មែនឬ? ការលេងហ្វេសប៊ុក ល្អចំពោះអ្នកកើតជំងឺលើសឈាម និង ទឹកនោមផ្អែម

អ្នកពិតជាភ្ញាក់ផ្អើលខ្លះហើយប្រសិនបើឃើញលោកយាយ និងលោកតាអ្នកធ្វើការទំនាក់ទំនងជាមួយមិត្តភក្តិ តាមបណ្តាញសង្គមហ្វេសប៊ុក ដូចយុវវ័យក្នុងសម័យនេះនោះ ។បើដូច្នេះមែនចូរអ្នកកុំបារម្ភ និងនិយាយអ្វីពីគាត់អី ព្រោះបើតាមការសិក្សាថ្មីមួយបានអោយដឹងថា ការទំនាក់ទំនងនិងជជែកកំសាន្តតាមវិធីនេះ អាចជួយកាត់បន្ថយភាពឯកកោរបស់មនុស្សចាស់ កាត់បន្ថយជំងឺរាំរ៉ៃ មួយចំនួនដូចជាការឡើងសំពាធឈាម និង ជំងឺទឹកនោមផ្អែមជាដើម ។ រាល់ការប្រើបច្ចេកវិទ្យានេះម្តងៗវាអាចជួយអោយមនុស្សចាស់ មានសកម្មភាពរាងកាយ និងសតិប្រាជ្ញា មិនអោយស្ពឹកស្រពន់ និងកាត់បន្ថយភាពឯកកោរបានច្រើន ។

មែនឬ? ការលេងហ្វេសប៊ុក ល្អចំពោះអ្នកកើតជំងឺលើសឈាម និង ទឹកនោមផ្អែម

ជាក់ស្តែងមនុស្សចាស់ចំនួន ៥៩១នាក់ ដែលមានអាយុជាមធ្យម ៦៨ឆ្នាំឡើងទៅ ត្រូវបានគេធ្វើការសិក្សា ។ ជាលទ្ធផល ៩៥%ដែលបាន ចូលរួមការសិក្សានេះបានអោយដឹងថា ពួកគេមានការពេញចិត្តនឹងការប្រើមធ្យោយបាយទំនាក់ទំនងបែបនេះ ហើយ ៧២% ក៏មិនមានការជំទាស់អ្វីទៅនឹងការប្រើប្រាស់បច្ចេកវិទ្យាក្នុងការទំនាក់ទំនងនេះដែរ ។
មនុស្សវ័យចំណាស់ទាំងនោះយល់ឃើញថា បច្ចេកវិទ្យាទំនាក់ទំនងសង្គមទាំងអស់ដូចជា facebook, twitter, Instagram ពិតជាមានសារៈប្រយោជន៏ខ្លាំងគឺច្រើនជាង ការចំណាយនិងបញ្ហាប្រឈមនៃការប្រើប្រាស់វាទៅទៀត ។លទ្ធផលនៃការសិក្សានេះបានចុះផ្សាយក្នុងទស្សនាវដ្តីស្រាវជ្រាវ Journal Cyberpsychology, Behavior and Social Networking ៕

ប្រភព ៖ pmhotnews

  • មែនឬ? ការលេងហ្វេសប៊ុក ល្អចំពោះអ្នកកើតជំងឺលើសឈាម និង ទឹកនោមផ្អែម已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/09/07  Category:ចំនេះដឹង
Tags: