ចំណងស្នេហ៍ តៅ មិញស៊ឺ និង លីន ជាលីង អាចត្រូវរ៉ូវគ្នាវិញ

6 Videos


តាមប្រភពព័ត៌មានតៃវ៉ាន់ បានឲ្យដឹងថា បន្ទាប់ពីតារាសម្តែងតៃវ៉ាន់ ២ ដួង គឺនាង លីន ស៊ីនរូ ហៅ(Ruby Lin) និងនាង ស៊ូ ឈី បានរៀបការរួចមកមជ្ឈដ្ឋាននានាចាប់ផ្តើមយកចិត្តទុកដាក់ចំពោះតារាសម្តែងតៃ វ៉ាន់មួយរូបទៀត គឺនាង លីន ជាលីង វ័យ ៤១ ឆ្នាំ ដែលនៅពេលថ្មីនេះមានបែកធ្លាយព័ត៌មានថា នាងអាចត្រូវរូវ គ្នាជាមួយនឹងមិត្តប្រុសចាស់ គឺលោក តៅ មិញស៊ឺ (តួឯកប្រុសនៅក្នុងរឿង F4 ) ដែលមានឈ្មោះដើម យាន ឆឹងស៊ូ ហៅ (Jerry Yan) វ័យ ៣៩ ឆ្នាំ ។
ចំណងស្នេហ៍ តៅ មិញស៊ឺ និង លីន ជាលីង អាចត្រូវរ៉ូវគ្នាវិញ
តាមពិតក្រុម F4 មានសមាជិកក្រុម ៤ រូប តែក្នុងចំណោមនោះមានសមាជិក ៣ រូបហើយដែលមាន ប្រពន្ធ លើកលែងតែបងធំ តៅ មិញស៊ឺ តែម្នាក់ប៉ុណ្ណោះដែលមិនទាន់មានប្រពន្ធនឹងគេ ។ ចំពោះការបែកធ្លាយពីទំនាក់ទំនងរវាងអតីតគូស្នេហ៍នោះ គឺដោយសារតែកាលពីពេលថ្មីៗនេះចាត់ការទូរទៅរបស់នាង លីន ជាលីង បានជួយចាត់ចែងកាងារសិល្បៈឲ្យលោក តៅ មិញស៊ឺ ដែលធ្វើឲ្យមជ្ឈដ្ឋានខាងក្រៅសង្ស័យថា ពួកគេក្រៅពីមានទំនាក់ទំនងការងារហើយនោះ គឺទំនាក់ទំនងស្នេហាក៏មានសង្ឃឹមច្រើនដែលអាច ត្រូវរូវគ្នាឡើងវិញដែរ ។
ចំណងស្នេហ៍ តៅ មិញស៊ឺ និង លីន ជាលីង អាចត្រូវរ៉ូវគ្នាវិញ
ម្យ៉ាងទៀតគេក៏មានការសង្ស័យដែរថា កាលដែលអ្នកចាត់ការរបស់នាង លីន ជីលីងជួយចាត់ចែងការងារសិល្បៈឲ្យលោក តៅ មិញស៊ឺ នោះក៏ប្រហែលជាឆ្លងកាត់ការណែនាំរបស់នាងដែរប៉ុន្តែបើ តាមអ្នកចាត់ការរូបនេះបានបង្ហើបឲ្យដឹងថា មុននេះបន្តិចលោក តៅ មិញស៊ឺ ធ្លាប់បានបដិសេធថា មិត្តស្រីថ្មីរបស់លោក គឺមិនមែនជានាង លីន ជាលីង ឡើយ ។ តែទោះជាយ៉ាងណាអ្នកគាំទ្រសង្ឃឹមថា ពួកគេអាចរៀបការ ជាមួយគ្នាក្នុងពេលឆាប់ៗខាងមុខនេះ ៕
គ ឡេង
ចំណងស្នេហ៍ តៅ មិញស៊ឺ និង លីន ជាលីង អាចត្រូវរ៉ូវគ្នាវិញចំណងស្នេហ៍ តៅ មិញស៊ឺ និង លីន ជាលីង អាចត្រូវរ៉ូវគ្នាវិញ