ប្រធានាធិបតីបារាំងទៅវៀតណាមដើម្បីនិម្មិតរូប និងការចំណេញសេដ្ឋកិច្ច

នេះជាលើកទីមួយ គិតតាំងពីជាង១២ឆ្នាំមក ដែលប្រធានាធិបតីបារាំង អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេលពីរថ្ងៃ នៅក្នុងប្រទេសកុម្មុយនីស្តវៀតណាម។ ជាទស្សនកិច្ចដែលមានលក្ខណៈនយោបាយ និងប្រកបដោយនិម្មិតរូប តែក៏មានគោលដៅសេដ្ឋកិច្ចខ្លាំងដែរ។ លោក ហ្វ្រង់ស័រ ហូឡង់ បានប្រកាសបង្កើនទំនាក់ទំនងសេដ្ឋកិច្ចជាមួយហាណូយដែលមានសេដ្ឋកិច្ចស្វាហាប់ជាងគេបំផុតមួយប្រចាំតំបន់។

បារាំងនិងវៀតណាមធ្លាប់មានប្រវត្តិជូរចត់នឹងគ្នា ក្នុងសម័យអាណានិគមដែលបិទបញ្ចប់ទៅការសង្គ្រាមប្រយុទ្ធគ្នានៅឌៀនបៀនភូ។ ទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវតភ្ជាប់នឹងគ្នាឡើងវិញ បន្តិចម្តងៗ ដោយប្រធានាធិបតីបារាំង ហ្វ្រង់ស័រ មីតេរ៉ង់ កាលពីឆ្នាំ១៩៩៣។

ប៉ុន្តែនៅថ្ងៃនេះ លោកហ្វ្រង់ស័រ ហូឡង់ ចង់រឹតចំណងឱ្យកាន់តែស្អិតល្មួត និងស៊ីជម្រៅ។ ជាក់ស្តែង ការសហការជាមួយវៀតណាមក្នុងវិស័យការពារសន្តិសុខដែនសមុទ្ទ ក្នុងខណៈដែលនយោបាយវាតទីនិយមចិនកំពុងធ្វើបង្កើនភាពតានតឹងខ្លាំងជាមួយហាណូយ។ ជាកិច្ចសហប្រតិបត្តិការដ៏ផុយស្រួយ បើយោលទៅលើបរិបទអន្តរជាតិ តែជាទំនួលខុសត្រូវរបស់បារាំង។

បារាំងក៏ត្រូវការខ្លាំង អភិវឌ្ឍន៍ទំនាក់ទំនងសេដ្ឋកិច្ចជាមួយវៀតណាម ព្រោះជាប្រទេសកំពុងមានសក្តានុពលខ្លាំង ក្នុងរយៈពេល៣០ឆ្នាំសោះផលិតផលសរុបក្នុងស្រុកកើនឡើង១៥ដង។ ហេតុដូច្នេះហើយបានជាបារាំងមានឆន្ទៈបង្កើនការគាំទ្រការវិនិយោគរបស់បារាំងនៅវៀតណាម ដោយបានចុះហត្ថលេខានាឱកាសនេះ លើកិច្ចសន្យាធំៗបី មានអាទិ៍កិច្ចសន្យាបញ្ជាទិញយន្តហោះអ៊ែរប៊ូស A320 et A321 Neo ជាង៣០គ្រឿង និងពិធីសារព្រមព្រៀងជាមួយក្រុមហ៊ុនអាកាសចរណ៍វៀតណាមអ៊ែរឡាញចង់ទិញអ៊ែរប៊ូស A350១០គ្រឿងផ្សេងទៀត ក្នុងទំហំទឹកប្រាក់សរុបប្រមាណ៦,៥ពាន់លានដុល្លារ។

កិច្ចសហប្រតិបត្តិការវប្បធម៌និងសកលវិទ្យាល័យក្នុងក្របខ័ណ្ឌប្រទេសនិយាយភាសាបារាំងក៏ត្រូវបានពង្រឹងបន្ថែមតាមរយៈកិច្ចព្រមព្រៀងមួយខ្សែ។ ប៉ុន្តែប្រធានាធិបតីបារាំង បានលើកឡើងយ៉ាងចុងមាត់ចុងកបំផុត អំពីបញ្ហាសិទ្ធិមនុស្សជាមួយសមភាគីវៀតណាម។

ប្រភព៖ RFI


ប្រធានាធិបតីបារាំងទៅវៀតណាមដើម្បីនិម្មិតរូប និងការចំណេញសេដ្ឋកិច្ច

ឡាវ៖ កិច្ចប្រជុំកំពូលអាស៊ានក្នុងថ្ងៃទី១ បានបំពុលដោយសម្តីជេរប្រមាថពីលោកឌុយទែរតេចំពោះលោកអូបាម៉ា

ប្រធានាធិបតីបារាំងទៅវៀតណាមដើម្បីនិម្មិតរូប និងការចំណេញសេដ្ឋកិច្ច

គេមិនរំពឹងថានឹងមានការពិភាក្សាលើសេចក្តីសម្រេចអំពីបញ្ហាសមុទ្រចិនខាងត្បូងក្នុងរបៀបវារៈនៃកិច្ចប្រជុំអាស៊ានទេ