ធ្លាយ​រូបភាព​​ផ្លូវ​ការ​ iPhone 7 ត្រៀម​ប្រកាស​យប់​នេះ

ជាង​ ១២ ម៉ោង​ទៀត​ iPhone 7 នឹង​បង្ហាញ​វត្តមាន​ជា​ផ្លូវ​ការ​ ហើយ​ទន្ទឹម​នឹង​នេះ​មាន​ព័ត៌មាន​លេច​ធ្លាយ​ជា​ច្រើន​បាន​លេច​ឡើង​លើ​បណ្ដាញ​អ៊ីនធឺណិត។ ក្នុង​ចំណោម​នោះ​រួម​មាន​ទាំង​រូបភាព​លេច​ធ្លាយ​មួយ​ ដែល​គេ​ជឿ​ថា​ជា​រូបភាព​ផ្លូវ​ការ​របស់ iPhone 7។

 

ធ្លាយ​រូបភាព​​ផ្លូវ​ការ​ iPhone 7 ត្រៀម​ប្រកាស​យប់​នេះ

 

រូបភាព​ខាង​លើ​បាន​ចែក​ចាយ​ដោយ​គណនី​ Twitter ឈ្មោះ​ The Malignant ​ដោយ​កន្លង​មក​គណនី​នេះ​ធ្លាប់​ចែក​រំលែក​ព័ត៌មាន​ដែល​បាន​ពី​ប្រភព​គួរ​ឲ្យ​ទុក​ចិត្ត​ជា​ច្រើន។ រូបភាព​នេះ​ទៀត​សោត​គឺ​កាត់​ចេញ​ពី​វីដេអូ​មួយ ​ដែល​នឹង​ចាក់​ផ្សាយ​នៅ​ចិន​ ​អំឡុង​ពេល​​​ប្រកាស​ iPhone 7 ជា​ផ្លូវ​ការ​នៅ​​អាមេរិក​ម៉ោង ១២យប់​នេះ។

 

ទោះ​បី​មិន​អាច​បញ្ជាក់​ ១០០% ថា​រូបភាព​ខាង​លើ​ជា​រូប​រាង​​ពិត​ ប៉ុន្តែ​រាង​​ iPhone 7 ដែល​បាន​បង្ហាញ​ក្នុង​រូបភាព​មាន​លក្ខណៈ​ដូច​គ្នា​នឹង​​រូបរាង​ iPhone 7 ចេញ​ផ្សាយ​កន្លង​មក​ដែរ។ កម្មវិធី​របស់​​ Apple ដែល​នឹង​ធ្វើ​ឡើង​នា​ពាក់​កណ្ដាល​អាធ្រាត្រនេះ​នឹង​អាច​បញ្ជាក់​ច្បាស់​ថា​រូបភាព​ខាង​លើ ជា​រូបភាព​ពិត ឬ យ៉ាងណា៕​

 

​​
ចុច​អាន៖ iPhone 7​ ​ចេញ​ ​៣​ ​ម៉ូដែល​ ​ខណៈ​ ​7Pro​ ​មាន​កាមេរ៉ា​ភ្លោះ

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ PhoneArena​​​