“ម្នាក់​ឯង​ម្ដង​ទៀត​” OST ផ្លូវ​ការ​ក្នុង​រឿង “ទេសចរណ៍​ឋាន​នរក”​

ទី​បំផុត​បទ​ “ម្នាក់​ឯង​ម្ដង​ទៀត​” ដែល​ជា​ Original Sound Track (OST) ឬ​បទ​ចម្រៀង​ក្នុង​សាច់រឿង “ទេសចរណ៍​ឋាន​នរក” បាន​ចេញ​ជា​ផ្លូវការ​​ កាល​ពី​យប់​មិញ​នៅ​លើ​ឆានែល​យូធូប​របស់​អ្នក​និពន្ធ​រឿង​នេះ​តែ​ម្ដង។

 

“ម្នាក់​ឯង​ម្ដង​ទៀត​” OST ផ្លូវ​ការ​ក្នុង​រឿង “ទេសចរណ៍​ឋាន​នរក”​

 

“ម្នាក់​ឯង​ម្ដង​ទៀត​” គឺ​ជា​ស្នាដៃ​និពន្ធ​របស់​​អ្នក​និពន្ធ​ប្រចាំ​ផលិតកម្ម ហង្សមាស លោក សុខ ចាន់ផល ដែល​ជា​អ្នក​និពន្ធ​រឿង “ទេសចរណ៍​ឋាន​នរក” ផ្ទាល់​តែ​ម្ដង។ ចំណែក​ឯ​សាច់ភ្លេង​ គឺ​ជា​ស្នាដៃ​​និពន្ធ​របស់ Noly និង​បក​ស្រាយ​ដោយ ឈិត​ សុវណ្ណបញ្ញា ដែល​ជា​តួ​ឯក​ស្រី​ក្នុង​រឿង​នេះ​ផ្ទាល់​។

 

“ម្នាក់​ឯង​ម្ដង​ទៀត​” OST ផ្លូវ​ការ​ក្នុង​រឿង “ទេសចរណ៍​ឋាន​នរក”​
 

(លោក សុខ ចាន់ផល អ្នក​និពន្ធ​រឿង “ទេសចរណ៍​ឋាន​នរក”)

 
លោក សុខ ចាន់ផល ដែល​ជា​ម្ចាស់​ស្នាដៃ​បាន​លើក​ឡើង​ថា បទ ​“ម្នាក់​ឯង​ម្ដង​ទៀត​” បាន​ចេញ​ពី​មុន​ម្ដង​ហើយ​ ប៉ុន្តែ​តែ​ពាក់​កណ្ដាល​តែ​ប៉ុណ្ណោះ​។ “លើក​នេះ​យើង​ចេញ​ Official audio ដោយ​សារ​ចុង​ខែ​ កញ្ញា នេះ​ រឿង​យើង​នឹង​បើក​សម្ពោធ​ជា​ផ្លូវ​ការ​​ហើយ ជាពិសេស​នៅ​ក្នុង​រឿង​នេះ​មាន​ OST រហូត​ដល់​៣​បទ ដោយ​បទ ​“ម្នាក់​ឯង​ម្ដង​ទៀត​” នឹង​មាន ​Version ប្រុស​ច្រៀង​ដោយ Noly និង​មួយ​បទ​ទៀត​ ច្រៀង​ដោយ ម៉ា ច័ន្ទបញ្ញា និង ឈិត សុវណ្ណបញ្ញា តែ​ម្ដង”៕
 
​​​​​ទៅ​ស្ដាប់​បទ “ម្នាក់​ឯង​ម្ដង​ទៀត​” ដែល​ចេញ​ជា​ផ្លូវ​ការ​ទាំង​អស់​គ្នា៖
 

 
អត្ថបទ៖ SAMEDY​