ការបិទផ្លូវបង្ក​​​ឲ្យមាន​​​ការ​​​កកស្ទះ​​​ចរាចរយ៉ាងខ្លាំង​​​​​​ដោយសារ​​​ខ្លាចអ្នក​​​គាំទ្រ​​​គណបក្ស​​​​​​ប្រឆាំង​​​ធ្វើការតវ៉ា

មួយផ្នែកធំនៃរាជធានីភ្នំពេញបានកកស្ទះចរាចរណ៍កាលពីព្រឹកម្សិលមិញ ខណៈសាលារាជធានីបិទផ្លូវមួយក្នុងចំណោមផ្លូវដ៏មមាញឹកបំផុតឆ្ពោះមកកាន់រាជធានីដោយសារខ្លាចអ្នកគាំទ្រគណបក្សសង្គ្រោះជាតិនាំគ្នាហែក្បួន ខណៈតំណាងរាស្ត្រយកញត្តិដាក់ជូនស្ថានទូតនានាដោយជម្រាបអំពីស្ថាន ភាពនយោបាយដែលកាន់តែយ៉ាប់យុឺនឡើងនៅក្នុងប្រទេសកម្ពុជា។ ទោះបីជាមានការបិទផ្លូវក៏ដោយ តែតំណាងរាស្ត្រគណបក្សប្រឆាំង៣រូបដែលធ្វើដំណើរតាមរថយន្តបានចុះទៅកាន់ស្ថានទូតចំនួន១៣ របស់បណ្តាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសឆ្នាំ១៩៩១ដើម្បីស្នើសុំឲ្យពួកគេជួយដាក់សម្ពាធលើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យបញ្ឈប់ការរំលោភបំពានអំណាចដ៏អមនុស្ស ធម៌ដែលកំពុងតែកើនឡើងរបស់រដ្ឋាភិបាល។ ការកកស្ទះចរាចរណ៍ដ៏ខ្លាំងបានធ្វើឲ្យផ្លូវសំខាន់ៗជាច្រើនក្នុងរាជធានីជាប់គាំងពេញមួយព្រឹកបន្ទាប់ពីមានការដាក់របាំងបិទផ្លូវមួយចំនួននៅលើផ្លូវជាតិលេខ២ក្បែរទីស្នាក់ការកណ្តាលរបស់គណបក្សប្រឆាំង ជាកន្លែងដែលព្រះសង្ឃនិងសកម្មជនគណបក្សសង្គ្រោះជាតិរាប់រយអង្គនាក់បានប្រមូលផ្តុំគ្នានៅខាងក្រៅ។ លោក មាន ចាន់យ៉ាដា អ្នកនាំពាក្យសាលារាជធានីបានលើកឡើងថា ការបិទផ្លូវធ្វើឡើងដើម្បីទប់ស្កាត់អ្នកគាំទ្រគណបក្សសង្គ្រោះជាតិកុំឲ្យហែក្បួននៅក្នុងរាជធានី។ លោកបានមានប្រសាសន៍ថា “គោលបំណងរបស់យើងគឺដើម្បីទប់ស្កាត់ការហែក្បួនរបស់គណបក្សសង្គ្រោះជាតិ ព្រោះពួកគេគ្មានការអនុញ្ញាតពីអាជ្ញាធររាជធានីភ្នំពេញឡើយ”។ លោកបានបន្ថែមថា “យើងបិទផ្លូវដើម្បីធានាឲ្យបានថា យើងរក្សាសណ្តាប់ធ្នាប់ជូនប្រជាជពលរដ្ឋក្នុងរាជធានីភ្នំពេញ។ គ្មានការហាមឃាត់មិនឲ្យដាក់ញត្តិនោះទេ ប៉ុន្តែយើងបានហាមឃាត់ការហែក្បួន”។ លោក មាន ចាន់យ៉ាដា   បាននិយាយសម្រាល ការកកស្ទះចរាចរណ៍យ៉ាងខា្លាំងថា វាបានចាប់ផ្តើមធូរស្រាលទៅវិញនៅពេលរបាំងបិទផ្លូវត្រូវបានដកចេញក្រោយម៉ោង១១ព្រឹក។ លោកបានថ្លែងថា “យើងទទួលស្គាល់ថា វាមានផលប៉ះពាល់តិចតួចមួយចំនួន ប៉ុន្តែ យើងបានរៀបចំផ្លូវវាង ហើយបានសុំការយោគយល់ពីប្រជាពលរដ្ឋ។ វាមិនបានប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋទេ”។ ទោះជាយ៉ាងណា ការពន្យារពេលដែលបង្កដោយសារការបិទផ្លូវបានធ្វើឲ្យមានការខឹងសម្បាពាសពេញបណ្តាញទំនាក់ទំនងសង្គម។ អ្នកលេងហ្វេសប៊ុកម្នាក់ដែលមានគណនីឈ្មោះ Laneth Lana បានបង្ហោះរូបភាពមួយសន្លឹកពីឪពុករបស់នាងដេកនៅកៅអីខាងក្រោយនៃរថយន្តអមដោយសារមួយនិយាយថា អាជ្ញាធរកំពុងតែរារាំងនាងមិនឲ្យយកគាត់ទៅកាន់មន្ទីរពេទ្យ។ នាងបានសួរថា “ទោះអង្វរសុំបើក ផ្លូវឡានមួយចូលដើម្បីយកបា៉ខ្ញុំទៅពេទ្យខណៈដែលគាត់កំពុងថ្ងូរឈឺចាប់ក្នុងឡានត្រូវការព្យាបាល ហេតុអីឃោរឃៅ ដាច់ធម៌មេត្តាម៉្លេះ?”។ សុខ ហ៊ាង អាយុ៣៧ឆ្នាំជាកម្មករកាត់ដេរនៅរោងចក្រមួយក្បែរទីស្នាក់ការគណបក្សសង្គ្រោះជាតិបានរិះគន់ចំពោះវិធីដែលអាជ្ញាធរដោះស្រាយស្ថានការណ៍។ គាត់បាននិយាយថា “ខ្ញុំគិតថា ការបិទផ្លូវប៉ះពាល់ដល់ប្រជាពលរដ្ឋ ជាពិសេសអ្នករត់ម៉ូតូឌុប និងកម្មករកាត់ដេរ។ ខ្ញុំខឹងរដ្ឋាភិបាល ព្រោះនេះគ្រាន់តែជាព្រឹត្តិការណ៍មួយតូចប៉ុណ្ណោះ…វាមិនធ្វើឲ្យប៉ះពាល់ដល់នរណាម្នាក់ឡើយ”។ អ្នកគាំទ្របានប្រមូលផ្តុំគ្នានៅខាងក្រៅទីស្នាក់ការរបស់គណបក្សសង្គ្រោះជាតិចាប់ពីម៉ោងប្រហែល៧និង៣០នាទីព្រឹក ដោយរងចាំស្តាប់គម្រោងរបស់គណបក្សសង្គ្រោះជាតិសម្រាប់ថ្ងៃម្សិលមិញ។ អ្នកគាំទ្រទាំងនេះបានបំបែកគ្នាវិញប្រហែល៤ម៉ោងក្រោយមក បន្ទាប់ពីលោក សុន ឆ័យ […]

The post ការបិទផ្លូវបង្ក​​​ឲ្យមាន​​​ការ​​​កកស្ទះ​​​ចរាចរយ៉ាងខ្លាំង​​​​​​ដោយសារ​​​ខ្លាចអ្នក​​​គាំទ្រ​​​គណបក្ស​​​​​​ប្រឆាំង​​​ធ្វើការតវ៉ា appeared first on The Cambodia Daily.