ប្រធានរដ្ឋបាលព្រៃឈើស្រវឹងបើកបរបុកប្រជាការពារភូមិស្លាប់

មន្ត្រីបានឲ្យដឹងកាលពីម្សិលមិញថា មន្ត្រីរដ្ឋបាលព្រៃឈើជាន់ខ្ពស់ម្នាក់កំពុងជាប់ឃុំនៅខេត្តសៀមរាប ពីបទបើកបររថយន្តលុចស៊ីសរបស់ខ្លួនទាំងស្រវឹងជោកជាំកាលពីយប់ថ្ងៃអាទិត្យ ជ្រុលទៅបុកប្រជាការពារម្នាក់ស្លាប់ដោយអូសសពជនរងគ្រោះពីក្រោមរថយន្ត មុនពេលនគរបាលបើកប្រតិបត្តិការដេញតាម។ លោក ប៉ោះ ចន្ថា អធិការរងស្រុកប្រាសាទបាគង បានមានប្រសាសន៍ថា លោក យ៉ាន ស៊ីដេត អាយុ៤៨ឆ្នាំ ជាប្រធានរដ្ឋបាលព្រៃឈើស្វាយលើមានអាការៈ “ស្រវឹងជោកជាំ” នៅពេលគាត់បើកបុកជនរងគ្រោះឈ្មោះ ចាន់ រស្មី អាយុ៤១ឆ្នាំពីក្រោយតាមបណ្ដោយផ្លូវជាតិលេខ៦ ត្រង់ចំណុចភូមិសាស្ត្រស្រុកប្រាសាទបាគង វេលាម៉ោងប្រហែល១១យប់ថ្ងៃអាទិត្យ។ អធិការរងរូបនេះបានបន្តថា ប្រជាការពារដែលកំពុងជិះម៉ូតូល្បាតនៅចំណុចកើតហេតុ ត្រូវបានរថយន្តរបស់លោក យ៉ាន ស៊ីដេត បុកអូស ហើយបានស្លាប់នៅកន្លែងកើតហេតុ។ លោកថ្លែងថា ”ជនសង្ស័យស្រវឹងជោកជាំ ហើយបើកបរយ៉ាងលឿនជ្រុលទៅបុកជនរងគ្រោះពីក្រោយ ហើយអូសសពជនរងគ្រោះ និងម៉ូតូរបស់ជនរងគ្រោះចម្ងាយប្រហែល១៥ម៉ែត្រ មុនពេលសពខ្ទាតចេញពីក្រោមរថយន្ត។ នៅពេលសពជនរងគ្រោះខ្ទាតចេញ ជនសង្ស័យនៅតែមិនបង្អង់ល្បឿន។ ផ្ទុយទៅវិញគាត់បានបន្តបន្ថែមល្បឿន ហើយអូសម៉ូតូពីក្រោមរថយន្តចម្ងាយ១០ម៉ែត្រទៀត”។ លោកលើកឡើងបន្ថែមទៀតថា ក្រោយទទួលបានការហៅទូរស័ព្ទពីសាក្សីនៅកន្លែងកើតហេតុ នគរបាលស្រុកក៏ប្រញាប់បើកប្រតិបត្តិការដេញតាម។ “សូម្បីនគរបាលដេញតាមគាត់ហើយ ក៏គាត់នៅតែបន្តបើករត់យ៉ាងលឿនចម្ងាយប្រហែល១៣គីឡូម៉ែត្រ មុននឹងនគរបាលរបស់យើងដេញតាមទាន់ ហើយឃាត់ខ្លួនគាត់បានប្រហែល១០នាទីក្រោយ។ នៅឯអធិការដ្ឋាននគរបាលកាលពីយប់មិញ គាត់ស្រវឹងខ្លាំងដល់ថ្នាក់ឆ្លើយសំណួររបស់យើងមិនកើត ហើយយើងក៏សម្រេចបញ្ជូនគាត់ទៅការិយាល័យនគរបាលចរាចរណ៍ខេត្ត”។ លោក ជឹម សុវណ្ណ នាយការិយាល័យនគរបាលចរាចរណ៍ខេត្តមានប្រសាសន៍ថា លោកបានស្នើសុំបញ្ជូនជនសង្ស័យដោយសារបារម្ភខ្លាចប្រជាពលរដ្ឋដែលមានកំហឹងឡោមព័ទ្ធអធិការដ្ឋាននគរបាល។ លោកមានប្រសាសន៍ទៀតថា “យើងនឹងបញ្ជូនគាត់ទៅសាលាដំបូងខេត្តនៅថ្ងៃស្អែក ដើម្បីធ្វើការចោទប្រកាន់” ហើយលោកនឹងស្នើបទចោទប្រកាន់បើកបរលើសល្បឿនកំណត់ បើកបរពេលស្រវឹង ចាកចេញពីកន្លែងគ្រោះថ្នាក់ និងបើកបរខ្វះការប្រុងប្រយ័ត្ន។ សរុបបញ្ចូលគ្នា បទល្មើសពីរចុងក្រោយត្រូវទទួលការផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារពី២ឆ្នាំដល់៥ឆ្នាំ។ លោក ទៀ គឹមសុទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានមានប្រសាសន៍ថា លោក […]

The post ប្រធានរដ្ឋបាលព្រៃឈើស្រវឹងបើកបរបុកប្រជាការពារភូមិស្លាប់ appeared first on The Cambodia Daily.