ករណី​ផ្ទុះ​គ្រាប់បែក ៖ ក្រសួងមហាផ្ទៃ​ថ្កោលទោស​និង​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ផ្តល់​ព័ត៌មាន​បន្ថែម

រាជធានី​ភ្នំពេញ​៖ ក្រសួងមហាផ្ទៃ​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​ចំពោះ​ជន​ដែល​គប់​គ្រាប់បែកដៃ​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​០៦ កញ្ញា នៅ​លើ​ផ្លូវ​១៦៣ ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង​៣ ខណ្ឌចំការមន បណ្តាល​ឲ្យ​មនុស្ស​រង​របួសធ្ងន់​ស្រាល​៤​នាក់ ខូច​រថយន្ត​៤​គ្រឿង និង​សម្ភារ​របស់​ប្រជាពលរដ្ឋ ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងមហាផ្ទៃ ចុះ​ថ្ងៃ​ទី​០៧ កញ្ញា​នេះ ក៍បាន​អំពាវនាវ​ដល់​សាធារណជន​ផ្តល់​កិច្ចសហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច ក្នុង​ការ​ផ្តល់​ព័ត៌មាន​ពាក់​ព័​ន្ឋ​ផ្សេង​ៗ ដើម្បី​បំពេញបន្ថែម​ដល់​ការងារ​ស្រាវជ្រាវ​ស៊ើបអង្កេត ឈាន​ទៅ​កំណត់​អត្តសញ្ញាណ​ជនល្មើស ៕