ប្រិយមិត្តកម្ពុជារាប់ពាន់នាក់ កំពុងទន្ទឹងរង់ចាំការមកដល់ របស់ James និង Bella

លោក James Jirayu និងកញ្ញា Bella Ranee រាប់ពាន់នាក់ កំពុងតែរង់ចាំយ៉ាងអន្ទះសារពីការមកដល់ របស់ពួកគេទាំងពីរមកកាន់ប្រទេសកម្ពុជា នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៦ ខាងមុខនេះ។
ស្ថានីយទូរទស្សន៍ភីអិនអិនមានកិត្តិយសដោយអញ្ជើញកំពូលតារាភាពយន្តដ៏ល្បី ទាំងពីរដួងប្រចាំស្ថានីយទូរទស្សន៍ដ៏ល្បីរបស់ថៃTV3 ចូលរួមក្នុងជំនួប ពិសេសមួយមានឈ្មោះថា «វេទិកាតារាថៃប្រចាំPNN ២០១៦» ដែលនឹងប្រពឹត្តទៅនៅឯផ្សារទំនើបអ៊ីអន រាជធានីភ្នំពេញ។

នៅលើទំព័រហ្វេសប៊ុករបស់ភីអិនអិន (www.facebook.com/PNNDramaFanClub) ដែលបានបង្ហោះពីកំពូលតារាសម្តែងទាំងពីរនេះ តាំងពីសប្តាហ៍មុនមកនោះ បានទទួលការ Likes & Comments រាប់ពាន់ដែលសុទ្ធសឹងបង្ហាញ ពីការគាំទ្រ និងរង់ចាំតារាទាំងពីរដួងនេះមកដល់ទឹកដី នៃប្រទេសកម្ពុជា។

ប្រិយមិត្តមួយចំនួនបានសរសេរក្នុង Comments ថា៖ «Idol ខ្ញុំមកហើយ រំភើបណាស់លោកអើយ» «សំណប់ចិត្តអូនទាំងពីរមកហើយ អរខ្លាំងណាស់» «រកអ្វីនិយាយមិនត្រូវ អរគុណភីអិនអិនខ្លាំងណាស់» «ឮហើយចង់ខ្យល់ ដេកមិនលក់ទៀត បន់ឲ្យតែឆាប់ដល់ថ្ងៃ»។ល។
ពាក់ព័ន្ធទៅនឹងដំណើរមកដល់ របស់ពួកគេទាំងពីរនេះដែរ PNN នឹងមានកម្មវិធីផ្សងសំណាង ជាច្រើនសម្រាប់ប្រិយមិត្តអ្នកគាំទ្រ តារាថៃទាំងពីរដួងនេះ ក្នុងការទទួលបានសំបុត្រ VIP ដើម្បីចូលរួមក្នុងកម្មវិធី «វេទិកាតារាថៃប្រចាំPNN 2016» អាវយឺត និងមួកដ៏ស្រស់ស្អាត ព្រមជាមួយនឹងរូបថតដែលមានចុះហត្ថលេខាផ្ទាល់ពី James & Bella។ កម្មវិធីផ្សងសំណាង នឹងចាប់ផ្តើមធ្វើពីថ្ងៃទី១២ ខែកញ្ញា សប្តាហ៍ក្រោយនេះតទៅ។

ដើម្បីចូលរួមផ្សងសំណាងនេះ សូមប្រិយមិត្តទាំងអស់ រង់ចាំតាមដានទស្សនាកម្មវិធីមួយចំនួនរបស់ ស្ថានីយទូរទស្សន៍ភីអិនអិន ដែលមានដូចជា៖ កម្មវិធីសន្ទនាពេលព្រឹក, កម្មវិធីព័ត៌មានកម្ពុជាល្ងាចនេះ, កម្មវិធីព័ត៌មានសិល្បៈ និងកំសាន្ត, កម្មវិធីស៊ីអារម្មណ៍ និងកម្មវិធីប្រគុំតន្រ្តីសូភើសាន់ដេ ក៏ដូចជា តាមដានទំព័រហ្វេសប៊ុករបស់ភីអិនអិន (www.facebook.com/PNNTVCambodia) និង (www.facebook.com/PNNDramaFanClub) ៕  

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload