៏បាននិយាយបណ្តើរសើចបណ្តើរថា៖ «បន្ទាប់មក ខ្ញុំផ្តល់យោបល់មួយទៀត គឺខ្ញុំបានប្រាប់អ្នកដឹកនាំថា ចំពោះតួអង្គ Ma Dong Seok គួរតែផ្លាស់ប្តូរ ឲ្យក្លាយទៅជា Zombie វិញ ទើបធ្វើឲ្យវគ្គរបស់គេមានភាពទាក់ទាញនិងចាប់អារម្មណ៍ជាងមុន»។

ដូចនេះ ចង់ដឹងថារន្អត់ ព្រឺព្រួចយ៉ាងណា កុំឲ្យខាតពេលយូរ មកទស្សនា Trailer ទាំងអស់គ្នា៖

ប្រភព៖ Soompi

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload