តំណាងរាស្ត្រគណបក្ស​​​សង្គ្រោះជាតិដើរចេញពីតុលាការអំឡុងសវនាការ

លោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សប្រឆាំង និងក្រុមមេធាវីរបស់លោកបានដើរចេញពីតុលាការកាលពីម្សិលមិញអំឡុងថ្ងៃទី១នៃសវនាការជំនុំជម្រះក្តីរបស់លោកពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ និងការរើសអើងជាតិសាសន៍ដោយលើកឡើងថា អភ័យឯកសិទ្ធិស្របច្បាប់របស់លោកក្នុងនាមជាតំណាងរាស្ត្រជាប់ឆ្នោតបានរារាំងតុលាការមិនឱ្យកាត់ទោសរូបលោក។ លោក អ៊ុំ សំអាន ត្រូវបានចាប់ខ្លួនក្នុងក្រុងសៀមរាបកាលពីខែមេសា ប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីលោកត្រឡប់មកកាន់ប្រទេសវិញ ក្រោយពីស្ថិតក្នុងសហរដ្ឋអាមេរិករយៈពេលជាច្រើនខែពីបទរំលោភបទបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលហាមមិនឲ្យចោទរដ្ឋាភិបាលថា បានប្រើប្រាស់ផែនទីវៀតណាមដើម្បីកំណត់ព្រំដែន។ ចាប់តាំងពីពេលនោះមក លោកស្ថិតក្នុងការឃុំខ្លួនបណ្ដោះអាសន្ន ដោយគណបក្សសង្គ្រោះជាតិចាត់ទុកការឃុំខ្លួនរូបលោកថាខុសច្បាប់ ជាអ្វីដែលតំណាងរាស្ត្ររូបនេះ និងក្រុមមេធាវីរបស់លោកលើកឡើងដដែលៗកាលពីម្សិលមិញនៅសាលាដំបូងរាជធានីភ្នំពេញ។ លោក អ៊ុំ សំអាន បានមានប្រសាសន៍នៅក្នុងសាលសវនាការមុនពេលដើរចេញថា     “សវនាការនេះគឺខុសច្បាប់។ ខ្ញុំមិនឆ្លើយតបនឹងតុលាការទេ ខណៈខ្ញុំមានអភ័យឯកសិទ្ធិ”។ ការបដិសេធមិនឆ្លើយរបស់លោក អ៊ុំ សំអាន គឺជាសិទ្ធិរបស់លោក។ ដោយទំនងជាមានការងឿងឆ្ងល់នឹងសេចក្តីសម្រេចរបស់តំណាងរាស្ត្ររូបនេះ និងមេធាវីរបស់លោកនោះ ចៅក្រម ហេង សុខណា បានថ្លែងថា “គឺគាត់ទេដែលបោះបង់សិទ្ធិការពារខ្លួនឯង។ គឺពួកគេទេដែលបោះបង់សិទ្ធិរបស់ខ្លួនក្នុងការការពារកូនក្តីរបស់ពួកគេ”។ លោក អ៊ុំ សំអាន ប្រឈមការចោទប្រកាន់ ពីបទញុះញង់ឲ្យមានការរំខានដល់សន្តិសុខសង្គម និងញុះញង់ឱ្យមានការរើសអើងជាតិសាសន៍ដែលមានទោសជាប់ពន្ធនាគាររហូតដល់៥ឆ្នាំ។ បន្ទាប់ពីគណបក្សសង្គ្រោះជាតិបើកយុទ្ធនាការដ៏ខ្លាំងក្លាប្រឆាំងការកំណត់ព្រំដែនកម្ពុជា-វៀតណាមកាលពីឆ្នាំមុន ដែលបានបង្ខំឱ្យរដ្ឋាភិបាលទទួលស្គាល់ថា ខ្លួនបានអនុញ្ញាតឱ្យវៀតណាមទន្ទ្រានចូលក្នុងទឹកដីប្រទេសកម្ពុជាជាច្រើនកន្លែងនោះ […]

The post តំណាងរាស្ត្រគណបក្ស​​​សង្គ្រោះជាតិដើរចេញពីតុលាការអំឡុងសវនាការ appeared first on The Cambodia Daily.