ពិតជាមិនធម្មតា! កូនស្រីវ័យ ៣ខួបរបស់ Kanye West និង Kim Kardashian កាន់កាបូបដើរលេងតម្លៃខ្ទង់ពាន់ដុល្លារ!

អាមេរិក៖ ប្រិយមិត្តជាច្រើន ច្បាស់ជាធ្លាប់បានស្គាល់រួចមកហើយ អំពីតារាចម្រៀងបរទេសដ៏ល្បីឈ្មោះ គឺលោក Kanye West និងតារាស៊ិចស៊ីនាង Kim Kardashian។ អាចហៅបានថាគឺជាគ្រួសារហៃសូរ​មួយក៏អាចថាបាន​ សម្រាប់ត្រកូលអភិជនរបស់លោក Kanye West តារាចម្រៀងល្បីឈ្មោះ ដែលបានចាប់ដៃគ្នា ជាមួយនាង Kim Kardashian កសាងគ្រួសារដ៏មានសុភមង្គល ក្រោយពីមានរឿងអាស្រូវស្នេហាត្រីកោណេជាមួយនាង Taylor Swift រួចមក។ 

ក្រោយពេលមានឈ្មោះថា ជាប្តីប្រពន្ធជាមួយគ្នាពួកគេ ក៏បានបង្កើតកូនស្រី ដ៏ស្រស់ស្អាតម្នាក់ ដែលគិតមកដល់ពេលបច្ចុប្បន្ននេះ នាងមានអាយុ៣ឆ្នាំហើយ និងមានឈ្មោះថា North West។ ក្មេងស្រី​រូបនេះ មានភាពរួសរាយ រាក់ទាក់ក្នក់ក្នាញ់គួរឱ្យស្រឡាញ់ចូលចិត្តណាស់ ទាំងមុខមាត់ កាយវិការផ្សេងៗ ធ្វើឱ្យអ្នកទាំង២ ស្រឡាញ់កូនស្រីម្នាក់នេះខ្លាំងណាស់ ទៅដើរលេងទីណាមួយជំហាន ក៏យកទៅតាមដែរមិនឱ្យឃ្លាតឆ្ងាយពីខ្លួនទេ។

ហើយកាលពីពេលថ្មីៗកន្លងទៅនេះ នៅក្នុងឱកាសសម្រាកពីការងារនាង Kim Kardashian ជាម្តាយក៏បាននាំកូនស្រីរបស់នាង ទៅដើរលេងកម្សាន្តនៅខាងក្រៅ ក្នុងទីក្រុងញូវយ៉ក ដោយក្នុងគ្រានោះ កុមារី North West បានគ្រងឈុតក្នុងសម្លៀក បំពាក់រ៉ូបខ្លីពណ៌សដ៏ស្រស់ស្អាត។

ជាងនេះទៅទៀតដើម្បីឱ្យស៊ីគ្នា ជាមួយនឹងសម្លៀកបំពាក់ក្នុងម៉ូតដ៏ទន់ភ្លន់ និងស៊ីវិល័យនេះ ចំណុចសំខាន់គឺក្នុងដៃរបស់ក្មេងស្រី ដែលមានវ័យទើបតែ៣ឆ្នាំ រូបនេះមានកាន់កាបូបម៉ាក Fendi ពណ៌ខ្មៅ ដែលជាម៉ាកដ៏ល្បីល្បាញ និងមានតម្លៃថ្លៃខ្ពស់កក់ពពក គឺរហូតទៅដល់ ២ពាន់ដុល្លារសហរដ្ឋអាមេរិកឯណោះ។

នេះគឺពិតជាសាកសមជាកូនស្រីតែមួយ របស់កំពូលតារាល្បីមែន ទៅណាមកណា បន្តិចប្រើរបស់សុទ្ធតែម៉ាកល្បីប្រេនៗនៅក្នុងដៃ ដែលសាមញ្ញជនធម្មតាមួយចំនួន គ្មានលទ្ធភាពទិញប្រើប្រាស់ផង តែសម្រាប់កុមារី North West វិញ មានកាន់បង្អូត តាំងពីនៅតូចមិនទាន់ដឹងក្តីផង ពិតជាគួរឱ្យសរសើរនូវព្រេងវាសនារបស់គេពិតៗ៕

ចង់ដឹងថាវាឡូយកប់ ឬយ៉ាងណាមានតែ ទស្សនាកម្រងរូបភាពខាងក្រោមនេះ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload