iPhone ចេញ​ថ្មី​ម្តងៗ​ចិត្ត​ចេះ​តែ​ចង់​បាន តែ​លទ្ធភាព​​ទៅ​មិន​រួច ពិតអត់?

កំពុង​អង្គុយ​លើ​បង់​ក្រោម​ម្លប់​ឈើ​តែ​ម្នាក់​ឯង​នៅ​ខាង​មុខ​សាលា​ បញ្ញា​សាស្រ្ត​ម្ដុំ​វិមាន​ឯករាជ្យ កញ្ញា​វរលក្ខណ៍​ប្រាប់​ថា ពេល iPhone ចេញ​ថ្មី​ម្តងៗ​ចិត្ត​ចេះ​តែ​ចង់​បាន ​តែ​លទ្ធភាព​មិន​អាច​ទៅ​រួច​។

 

iPhone ចេញ​ថ្មី​ម្តងៗ​ចិត្ត​ចេះ​តែ​ចង់​បាន តែ​លទ្ធភាព​​ទៅ​មិន​រួច ពិតអត់?

 

កញ្ញា​សម្បុរ​ខ្មៅ​ស្រអែម​ ដែល​មាន iPhone 6 Plus ​កាន់​​ក្នុង​ដៃ​ផង​នោះ ​បាន​បន្ត​ថា ​ iPhone ចេញ​ថ្មី​ម្ដងៗ​មាន​​ពណ៍​គួរ​ឲ្យ​ទាក់ចិត្ត​មែន​ទែន។ ប៉ុន្តែ​បើ​​តម្លៃ​​​វិញក៏​មិន​ថោក​ដែរ ​ធ្វើ​ឲ្យ​កញ្ញា​និង​អ្នក​ប្រើប្រាស់​ជា​ច្រើន​ទៀត រារែក​ចិត្ត​ក្នុង​ការ​ត្រូវ​​ចំណាយ​ថវិកា​ដ៏​ខ្ពស់​ដើម្បី​បាន​ទូរសព្ទ​ដ៏​ឡូយ​ឆាយ​នេះ។

 

មិន​ខុស​គ្នា​នេះ​​ដែរ យុវជន ដាណេត ដែល​កំពុង​អង្គុយ​ក្បែរ​នោះ​  ក៏​បន្ទរ​ការ​ចាប់​អារម្មណ៍​ដែរ​ថា iPhone ចេញ​ម្តងៗ​មាន​អ្នក​គាំទ្រ​ភ្ល្លូកទឹកភ្លូកដី។

 

យុវជន​រូប​នេះ​ថា iPhone ជា​ទូរសព្ទ​លំដាប់​កំពូល​ដែល​មាន​ការ​ពេញនិយម​បំផុត តែ​យុវជន​រូប​នេះ​ទទួល​ស្គាល់​ថា តម្លៃ​​ដ៏​ខ្ពស់​ធ្វើ​ឲ្យ​​អ្នក​​ប្រើប្រាស់​​ជាច្រើន​បាន​ត្រឹម​តែ​ស្រមៃ​ ​​មិន​អាច​​មាន​លទ្ធភាព​ទិញ​​​ទូរសព្ទ​ដ៏​ទំនើប​​​នេះបាន។

 

iPhone ចេញ​ថ្មី​ម្តងៗ​ចិត្ត​ចេះ​តែ​ចង់​បាន តែ​លទ្ធភាព​​ទៅ​មិន​រួច ពិតអត់?

 iPhone 7 ​ពណ៌​ខៀវ​ក្រមៅ កាមេរ៉ា​ភ្លោះ (រូប​លេច​ធ្លាយ) 

 

ចំណែក​យុវតី​ ស្រីនិច ​ក៏​ជា​អ្នក​គាំទ្រ​និង​​ប្រាថ្នា​ចង់​បាន​ទូរសព្ទ iPhone ជា​កម្មសិទ្ធិ​​ដែរ​។ កញ្ញា​​ថា iPhone ជា​ទូរសព្ទ​ដែល​​ទទួល​ការ​ពេញនិយម​ ទាំង​ការ​រចនា ​បច្ចេកវិទ្យា​ ក៏​ដូចជា​​ ការ​ឌីហ្សាញ​រូប​រាង​ស្រស់​ឆើត​ សុទ្ធ​តែ​ទាក់ចិត្ត​អ្នក​ប្រើ។ យ៉ាង​ណា យុវតី​រូប​នេះថា ​អ្នក​ប្រើប្រាស់​ជា​ច្រើន​​មិន​​មាន​លទ្ធភាព​ទិញ​ទូរសព្ទ​ដ៏​ទំនើប​នេះ​​ប្រើ ដោយសារ​តម្លៃ​ដ៏​​សែន​ថ្លៃ ​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​មាន​ចិត្ត​ចង់បាន ​ត្រូវ​ពិចារណា​​យ៉ាង​ម៉ត់ចត់។

 

iPhone 7 និង 7 plus ជា iPhone ជំនាន់​ថ្មី​​​​ នឹង​បង្ហាញ​ខ្លួន​នៅ​រាត្រី​​នេះ​​ម៉ោង ១២យប់ នៅ​កម្ពុជា ក្នុង​ព្រឹត្តិការណ៍​សម្ពោធ​ជា​ផ្លូវការ​ប្រចាំ​ឆ្នាំ​របស់​ក្រុមហ៊ុន Apple។

 

ប្រិយមិត្ត​ណា​ខ្លះ ទន្ទឹង​រង់​ចាំ  iPhone 7 និង 7 plus ចេញ​យប់​នេះ?

 

 

អត្ថបទ៖ រក្សា