គ្រាន់តែ​ប្រមូល Galaxy Note 7 យកទៅ​រោងចក្រ​វិញ ក្រុមហ៊ុន Samsung ខាត ៥ ពាន់​លាន​ដុល្លារ​

    ​កាលពីពេល​ថ្មីៗ​នេះ ក្រុមហ៊ុន Samsung បាន​បញ្ចេញ​ទូ​ស័ព្ទ​ដែលមាន​ការ​រចនា​ដ៏​ល្អ​បំផុត​ទៅក្នុង​ទីផ្សារ ហើយ​ពិតណាស់​វា​គឺជា​ទូរស័ព្ទ​ម៉ូ​ដែល Galaxy Note 7 ដែលជា​ស៊េរី​ថ្លៃ​មួយ​ពី​ក្រុម​អេ​ឡិច​ត្រូ​និ​ច​យក្ស​កូរ៉េខាងត្បូង​មួយ​នេះ​។ ប៉ុន្តែ​ដោយសារ​មាន​ករណី​ផ្ទុះ​ថ្ម​ទូរស័ព្ទ ការលក់​នៅ​ជុំវិញ​ពិភពលោក​ត្រូវបាន​ផ្អាក​។​

​    ​បើ​យោងតាម​ក្រុមហ៊ុន Samsung បានឱ្យដឹងថា ពួកគេ​រកឃើញ Galaxy Note 7 តែ ៣៥ គ្រឿង​ប៉ុណ្ណោះ ដែលមាន​បញ្ហា​ផ្ទុះ​ថ្ម​ក្នុងចំណោម​ទូរស័ព្ទ​ដែល​បាន​លក់​ចេញ ២៤ លាន​គ្រឿង​ទូទាំង​សកលលោក​។​

​    ​ដូច្នេះ​តើ​អ្វី​ទៅ​ដែល​ធ្វើឱ្យ Samsung ខាត ៥ ពាន់​លាន​មួយ​ប៉ព្រិចភ្នែក​?
​    ​Samsung បានសម្រេច​ចិត្ត​នាំ Note 7 ចំនួន ១៥ ម៉ឺន​គ្រឿង​ចូល​ឃ្លាំង​វិញ​ពី​ទីផ្សារ​។ នៅ​ចំពោះមុខ​បុគ្គលិក​ចំនួន ២០០០ នាក់ ពួកគេ​បាន​បំផ្លាញ​ទូរស័ព្ទ​ទាំងនេះ​អស់​គ្មាន​សល់​។ ឧបករណ៍​ទាំងនេះ​មានតម្លៃ​ប្រហែល ៥ ពាន់​លាន​។​

គ្រាន់តែ​ប្រមូល Galaxy Note 7 យកទៅ​រោងចក្រ​វិញ ក្រុមហ៊ុន Samsung ខាត ៥ ពាន់​លាន​ដុល្លារ​

​    ​កុំ​ប្រើ Gear VR ប៉ុន្តែ​ហេតុអ្វី​?
​    ​Samsung បាន​ថ្លែងថា ពួកគេ​កំពុងធ្វើការ​លើ​ការផ្លាស់ប្តូរ​កម្មវិធី​ចំពោះ Note 7 ដែលមាន​បញ្ហា​ទាំងអស់​។ កុំ​ប្រើ Gear VR រហូត​ទាល់តែ​អតិថិជន​ទទួលបាន​ការប្តូរ​ជូន​ថ្មី​។ អតិថិជន​ត្រូវ​ទាក់ទង​ទៅ Samsung ផ្ទាល់​ប្រសិនបើ​អ្នកមាន​សំណួរ​។​

​    ​តើ​នឹង​មានរឿង​អ្វី​កើតឡើង​បន្ទាប់​?
​    ​ក្រុមហ៊ុន Samsung SDI ផ្គត់ផ្គង់​ថ្ម ៧០% សម្រាប់​បំពាក់​លើ​ទូរស័ព្ទ Galaxy Note 7 ចំនួន​ជាង ២ លាន​គ្រឿង​។ រីឯ ៣០% ផ្សេងទៀត​នៃ​ថ្ម​ត្រូវបាន​ផ្គត់ផ្គង់​ដោយ​ក្រុមហ៊ុន ATL (​ក្រុមហ៊ុន​ផលិត​ថ្ម​របស់​ចិន​)​។​

