សប្បាយញ៉ាំម៉ង Domino’s Pizza បញ្ចុះតម្លៃ៥០%

ដើម្បី​ថ្លែង​អំណរ​គុណ​ដល់​អតិថិជន​ដែល​តែង​តែ​គាំ​ទ្រ​កន្លង​មក​ Domino’s Pizza​​ បាន​បង្កើត​កម្មវិធី​ពិសេស​មួយ​ឈ្មោះ​ថា​ Mega Week។ ​អតិថិជន​ទាំង​អស់​នឹង​ទទួល​បាន​ការ​ចុះ​ថ្លៃ៥០%​ រាល់​ការ​ទិញ​ភីហ្សា​ខ្នាតកណ្តាល និងធំ ​គ្រប់​រសជាតិ​ទាំង​អស់។

 

​កម្មវិធី​ពិសេស​នេះ នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី៥​ ដល់​ថ្ងៃ​ទី​១១​ ខែកញ្ញា ​ឆ្នាំ​២០១៦​នេះ។​

 

សប្បាយញ៉ាំម៉ង Domino’s Pizza បញ្ចុះតម្លៃ៥០%

 

កញ្ញា ​ផៃ ឡាវី​ ​​អ្នក​ចាត់​ការ​ទូទៅ​​​ Domino’s Pizza សាខា​បឹង​កេងកង​ បាន​ឲ្យដឹង​ថា ​Domino’s Pizza តែង​តែ​នាំ​អ្វី​ថ្មីៗ​តម្រូវ​តាម​ចំណូល​ចិត្ត​​របស់​អតិថិជន។​ ក្រៅ​ពី​កម្ម​វិធី​ Mega Week ​នេះ​ Dominoក៏​មាន​កម្ម​វិធី​ពិសេសផ្សេង​​មួយទៀតគឺ​ Daily Special ​​ ដែល​ជា​ការបញ្ចុះ​តម្លៃ​តាម​ថ្ងៃ​ ​តាម​ប្រភេទ ​និងរស​ជាតិ​ Pizza​ រួម​ទាំង​កាត​សន្សំ​ពិន្ទុ​ពេល​អតិថិជន​ចំណាយ​ចាប់​ពី​១៥​ដុល្លារឡើង​ទៅ។

 

អ្នកចាត់ការទូទៅរូបនេះបន្តឲ្យដឹងថា ភីហ្សារសជាតិដើមមកពីអាមេរិក Domino ផ្តោតសំខាន់លើរសជាតិ និងការ​ចម្អិន​ភ្លាមៗពី​ចុងភៅដ៏ចំណាន ខណៈ​ដែល​បុគ្គលិក​រួសរាយ សេវាកម្ម​ដឹក​ជញ្ជូនដល់អតិថិជនក្រោយកម្ម៉ង់​រហ័ស​ទាន់​ចិត្ត ប្រើរយៈពេលត្រឹមតែ៣០នាទីប៉ុណ្ណោះ។

 

សប្បាយញ៉ាំម៉ង Domino’s Pizza បញ្ចុះតម្លៃ៥០%

 

នៅ​ចាំ​អី​ទៀត​ ទៅភ្លក់រសជាតិ  ​Domino’s Pizza ទាំង​៥​សាខា​រួម​មាន​៖ សាខា​បឹង​កេងកង, ផ្សារ​ទំនើប​ City Mall,​ IFL, ផ្សារ​ទំនើប​ Aeon Mall និង​សាខា​កូន​ពៅ​ដែល​ទើប​បើក​ថ្មី​ៗនេះ ​គឺ​ Domino’s Pizza ភ្នំពេញ​ថ្មី។

 

​​បើ​ប្រិយមិត្ត​ចង់​កម្ម៉ង់ សូម​ទាក់ទង​លេខ 18-00-20-20 (ហៅ​ដោយ​ឥត​គិត​ថ្លៃ)។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​​ផេក​ហ្វេសប៊ុកDomino’s Pizza Cambodia ៕

 

សប្បាយញ៉ាំម៉ង Domino’s Pizza បញ្ចុះតម្លៃ៥០%

 

សប្បាយញ៉ាំម៉ង Domino’s Pizza បញ្ចុះតម្លៃ៥០%

 

អត្ថបទៈ យ៉ារិទ្ធ