រឿង «ទឹកចិត្តអ្នកម្តាយសម័យថ្មី» ពិតជាធ្វើឱ្យអ្នកស្រី ពាន់ ភួងបុប្ផា…

6 Videos


អ្នកស្រី ពាន់ ភួងបុប្ជា ដែលជាអ្នកនិពន្ធនិងដឹកនាំរឿង «ទឹកចិត្តអ្នកម្តាយសម័យថ្មី» បាននិយាយ យ៉ាងជឿជាក់ថា រឿងខ្នាតធំមួយនេះនឹងទទួលបានការគាំទ្រពីសំណាក់មហាជនគ្រប់ស្រទាប់វណ្ណៈ ។ រឿង នេះត្រៀម និង ចាក់ផ្សាយនៅតាមរោងភាពយន្តនានានៅដើមឆ្នាំ ២០១៧ ខាងមុខនេះ ។ ពេលនេះដែរ រឿង «ទឹកចិត្តអ្នកម្តាយសម័យថ្មី» បានថតចប់រួចរាល់ ដែលពេលនេះកំពុងកាត់តទៅតាម បច្ចេកទេសទំនើប ។

រឿង «ទឹកចិត្តអ្នកម្តាយសម័យថ្មី» ពិតជាធ្វើឱ្យអ្នកស្រី ពាន់ ភួងបុប្ផា…

បើតាមគម្រោងអាចនឹងចាក់បញ្ចាំនៅតាមរោងភាពយន្តនានានៅដើមឆ្នាំ ២០១៧ ខាង មុខនេះ ។ «ខ្ញុំជឿជាក់ថារឿងនេះនឹងផ្ទុះខ្លាំងនៅពេលចាក់បញ្ចាំង ។ មិនថាយុវវ័យនោះទេ សូម្បីតែលោកជំទាវៗនិងមនុស្សចាស់ ដែលមានដល់ទៅ ៧០ ឆ្នាំក៏រង់ចាំទស្សនារឿងនេះដែរ ។ រឿងនេះមានគ្រប់រស់ជាតិ តាំងពីជំនាន់ប៉ុលពតរហូតមកដល់សម័យបច្ចុប្បន្ននេះ។អ្វីដែលពិសេសនោះគឺបច្ចេកទេសនៃការថតសុទ្ធតែ ទំនើបទាំងអស់» ។ នេះជាការរៀបរាប់របស់អ្នកស្រី ពាន់ ភួង បុប្ជា ។

រឿង «ទឹកចិត្តអ្នកម្តាយសម័យថ្មី» ពិតជាធ្វើឱ្យអ្នកស្រី ពាន់ ភួងបុប្ផា…

ជាមួយគ្នានេះអ្នកស្រី ពាន់ ភួងបុប្ជា ក៏បានសរសើរដល់ តារាជើងចាស់ អម្ពរ ទេវី និង ឌុច លីដា ដែលសម្តែងជាតួម្តាយនិង កូន មានការ សម្តែងបានល្អ និង ដល់ កម្រិត ដែលធ្វើអស់សាច់រឿងកាន់តែរស់រវើកថែមទៀត ។ រឿង «ទឹកចិត្តម្តាយសម័យថ្មី» មានការចូលរួមសម្តែងពីសំណាក់តារាល្បីៗជាច្រើន ដែលមាន ដូចជា អ្នកស្រី ឌី សាវ៉ត អម្ពរ ទេវី ស្វែង សុជាតា ស៊ឹម សូលីកា លោក ទេព រិនដារ៉ូ អ្នកនាង សុខ សោម៉ាវត្តី និងស្រីស្អាត ឌុច លីដា ជាដើម ។ ទោះបីជាមិនបានបញ្ជាក់ពីដើមទុនក្នុងការថតរឿងមួយនេះក៏ពិតមែន តែ អ្នកនិពន្ធរឿងរូបនេះប្រាប់ថា ដើមទុនក្នុងការថតអស់ច្រើនគួរសម ៕ ចេនី

រឿង «ទឹកចិត្តអ្នកម្តាយសម័យថ្មី» ពិតជាធ្វើឱ្យអ្នកស្រី ពាន់ ភួងបុប្ផា…រឿង «ទឹកចិត្តអ្នកម្តាយសម័យថ្មី» ពិតជាធ្វើឱ្យអ្នកស្រី ពាន់ ភួងបុប្ផា…រឿង «ទឹកចិត្តអ្នកម្តាយសម័យថ្មី» ពិតជាធ្វើឱ្យអ្នកស្រី ពាន់ ភួងបុប្ផា…រឿង «ទឹកចិត្តអ្នកម្តាយសម័យថ្មី» ពិតជាធ្វើឱ្យអ្នកស្រី ពាន់ ភួងបុប្ផា…រឿង «ទឹកចិត្តអ្នកម្តាយសម័យថ្មី» ពិតជាធ្វើឱ្យអ្នកស្រី ពាន់ ភួងបុប្ផា…