ឥណ្ឌូណេស៊ី ​ស្នើ​តែងតាំង​ ​Jack Ma​ ​ធ្វើ​ទី​ប្រឹក្សាសេដ្ឋកិច្ច

រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​ស្នើ​តែងតាំង​នាយកក្រុមហ៊ុន​លក់​ទំនិញ Alibaba​ ​Jack Ma​ ​ធ្វើ​ទីប្រឹក្សា​រដ្ឋ​ ​ទទួល​បន្ទុក​ផ្នែក​អភិវឌ្ឍ​ពាណិជ្ជកម្មអេឡិចត្រូនិក​ ​(Ecommerce)។

 

ឥណ្ឌូណេស៊ី ​ស្នើ​តែងតាំង​ ​Jack Ma​ ​ធ្វើ​ទី​ប្រឹក្សាសេដ្ឋកិច្ច

 

ការ​ស្នើ​នេះ​ធ្វើ​ឡើង​តាម​សេចក្ដី​សម្រេច​របស់​រដ្ឋមន្ត្រី​ប្រមាណ​ ​១០​ ​នាក់​នៃ​​ប្រទេស​ឥណ្ឌូណេស៊ី​ ​ខណៈ​​​ពួក​គេ​ជឿ​ថា​ ​Jack Ma​ ​អាច​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​របស់​ប្រទេស​ក៏​ដូច​ជា​តំបន់​អាស៊ាន​អាច​ស្ទុះ​កាន់​តែ​ខ្លាំង​ជា​មួយ​យុទ្ធសាស្ត្រ​គ្រប់គ្រង​ទីផ្សារ​បែប​បច្ចេកវិទ្យា។

 

ប៉ុន្តែ​ទាក់ទង​ការ​អញ្ជើញ​នេះ​ ​Jack Ma​ ​មិន​ទាន់​ធ្វើ​ការ​ឆ្លើយ​តប​អ្វី​នៅ​ឡើយ​ ​ព្រោះ​បច្ចុប្បន្ន​គាត់​កំពុង​មមាញឹក​ជា​មួយ​តំណែង​ជា​អគ្គនាយក​របស់​ ​Alibaba Group​ ​ដែល​គ្រប់គ្រង​លើ​ក្រុមហ៊ុន​ធំ​ៗ​ចំនួន​ ​១០​ ​ក្នុង​ប្រទេស​ចិន៕

 

ឥណ្ឌូណេស៊ី ​ស្នើ​តែងតាំង​ ​Jack Ma​ ​ធ្វើ​ទី​ប្រឹក្សាសេដ្ឋកិច្ច

 

អាន​បន្ត​ ​៖​ ង៉ែត រចនា៖ “ខ្ញុំ​ចង់​ឈ្នះ ពាក្យ​គេ​ថា ស្រីៗ​រៀន IT មិន​កើត”

 

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
ប្រភព​ ​៖​ ​techinasia