សង្ឃ​ថៃ​ប្រាប់​​រឿង​ពិត​នៅ​ពីក្រោយ​​ដំរី​ក្រាប​សំពះ​​​ដាក់​បាត្រក្នុង​ព្រៃ

រូប​ថត​​​ដំរី​​​​​ក្រាប​​​បង្គំ​​​​​ ដាក់​បាត្រ​​​ទៅ​ព្រះ​សង្ឃ​​នៅ​កណ្ដាល​ព្រៃ​​បាន​ធ្វើ​​ឲ្យ​​​​​គ្រប់​គ្នា​ចាប់​អារម្មណ៍​​ និង​​កោត​សរសើរ​​​យ៉ាង​ខ្លាំង​ ពិសេស​​លើ​បណ្ដាញ​សង្គម​​ថៃ​ រហូត​ដល់​កម្ពុជា​ផង តែ​គេ​មិន​បាន​ដឹង​ច្បាស់​​​​ថា​ជា​ការ​​​​កាត់ត ថត​រឿង ឬ​បង្ខំ​​​ឲ្យ​ដំរី​​ក្រាប​គោរព​ព្រះ​សង្ឃ​នោះ​ទេ​។

 

សង្ឃ​ថៃ​ប្រាប់​​រឿង​ពិត​នៅ​ពីក្រោយ​​ដំរី​ក្រាប​សំពះ​​​ដាក់​បាត្រក្នុង​ព្រៃ

 

ព្រះ​សង្ឃ​​​​​ក្នុង​រូប​លោក​តា Phra Kru Samuharn ​​ បាន​​បង្ហើប​​​ឲ្យ​ដឹង​រ៉ាវ​ការ​ពិត​​​នៅ​ពី​ក្រោយ​រូប​ថត​ទាំង​នោះ​កាល​ពី​ថ្ងៃ​អង្គារ​​ម្សិលមិញ​​​​ថា​ រូប​ថត​​ត្រូវ​បាន​ថត​នៅ​វត្ត​ Pa Ajiang នៅ​ខេត្ត​សុរិន​​ ​ប្រទេស​ថៃ ជា​ដំរី​​​​សង្ឃ​ចិញ្ចឹម ​ហើយ​មិន​មែន​កាត់ត​​ឡើយ។

 

​​រូប​​ថត​ទាំង​នោះ បង្ហាញ​​​ពី​​ដំរី​​​​​ឈរ​តម្រង់ រួច​ក្រាប​​​​គោរព​សង្ឃ​​​ ដើម្បី​​ដាក់​បាត្រ។ លោក​តា ​​​ Samukarn បន្ត​ថា​​ដំរី​ទាំង​ ៤​ក្បាល​មាន​​​ឈ្មោះ ​មង្គល​អាយុ ៩ឆ្នាំ, យូរ៉ាក់ ​អាយុ ១៥ឆ្នាំ, កាំឡៃ និង​កូន​របស់​វា​ មិន​បញ្ជាក់​អាយុ ហើយ​ពួក​វា​ពិត​ជា​អាច​​​ក្រាប​​សំពះសង្ឃ​​ពិត​ប្រាកដ​មែន។ សូម្បី​តែ​អ្នក​ថត​រូប​ ​គាត់​ក៏​មាន​ការ​ភ្ញាក់ផ្អើល​ និង​​​សម្ដែង​អារម្មណ៍​មិន​គួរ​ឲ្យ​ជឿ​ចំពោះ​ទេពកោសល្យ​​របស់​ដំរី​ដែរ​៕

 

សង្ឃ​ថៃ​ប្រាប់​​រឿង​ពិត​នៅ​ពីក្រោយ​​ដំរី​ក្រាប​សំពះ​​​ដាក់​បាត្រក្នុង​ព្រៃ

 

សង្ឃ​ថៃ​ប្រាប់​​រឿង​ពិត​នៅ​ពីក្រោយ​​ដំរី​ក្រាប​សំពះ​​​ដាក់​បាត្រក្នុង​ព្រៃ

 

សង្ឃ​ថៃ​ប្រាប់​​រឿង​ពិត​នៅ​ពីក្រោយ​​ដំរី​ក្រាប​សំពះ​​​ដាក់​បាត្រក្នុង​ព្រៃ

 

សង្ឃ​ថៃ​ប្រាប់​​រឿង​ពិត​នៅ​ពីក្រោយ​​ដំរី​ក្រាប​សំពះ​​​ដាក់​បាត្រក្នុង​ព្រៃ

 

សង្ឃ​ថៃ​ប្រាប់​​រឿង​ពិត​នៅ​ពីក្រោយ​​ដំរី​ក្រាប​សំពះ​​​ដាក់​បាត្រក្នុង​ព្រៃ

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ bangkok.coconuts