ម្ចាស់រថយន្ត BMW ដកកាំភ្លើងគំរាម ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍ដ៏ធ្ងន់ធ្ងរ

នៅវេលាម៉ោង ១២ និង ២០ នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០១៦ នៅតាមបណ្តោយផ្លូវលេខ៣៦០ កែងនឹងផ្លូវលេខ៥១ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ភ្នំពេញមានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយរថយន្ត២គ្រឿងបុកគ្នាយ៉ាងពេញទំហឹងបណ្តាលឲ្យមនុស្សប្រុសស្រី ២ នាក់ បានផ្លោងចេញពីរថយន្តរងរបួសធ្ងន់ធ្ងរ ។

ម្ចាស់រថយន្ត BMW ដកកាំភ្លើងគំរាម ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍ដ៏ធ្ងន់ធ្ងរ

ប៉ូលីសមូលដ្ឋានបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្ត BMW មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2Y-0089 បើកបរដោយបុរសម្នាក់ក្នុងល្បឿនយ៉ាងលឿន តាមបណ្តោយផ្លូវលេខ៣៦០ ក្នុងទិសដៅពីជើងទៅត្បូង លុះបើកមកដល់ចំណុចកើតហេតុត្រង់ផ្លូវកែងលេខ ៥១ ក៏មានរថយន្តមួយគ្រឿងទៀត ម៉ាក Corolla បានមកដល់ដែរ ធ្វើឲ្យរថយន្តទាំង ២ បានបុកគ្នាយ៉ាងពេញទំហឹង ដែលធ្វើឲ្យបុរសម្នាក់រួមជាមួយនារីម្នាក់ជិះនៅក្នុងរថយន្ត Corolla ហោះផ្លោងចេញពីក្នុងរថយន្តបណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវបញ្ជួនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យផងដែរ ។

ម្ចាស់រថយន្ត BMW ដកកាំភ្លើងគំរាម ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍ដ៏ធ្ងន់ធ្ងរ

អ្នកឃើញគ្រោះថ្នាក់ចរាចរណ៍ខាងលើ បាននាំគ្នារត់ដេញចាប់ម្ចាស់រថយន្ត BMW ដែលបើករត់យ៉ាងលឿង ស្រាប់់តែបុរសជាម្ចាស់រថយន្ត BMW រូបនោះបានដកកាំភ្លើងខ្លី ភ្ចង់គំរាមរកបាញ់សម្លាប់ ឃើញដូច្នេះ អ្នកដែលរត់ដេញក៏នាំគ្នាដកថយវិញ ព្រោះខ្លាចបុរសជាម្ចាស់រថយន្ត BMW បាញ់ បន្ទាប់មកម្ចាស់រថយន្ត BMW ក៏មានឱកាសរត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់តែម្តង ។

ម្ចាស់រថយន្ត BMW ដកកាំភ្លើងគំរាម ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍ដ៏ធ្ងន់ធ្ងរ

ក្រោយពេលកើតហេតុរថយន្ត ២ គ្រឿង ត្រូវបានសមត្ថកិច្ចជំនាញចុះមកវាស់វែង និងស្ទួច យកទៅរក្សាទុកដើម្បីរង់ចាំម្ចាស់ចូលខ្លូនមកដោះស្រាយគ្នា ៕

ប្រភព ៖ pmhotnews

  • ម្ចាស់រថយន្ត BMW ដកកាំភ្លើងគំរាម ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍ដ៏ធ្ងន់ធ្ងរ已关闭评论
  • 28 views
  • Hide Sidebar
    A+
Publish on:2016/09/07  Category:ជីវិតនិងសង្គម
Tags: