Beyonce ប្រារព្ធ​ខួបកំណើត​ដោយ​មានការ​ចូលរួម​ពី​ក្រុម​គ្រួសារ​ប្រធានាធិបតី​អា​មេ​រិ​ក

កាលពី​ថ្ងៃ​ទី​៤ កញ្ញា ២០១៦ គឺជា​ថ្ងៃ​គម្រប់​ខួប​៣៥​ឆ្នាំ​របស់​នាង Beyonce  តារាចម្រៀង​អា​មេ​រិ​ក​ដ៏​ស្រស់​ស្អាត ។ នាង  Beyonce បាន​នាំ​Blue Ivy ជា​កូនស្រី​ជិះ​យន្តហោះ​ផ្ទាល់ខ្លួន​ទៅ​ប្រារព្ធ​ពិធី​ខួបកំណើត​នៅ​តំបន់ «Camp David»​ជាមួយ​លោកស្រី​Michelle Obama ស្ត្រី​ទី​មួយ​នៃ​សហរដ្ឋអាមេរិក ព្រមទាំង​កូនស្រី​ទាំង​២ គឺ​នាង  Malia និង Sasha ។

សារព័ត៌មាន​បញ្ជាក់​ថា តារាចម្រៀង​ដ៏​ស្រស់​ស្អាត Beyonce បាន​ធ្វើ​ដំណើរ​ទៅ​ដល់ «Camp David» រដ្ឋ​មែ​រី​លែ​ន កាលពី​ថ្ងៃ​ទី​២ កញ្ញា ២០១៦ ខណៈ​ពិធី​ខួបកំណើត​នោះ​លោក​ប្រធានាធិបតី​អូ​បា​ម៉ា មិន​បាន​ចូលរួម​ទេ ព្រោះ​រវល់​ទៅ​ចូលរួម​ប្រជុំ​កំពូល​មេដឹកនាំ​ក្រុម​ប្រទេស​សេដ្ឋកិច្ច​ធំ​ៗ​ទាំង​២០ ឬ «G20» នៅ​ប្រទេស​ចិន ។

របាយការណ៍​ឱ្យ​ដឹង​ថា មិនមែន​ជា​រឿង​ចម្លែក​ឡើយ​ដែល​នាង Beyonce ប្រារព្ធ​ពិធី​ខួបកំណើត ជាមួយ​ក្រុម​គ្រួសារ​ប្រធានាធិបតី​អា​មេ​រិ​ក ព្រោះ​នៅ​ក្នុង​ពិធី​គម្រប់​ខួប​៥៥​ឆ្នាំ របស់​លោក​ប្រធានាធិបតី​អូ​បា​ម៉ា នាង និង​ស្វាមី Jay Z ក៏​បាន​ទទួល​ការ​អញ្ជើញ​ឱ្យ​ចូលរួម​នៅ​ឯ​សេត​វិមាន​ដែរ ។

Beyonce ថែម​ទាំង​ទទួល​កិត្តិយស​ឱ្យ​ច្រៀង​បទ​ចម្រៀង​ជាតិ ក្នុង​ឱកាស​ដែល​លោក​អូ​បា​ម៉ា ប្រារព្ធ​ពិធី​ស្បែ​ចូល​កាន់​តំណែង​ជា​មេដឹកនាំ​អា​មេ​រិ​ក​អាណត្តិ​ទី​២​ទៀត​ផង ៕