Kylie Jenner ទិញ​ភូមិ​គ្រឹះ​ថ្មី​ធ្វើ​កន្លែង​កែ​សម្រស់​មិត្តភក្តិ​និង​សង្សារ

នាង Kylie Jenner ប្អូនស្រី​របស់​នាង  Kim Kardashian បាន​ទិញ​ផ្ទះ​ថ្មី និង​ជា​ផ្ទះ​ទី​៣​របស់​នារី​អាយុ​១៩​ឆ្នាំ​រូប​នេះ ។  Kylie Jenner គឺជា​តារា​សម្តែង តារា​បង្ហាញ​ម៉ូ​ដ និង​ជា​អ្នកជំនួញ​បាន​ចំណាយ​ប្រាក់​៤,៥​លាន​ដុល្លារ​ទិញ​ភូមិ​គ្រឹះ​មួយ​នៅ​ភូមិ «Didden Hills» រដ្ឋ​កាលី​ហ្វ៊័​រ​នី​ញ៉ា សហរដ្ឋអាមេរិក ក្បែរ​ផ្ទះ​មួយទៀត​របស់​ខ្លួន ។

ផ្ទះ​ថ្មី​នោះ​មាន​បន្ទប់​គេង​៤ បន្ទប់ទឹក​៤ និង​អាងហែល​ទឹក ។ ទីភ្នាក់ងារ TMZ បាន​បង្ហើប​ឱ្យ​ដឹង​ថា Kylie Jenner មាន​គម្រោង​ប្រើប្រាស់​ប​វិវេ​ណ​មួយ​ផ្នែក​ក្នុងផ្ទះ​ជាទី​តាំង​សម្រាប់​គ្រឿងសំអាង Kylie Cosmetics របស់​ខ្លួន ព្រមទាំងសម្រាប់​កែ​សម្រស់​ដល់​មិត្តភក្តិ និង​គូស្នេហ៍​ផង​ដែរ​។ 

ភូមិ​គ្រឹះ​នោះ​ជា​ភូមិ​គ្រឹះ​ទី​៣​ដែល​នាង Kylie Jenner ទិញ បន្ទាប់​ពី​នៅ​ឆ្នាំ​២០១៤ ខណៈ​អាយុ​១៧​ឆ្នាំ នាង​បាន​ចំណាយ​ប្រាក់​ប្រហែល​៣,៩​លាន​ដុល្លារ ទិញ​ផ្ទះ​នៅ​ខណ្ឌ «Calabasas»​។ ក្រោយមក​នៅ​ខែឧសភា ឆ្នាំ​២០១៥​បាន​ចំណាយ​ប្រាក់​៦​លាន​ដុល្លារ​ទិញ​ផ្ទះ​មួយទៀត​នៅ​កាលី​ហ្វ៊័​រ​នី​ញ៉ា ស្ថិត​នៅ​ក្បែរ​ផ្ទះ​ចាស់​របស់​ខ្លួន ៕