រតនគិរី​ស្អាត តែ​ហេតុ​អ្វី​គ្មាន​ភ្ញៀវ​ទេសចរ​ច្រើន?

បើ​ធៀប​នឹង​តំបន់​ទេសចរណ៍​នា​នា​ដូច​ជា​សៀម​រាប​និង​កំពង់សោម ខេត្ត​រតនគីរី​ពុំ​សូវ​មាន​ចំនួន​ភ្ញៀវ​ទេស​ចរ​ច្រើន​នោះ​ទេ ។ កន្លែង​ខ្លះ​មាន​អ្នក​ចូល​ទៅ​លេង​យ៉ាង​ច្រើន​ ៤-១០​នាក់​ប៉ុណ្ណោះ ដែល​ជា​ចំនួន​តិច​តួច​ខ្លាំង ទោះ​មាន​តំបន់​អេ​កូ​ទេសចរណ៍​​មាន​ទេស​ភាព​ស្រស់​ត្រកាល​ទាក់​ភ្នែក​ក៏​ដោយ។​

 

រតនគិរី​ស្អាត តែ​ហេតុ​អ្វី​គ្មាន​ភ្ញៀវ​ទេសចរ​ច្រើន?

 

លោក ប៊ូ ឡាំ តំណាង​រាស្ត្រ​ក្នុង​ខេត្ត​រតន​គីរី​ និយាយ​ថា ខេត្ត​នេះ​មាន​តំបន់​ទេសចរណ៍​គួរ​ឲ្យ​ទាក់​ទាញ​ច្រើន​ណាស់ ដើរ​បី​ថ្ងៃ​ក៏​មិន​អស់​ដែរ។ ឆ្នាំ​នេះ​មាន​ភ្ញៀវ​ទេសចរ​មក​លេង​ច្រើន​គួរសម តែ​នៅ​ជា​ចំនួន​តិចតួច​នៅ​ឡើយ។​ លោក​អំពាវនាវ​ឲ្យ​ក្រសួង​និង​អ្នក​ពាក់​ព័ន្ធ​ជួយ​ពិនិត្យ​ឡើងវិញ​នៅ​តំបន់​នេះ ។

 

 

 

ឆ្លើយ​តប​នឹង​បញ្ហា​នេះ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​រតនគីរី លោក ង៉ែត ពិ​ទូ​ ប្រាប់​ថា ជា​ការ​សោក​ស្ដាយ​ដែល​តំបន់​ភូមិ​ភាគ​ឦសាន​នេះ​ស្អាត តែ​គ្មាន​ភ្ញៀវ​ទេសចរ​ច្រើន​ បើ​ធៀប​នឹង​កំពង់សោម​និង​សៀមរាប​ជា​ដើម។ លោក​យល់​ថា បញ្ហា​គឺ​​ត្រង់​ហេដ្ឋារចនាសម្ព័ន្ធ។ ក្នុង​ខែ​វស្សា​ ផ្លូវ​មួយ​ចំនួន​គឺ​រអិល​ពិបាក​ធ្វើ​ដំណើរ ជាហេតុ​ភ្ញៀវ​ខ្លះ​សាញ​ មក​តែ​ម្ដង​លែង​ចង់​មក​ម្ដង​ទៀត។ លើស​ពី​នេះ ចម្ងាយ​មក​រតនគីរី​ចំណាយ​រយៈពេល​យូរ ដូច្នេះ​ទាល់​តែ​មាន​កម្មវិធី​ធំ​ៗ​ដូច​ជា អុំទូក ចូល​ឆ្នាំ​ជា​ដើម ដែល​ឈប់​បាន​ច្រើន​ថ្ងៃ​ទើប​មាន​ភ្ញៀវ​មក​ច្រើន។

 

 

លោក​បន្ត​ថា បើ​និយាយ​ពី​លំហូរ​ទេសចរ​មក​លេង​ជា​ញឹក​ញាប់​ប្រ​ចាំ​ខែ​ឬ​សៅរ៍​អាទិត្យ​ដូច​កំពង់សោម សៀមរាប​នោះ គឺ​រតនគីរី​មិនទាន់​ឈាន​ដល់​កម្រិត​នេះ​ទេ។ ជាមធ្យម​ក្នុង​មួយ​ខែ មាន​ទេសចរ​ចំនួន ៤០០០-៥០០០នាក់​ជា​ភ្ញៀវ​ក្នុង​ស្រុក ។ រី​ឯ​ភ្ញៀវ​ក្រៅ​ស្រុក​វិញ មាន​មិន​លើស​ពី ១៥០០នាក់​នោះ​ទេ។

 

 

លោក ង៉ែត ពិ​ទូ អះ​អាង​ថា ក្រសួង​ក៏​ដូច​ជា​អ្នក​ពាក់ព័ន្ធ​នឹង​ខិត​ខំ​រិះ​រក​មធ្យោបាយ​ដើម្បី​កែ​លំ​អរ​ខេត្ត​រតន​គីរី​ឲ្យ​មាន​ភាព​ទាក់​ទាញ​មួយ​កម្រិត​ទៀត​៕

 

រតនគិរី​ស្អាត តែ​ហេតុ​អ្វី​គ្មាន​ភ្ញៀវ​ទេសចរ​ច្រើន?

 

រតនគិរី​ស្អាត តែ​ហេតុ​អ្វី​គ្មាន​ភ្ញៀវ​ទេសចរ​ច្រើន?

 

រតនគិរី​ស្អាត តែ​ហេតុ​អ្វី​គ្មាន​ភ្ញៀវ​ទេសចរ​ច្រើន?

 

 

 

អត្ថបទ៖ លឹម សុ​នា​​​​​