ទំនាស់​ដីធ្លី​នៅ​បុរី​កីឡា​ឡើង​កំដៅ​ពេល​មានការ​កម្ទេច​អគារ និង​មាន​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ ពណ៌​ខ្មៅ​ និពន្ធដោយ : ឡេង ឡែ​ន​ VOA       September-07-2016, 9:39 am         212

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ទំនាស់​ដីធ្លី​នៅ​បុរី​កីឡា​ឡើង​កំដៅ​ពេល​មានការ​កម្ទេច​អគារ និង​មាន​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ ពណ៌​ខ្មៅ​អ្នកស្រី​ឃិន លីដា ប្រជាពលរដ្ឋ​រស់នៅ​សហគមន៍​បុរី​កីឡា​ពរ​កូន​ឈរ​មើល​អាជ្ញាធរ​និង​ក្រុមហ៊ុន​កម្ទេច​អគារ​។ (​ថ្ងៃ​ច័ន្ទ​ទី​៥​ខែសីហា​ឆ្នាំ​២០១៦/ ឡេង ឡែ​ន VOA​ភ្នំពេញ​៖ ក្រុម​ប្រជាពលរដ្ឋ​មាន​ជម្លោះដីធ្លី​នៅ​សហគមន៍​បុរី​កីឡា​ដែល​មិនទាន់​ទទួលបាន​សំណង​ពី​ក្រុមហ៊ុន​អះអាងថា ក្រុម​សន្តិសុខ​ខ័​ណ្ឌ​៧​មករា បាន​វាយកម្ទេច​អគារ​ចាស់​មួយ​ខ្នង​នៅជាប់​នឹង​គេហដ្ឋាន​ប្រជាពលរដ្ឋ បង្ក​ឲ្យ​មានការ​បារម្ភ​អំពី​សុវត្ថិភាព​ក្នុងការ​រស់នៅ​។ នេះ​បើ​យោងតាម​ការបញ្ជាក់​ពី​តំណាង​ប្រជាពលរដ្ឋ​ដែល​កំពុង​ជាប់គាំង​ក្នុង​ទំនាស់​ដីធ្លី​នៅ​សហគមន៍​បុរី​កីឡា​។​

​ការ​វាយកម្ទេច​អគារ​នេះ​បានកើត​ឡើង បន្ទាប់ពី​ក្រុម​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​បុរី​កីឡា​ត្រៀម​រៀបចំ​ធ្វើ​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ ដែលមាន​គោលដៅ​ទាមទារ​រក​យុត្តិធម៌​ដល់​សកម្មជន​សិទ្ធិមនុស្ស​កំពុង​ជាប់​ក្នុង​ពន្ធនាគារ​។​

​អ្នកស្រី​ស ស៊ន តំណាង​ប្រជាពលរដ្ឋ​ជាង​២០​គ្រួសារ បាន​ប្រាប់ VOA​ថា ការ​វាយកម្ទេច​អគារ​នេះ​បាន​បណ្ដាល​ឲ្យ​រង្គើ​លំនៅដ្ឋាន​ដែល​ប្រជាពលរដ្ឋ​កំពុង​រស់នៅ ហើយ​បានធ្វើ​ឲ្យ​ខូចខាត​ដល់​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក ភ្លើង​ផងដែរ​។ អ្នកស្រី​ថ្លែងថា អាជ្ញាធរ​ខ័​ណ្ឌ​៧​មករា មិនបាន​ជូនដំណឹង​ជាមុន​អំពី​ការ​វាយ​រំលំ​អគារ​នេះ​ទេ​។​

ទំនាស់​ដីធ្លី​នៅ​បុរី​កីឡា​ឡើង​កំដៅ​ពេល​មានការ​កម្ទេច​អគារ និង​មាន​យុទ្ធនាការ​ថ្ងៃ​ច័ន្ទ ពណ៌​ខ្មៅ​ និពន្ធដោយ : ឡេង ឡែ​ន​ VOA       September-07-2016,  9:39 am         212

​នៅ​គ្រា​ដែល​សកម្មភាព​វាយកម្ទេច​អគារ​កំពុង​កើតឡើង​នោះ អ្នកស្រី​ងូវ ណា​រី ដែល​រស់នៅក្នុង​សហគមន៍​នេះ​តាំងពី​ឆ្នាំ​១៩៩០ បាន​ប្រាប់ VOA  ថា អាជ្ញាធរ​ខ័​ណ្ឌ​កំពុង​បង្ហាញ​សារ​គំរាមកំហែង​ដល់​ប្រជាពលរដ្ឋ ដែល​រង់ចាំ​ដំណោះស្រាយ​ទំនាស់​ដីធ្លី​របស់​ពួកគេ​ជាមួយ​ក្រុមហ៊ុន Phanimex របស់​អ្នកស្រី​ស៊ុយ សុផាន​។​

​យ៉ាងណាក៏ដោយ លោក​មាន ចាន់​យ៉ា​ដា អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ  បាន​មានប្រសាសន៍ថា ការ​វាយ​អគារ​នេះ​មានបំណង​ការពារ​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ ហើយនឹង​រក្សា​សណ្តាប់ធ្នាប់​សហគមន៍​។ លោក​អះអាងថា អគារ​នេះ​ចាស់ មាន​សភាព​ទ្រុឌទ្រោម និង​អាច​បង្ក​គ្រោះថ្នាក់​បាន​គ្រប់ពេលវេលា​។

​ក្រុម​ប្រជាពលរដ្ឋ​នៅ​សហគមន៍​បុរី​កីឡា​ត្រូវគេ​សង្កេតឃើញថា តែងតែមាន​ភាព​សកម្ម​ក្នុងការ​ចូលរួម​តវ៉ា​ក្នុង​យុទ្ធនាការ​«​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​»​ដើម្បី​ឲ្យ​មានការ​ដោះលែង​ក្រុមមន្ត្រី​សិទ្ធិមនុស្ស​សមាគមន៍​អាដហុក​ចំនួន​បួនរូប និង​មន្ត្រី​គ​.​ជ​.​ប​.​ដែល​កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ​តាំងពី​ខែឧសភា​កន្លងមក​៕