ប្រិយមិត្ត​កម្ពុជា​រាប់​ពាន់​នាក់ កំពុង​អន្ទះសា​​រង់ចាំ​ការ​មក​ដល់​របស់ James និង Bella

ប្រិយមិត្ត​អ្នក​គាំទ្រ​កំពូល​តារា​លំដាប់​ជួរ​មុខ​របស់​ថៃ លោក James Jirayu និងកញ្ញា Bella Ranee រាប់​ពាន់​នាក់​ កំពុង​តែ​រង់ចាំ​យ៉ាង​អន្ទះសា​ពី​ការ​មក​ដល់​របស់​ពួកគេ​ទាំង​ពីរ​មក​កាន់​កម្ពុជា នៅ​ថ្ងៃ​ទី៩ តុលា ២០១៦ ខាង​មុខ​នេះ។

 

ស្ថានីយ​ទូរទស្សន៍​ភីអិនអិន បាន​អញ្ជើញ​កំពូល​តារា​ភាពយន្ត​​ទាំង​ពីរ​ដួង​ប្រចាំ​ស្ថានីយ​ទូរទស្សន៍​ដ៏​ល្បី​របស់​ថៃ TV3 ចូលរួម​ក្នុង​ជំនួប​ពិសេស​មួយ​មាន​ឈ្មោះ​ថា «វេទិកា​តារា​ថៃ​ប្រចាំ PNN ២០១៦» ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ផ្សារ​ទំនើប​អ៊ីអន។

 

ប្រិយមិត្ត​កម្ពុជា​រាប់​ពាន់​នាក់ កំពុង​អន្ទះសា​​រង់ចាំ​ការ​មក​ដល់​របស់ James និង Bella

 

ផេក​ហ្វេសប៊ុក​របស់​ភីអិនអិន (www.facebook.com/PNNDramaFanClub) ដែល​បាន​បង្ហោះ​ពី​កំពូល​តារា​សម្ដែង​ទាំង​ពីរ​នេះ​តាំង​ពី​សប្តាហ៍​មុន​មក​នោះ បាន​ទទួល​ការ Likes & Comments រាប់​ពាន់​ដែល​សុទ្ធ​សឹង​បង្ហាញ​ពី​ការ​គាំទ្រ និង​រង់ចាំ​តារា​ទាំង​ពីរ​ដួង​នេះ​មក​ដល់​ទឹក​ដី​កម្ពុជា។

 

ប្រិយមិត្ត​មួយ​ចំនួន​បាន​សរសេរ​ក្នុង Comments ថា៖ “«Idol ខ្ញុំ​មក​ហើយ រំភើប​ណាស់​លោក​អើយ» «សំណប់​ចិត្ត​អូន​ទាំង​ពីរ​មក​ហើយ អរ​ខ្លាំង​ណាស់» «រក​អ្វី​និយាយ​មិន​ត្រូវ អរគុណ​ភីអិនអិន​ខ្លាំង​ណាស់» «ឮ​ហើយ​ចង់​ខ្យល់ ដេក​មិន​លក់​ទៀត បន់​ឲ្យ​តែ​ឆាប់​ដល់​ថ្ងៃ»”។

 

ពាក់ព័ន្ធ​នឹង​ដំណើរ​មក​ដល់​របស់​ពួក​គេ​ទាំង​ពីរ​នេះ​ដែរ PNN នឹង​មាន​កម្មវិធី​ផ្សង​សំណាង​ជា​ច្រើន​សម្រាប់​ប្រិយមិត្ត​អ្នក​គាំទ្រ​តារា​ថៃ​ទាំង​ពីរ​ដួង​នេះ ក្នុង​ការ​ទទួល​បាន​សំបុត្រ VIP ដើម្បី​ចូល​រួម​ក្នុង​កម្មវិធី «វេទិកា​តារា​ថៃ​ប្រចាំ PNN 2016» អាវ​យឺត និង​មួក​ដ៏​ស្រស់​ស្អាត ព្រម​ជាមួយ​នឹង​រូប​ថត​ដែល​មាន​ចុះ​ហត្ថលេខា​ផ្ទាល់​ពី James & Bella។ កម្មវិធី​ផ្សង​សំណាង​នឹង​ចាប់​ផ្តើម​ធ្វើ​ពី​ថ្ងៃ​ទី១២ កញ្ញា សប្តាហ៍​ក្រោយ​នេះ​ត​ទៅ។

 

ប្រិយមិត្ត​កម្ពុជា​រាប់​ពាន់​នាក់ កំពុង​អន្ទះសា​​រង់ចាំ​ការ​មក​ដល់​របស់ James និង Bella

 

ដើម្បី​ចូលរួម​ផ្សង​សំណាង​នេះ សូម​ប្រិយមិត្ត​ទាំង​អស់​រង់ចាំ​តាម​ដាន​ទស្សនា​កម្មវិធី​មួយ​ចំនួន​របស់​ស្ថានីយ​ទូរទស្សន៍​ភីអិនអិន ដូចជា កម្មវិធី​សន្ទនា​ពេល​ព្រឹក កម្មវិធី​ព័ត៌មាន​កម្ពុជា​ល្ងាច​នេះ កម្មវិធី​ព័ត៌មាន​សិល្បៈ និង​កម្សាន្ត កម្មវិធី​ស៊ី​អារម្មណ៍ និង​កម្មវិធី​ប្រគំតន្ត្រី​សូភើ​សាន់ដេ ឬ តាម​ដាន​ផេក​ហ្វេសប៊ុក​របស់​ភីអិនអិន www.facebook.com/PNNTVCambodia និង www.facebook.com/PNNDramaFanClub ៕

 

អត្ថបទ៖ ពាណិជ្ជកម្ម