កូនស្រី ភិន សុដាលីស មិនទាន់កើតផង មិត្តភក្តិរបស់នាងស្រាប់តែ…

6 Videos


នៅមិនដល់មួយខែទៀតទេ ភិន សុដាលីស នឹងបានឃើញមុខកូនស្រីសំណព្វចិត្ត Katherina ។ ជាមួយគ្នានេះដែរ មិត្តភក្តិរបស់នាងបាននាំគ្នា ធ្វើខួបកំណើតស្វាគមន៍ដល់កូនស្រីរបស់ ភិន សុដាលីស ដើម្បីលើកទឹកចិត្តដល់អ្នកម្តាយវ័យក្មេងរូបនេះកាលពីពេលថ្មីៗ នេះ ។

កូនស្រី ភិន សុដាលីស មិនទាន់កើតផង មិត្តភក្តិរបស់នាងស្រាប់តែ…

មិត្តភក្តិជិតស្និទ្ធរបស់ ភិន សុដាលីស បាននាំគ្នាធ្វើខួបកំណើតស្វាគមន៍ កូនស្រីរបស់ ភិន សុដាលីស Katherina ដែល និង ឃើញពន្លឺព្រះអាទិត្យនៅក្នុងពេលឆាប់ៗនេះដោយមិនអោយនាងដឹងខ្លួនជា មុន ។ រួមជាមួយ និង ការជូនពរ អោយ ភិន សុដាលីស និង កូនស្រី មានសុខភាពល្អ ។ ភិន សុដាលីស បាន សម្តែងនូវអារម្មណ៍រំភើបរីករាយ និង ទន្ទឹងអោយឆាប់ដល់ថ្ងៃសម្រាល ។

កូនស្រី ភិន សុដាលីស មិនទាន់កើតផង មិត្តភក្តិរបស់នាងស្រាប់តែ…

បើតាមការពិនិត្យរបស់គ្រូពេទ្យ ភិន សុដាលីស ត្រូវសម្រាលនៅដើម ខែតុលា ដែលអាចមុន ឬ ក្រោយមួយសប្តាហ៍ ។ មកដល់ ពេលនេះ គេមិនទាន់ដឹងថា តារាសម្តែងរូបនេះ និង ជ្រើសយកមន្ទីរពេទ្យណាមួយដើម្បីសម្រាលនោះទេ ។ កៀកដល់ថ្ងៃសម្រាលកូន ភិន សុដាលីស ហាក់ មានអារម្មណ៍ភ័យតែយ៉ាងណាក្រុមគ្រួសា និង មិត្តភក្តិជា ច្រើនបាន ព្យាយាមជួយលើកទឹកចិត្តដល់រូបនាង នេះជាការអះអាងពីសំណាក់មិត្តភក្តិរបស់ ភិន សុដាលីស ។

កូនស្រី ភិន សុដាលីស មិនទាន់កើតផង មិត្តភក្តិរបស់នាងស្រាប់តែ…

ភិន សុដាលីស បានចាត់ទុកកូនស្រីជាកូននាំសំណាង ជាក់ស្តែងកាលពីថ្ងែទី ០៤ ខែកញ្ញា នាងបានសម្ពោធផលិតផលកញ្ចក់ភ្នែក ដែលនាងបានទិញសិទ្ធផ្តាច់មុខពីប្រទេសកូរ៉េ ដោយដាក់ឈ្មោះថា Pandy by Katy ដែលចំណាយដើមទុនអស់រាប់ម៉ឺនដុល្លារផងដែរ ៕ ចេនី

កូនស្រី ភិន សុដាលីស មិនទាន់កើតផង មិត្តភក្តិរបស់នាងស្រាប់តែ…កូនស្រី ភិន សុដាលីស មិនទាន់កើតផង មិត្តភក្តិរបស់នាងស្រាប់តែ…កូនស្រី ភិន សុដាលីស មិនទាន់កើតផង មិត្តភក្តិរបស់នាងស្រាប់តែ…