គ្រាន់តែ​ប្រមូល Galaxy Note 7 យកទៅ​រោងចក្រ​វិញ ក្រុមហ៊ុន Samsung ខាត ៥ ពាន់​លាន​ដុល្លារ​

​    ​តើ​អ្នក​គួរ​ធ្វើ​អ្វី​នាពេលនេះ​?
​    ​១. កុំ​ប្រើ​ឧបករណ៍​នេះ​ពេល​សាក ហើយ​ត្រូវ​ដោះ​ថ្ម​ចេញ​នៅពេល​អ្នកមាន​អារម្មណ៍​ថា​វា​ឡើងក​ម្តៅ​។​
​    ​២. ត្រូវ​ប្រើតែ​ឆ្នាំង​សាក Original របស់ Samsung​។​
​    ​៣. បញ្ឈប់​ការ​សាក​ថ្ម​អំឡុង​ពេលយប់ ឬក៏​ក្បែរ​គ្រែ​ដេក​។​
​    ​៤. ពិចារណា​ម្តងទៀត ពី​កន្លែង​ដែល​ត្រូវ​សាក និង​នៅពេលណា​ដែល​ត្រូវ​សាក​។​

គ្រាន់តែ​ប្រមូល Galaxy Note 7 យកទៅ​រោងចក្រ​វិញ ក្រុមហ៊ុន Samsung ខាត ៥ ពាន់​លាន​ដុល្លារ​

​    ​តើ​អ្នក​ត្រូវ​ឈប់​ប្រើ​វា​មែន​ទេ​?
​    ​ឱកាស​ឈប់​ប្រើ Note 7 មាន​តិចតួចស្តួចស្តើង​ណាស់ ប៉ុន្តែ​ប្រសិនបើ​អ្នក​បារម្ភ​ខ្លាច​ផ្ទុះ អ៊ីចឹង​គ្រាន់តែ​ឈប់​ប្រើ​វា ហើយ​រង់ចាំ​ការប្តូរ​ជូន​ថ្មី​ជាការ​ស្រេច​។​

គ្រាន់តែ​ប្រមូល Galaxy Note 7 យកទៅ​រោងចក្រ​វិញ ក្រុមហ៊ុន Samsung ខាត ៥ ពាន់​លាន​ដុល្លារ​

​    ​តើ​វា​មាន​ផលប៉ះពាល់​ដល់​ទំនុកចិត្ត​របស់ Samsung និង​ប្រាក់ចំណូល​ទេ​?
​    ​ចំណូល​ប្រតិបត្តិការ​ផ្នែក​ទូរស័ព្ទ​របស់ Samsung បាន​កើនឡើង​មុនពេល​មាន​ឧបទ្ទវហេតុ​កើតឡើង​ចំពោះ Galaxy Note 7​។ ប៉ុន្តែ​ខាង​ផលិត​ថ្ម​របស់ Samsung អាច​នឹង​រ៉ាប់រង​ការខាតបង់​ទាំងអស់​ចំពោះ​ការហៅ​ត្រឡប់មកវិញ​នេះ​។ ឥឡូវ​អ្នកដឹង​ពី​ហេតុផល​ពិត​ហើយ ហើយ Samsung កំពុងធ្វើការ​យ៉ាងខ្លាំង​ក្លា​ដើម្បី​ផ្តល់នូវ​សេវាកម្ម​ដ៏​ល្អ​ជូន​អតិថិជន​របស់ខ្លួន​៕

គ្រាន់តែ​ប្រមូល Galaxy Note 7 យកទៅ​រោងចក្រ​វិញ ក្រុមហ៊ុន Samsung ខាត ៥ ពាន់​លាន​ដុល្លារ​