ការសិក្សា​៖ iPhone ជា​ទូរស័ព្ទ​អន់​បំផុត​មួយ​លើ​ពិភពលោក និង​មាន​បញ្ហា​ជា​ច្រើនតែ​ក្រុមហ៊ុន Apple មិនដែល​ដោះស្រាយ​ទេ​

    ​យោងតាម​វេ​ប​សាយ Metro កាលពី​ថ្ងៃ​អង្គារ​បានឱ្យដឹងថា ទូរស័ព្ទ iPhone របស់​ក្រុមហ៊ុន Apple អាច​មើលទៅ​ស្អាត​ទាន់សម័យ​ទាក់ទាញ និង​ផ្តល់នូវ​កម្មវិធី​ទំនើបៗ​ច្រើន ប៉ុន្តែ​នៅពេល​និយាយ​ដល់​ការ​តេ​ចេញ ទូរស័ព្ទ​នេះ​អន់​ជាង​ទូរស័ព្ទ​តម្លៃថោកៗ​ឆ្ងាយ​ណាស់​។ 

​    ​ទូរស័ព្ទ iPhone ថ្មី​ថ្លៃៗ​គឺ​ស្ថិត​ក្នុងចំណោម​ទូរស័ព្ទ​អន់​បំផុត ជាមួយ iPhone 6s, iPhone 6 និង iPhone 5SE មាន​អត្រា​គុណភាព​រលកសញ្ញា​អន់​បំផុត​ក្នុងការ​ធ្វើតេស្ត​ស្មា​ត​ហ្វូ​ន​ចំនួន ២៦ ម៉ូ​ដែល​ដោយ​អាជ្ញាធ​ទូរគមនាគមន៍​ក្នុងប្រទេស Scandinavia (​ស៊ុយអែត ន័​រ​វែ​ស និង​ដា​ណឺ​ម៉ាក​)​។ 

​    ​ទូរស័ព្ទ iPhone បី​ប្រភេទ​នេះ​ចាប់​រលកសញ្ញា​បានល្អ​ជាង​មុន​បន្តិចបន្តួច ប្រសិនបើ​កាន់​នៅ​ដៃស្តាំ ប៉ុន្តែ​ទាំង iPhone 6S និង iPhone 5SE នៅតែ​ស្ថិតនៅ​បាត​តារាង​ទាំង ៥ សម្រាប់​ការធ្វើ​តេស្ត​ភាពខ្លាំង​ក្នុង​ការចាប់​រលកសញ្ញា​ទូរស័ព្ទ​ក្នុងចំណោម​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន ២៦ ម៉ូ​ដែល​។ 

​    ​ទូរស័ព្ទ​ទាំងនេះ​ត្រូវបាន​ធ្វើតេស្ត​លើ​សមត្ថភាព​បញ្ជូន​រលកសញ្ញា GSM 900 signal band ដែល​គេ​ប្រើ​ទូទៅ​សម្រាប់​ការសន្ទនា​ជា​សំឡេង​។ 

​    ​ទូរស័ព្ទ​បី​ប្រភេទ​ដែល​ថោក​ខ្លាំង (Samsung J1, Samsung S5 Mini និង HTC Desire 626) ត្រូវបាន​ចាត់ថ្នាក់​ថា​មានគុណ​ភាព​ទទួល​រល​ក​សញ្ញា​ល្អ​បំផុត នៅពេល​ប្រើ​ក្នុង​ដៃស្តាំ​។ 

​    ​សាស្ត្រាចារ្យ Gert Frølund Pedersen មកពី​សាកលវិទ្យាល័យ Aalborg University របស់​ដា​ណឺ​ម៉ាក និយាយថា "Apple មាន​បញ្ហា​ច្រើន ហើយ​ពួកគេ​បន្ត​មាន​បញ្ហា​ទាំងនោះ​ដដែល​។ បញ្ហា​ក៏​ទំនង​មាន​កាន់តែច្រើន​ផងដែរ​សម្រាប់​ម៉ូ​ដែល​ស៊េរី​ចេញ​ថ្មី​របស់​ពួកគេ ដែល​នេះ​ពិតជា​មិនគួរ​ឱ្យ​ជឿ​នោះឡើយ​"៕

​ប្រភព​៖ Metro