រកឃើញបវរកញ្ញាឯកជប៉ុនប្រចាំឆ្នាំ ២០១៦ តែបែរជាមានការរិះគន់

ជប៉ុន៖ កាលពីថ្ងៃច័ន្ទកន្លងទៅនេះ បវរកញ្ញាឯកជប៉ុនប្រចាំឆ្នាំ ២០១៦ បានធ្លាក់ទៅលើ នារីកូនកាត់វ័យក្មេងអាយុ ២២ឆ្នាំ ដែលមានឪពុកជាជនជាតិឥណ្ឌា និងម្ដាយជនជាតិជប៉ុន ដែលនេះអាចបង្ហាញពីភាពស្មើគ្នា មិនប្រកាន់ពូជសាសន៍ក្នុងប្រទេសនេះ។

នេះបើតាមប្រភពបានឲ្យដឹងថា កញ្ញាឯកកូនកាត់ Priyanka Yoshikawa បានសប្បាយរីករាយជាខ្លាំង ចំពោះការទទួលជ័យជំនះជាបវរកញ្ញាឯកជប៉ុនប្រចាំឆ្នាំ ២០១៦ រហូតដល់ស្រក់ទឹកភ្នែក បន្ទាប់ពីកញ្ញាឯកឆ្នាំចាស់ ២០១៥ Ariana Miyamoto អាយុ ២២ឆ្នាំ បានរងនូវពាក្យតិះដៀល ដែលក្លាយខ្លួនជានារីកូនកាត់ ស្បែកខ្មៅដំបូងបង្អស់ តំណាងឲ្យប្រទេសជប៉ុន។​ គួររំលឹកថា ក្រោយពីការជាប់របស់នាង Ariana Miyamoto កាលពីឆ្នាំមុននេះ នាងបានរងឥទ្ធិពលអាក្រក់យ៉ាងខ្លាំង ដោយអ្នកនៅក្នុងបណ្ដាញទំនាក់ទំនងសង្គម បាននាំគ្នាបន្លឺឡើងថា បវរកញ្ញាឯកជប៉ុន គួរណាតែជ្រើសរើសអ្នកឈ្នះ ដែលជាជនជាតិជប៉ុន ១០០ភាគរយ ជាជាងជ្រើសរើសយកកូនកាត់។

យ៉ាងណាមិញ សម្រាប់នាង Priyanka Yoshikawa វិញ ក៏ទទួលរងនូវការិះគន់ដូចជា កញ្ញាឯកឆ្នាំចាស់ដូចគ្នា និងអ្នកខ្លះទៀត ក៏អបអរសាទរដូចជា ជូនពរឲ្យនាងកាន់តែល្បី ហើយអ្នកខ្លះទៀត មានមោទនភាពជាខ្លាំង ដែលមាននាងជាអ្នកតំណាងឲ្យប្រទេសជប៉ុន ទៅប្រកួតប្រជែងប្រឡងបវរកញ្ញាឯកពិភពលោក នៅវ៉ាសិនតោន ឌីសី សហរដ្ឋអាមេរិក នាខែធ្នូខាងមុខនេះ។

ទោះជាយ៉ាងណា បវរកញ្ញាឯកដែលទើបតែជាប់ថ្មីៗនេះ នាង Priyanka Yoshikawa បានថ្លែងប្រាប់ AFP ថា <<មុននឹងមានបវរកញ្ញាឯកឆ្នាំ ២០១៥ នាង Ariana Miyamoto មាននារីកូនកាត់ជាច្រើន មិនអាចក្លាយខ្លួនជាអ្នកតំណាងឲ្យជប៉ុន ដែលនេះជាអ្វីដែលនាងធ្លាប់គិតដូចគ្នា តែនាង Ariana Miyamoto តែងតែលើកទឹកចិត្ដដល់រូបនាងជាច្រើន តាមរយៈសកម្មភាពនានា កុំឲ្យចុះចាញ់>>

ទស្សនាវីដេអូនៃការប្រកាសលទ្ធផល បវរកញ្ញាឯកជប៉ុនឆ្នាំ២០១៦ នៅខាងក្រោម៖

ប្រភពពី៖ CNN | The Hindu

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload