មួយឈុតរបស់ «ម្ទេសហឹរប៉ះអំបិលប្រៃ» យប់មិញអស់ទាស់!

6 Videos


បើគិតមកដល់ថ្ងៃនេះ ស្ថានីយទូរទស្សន៍ភីអិនអិន (PNN) បានចាប់ផ្ដើមចាក់បញ្ចាំងរឿង « ម្ទេសហឹរប៉ះអំបិលប្រៃ » ចំនួន ២ ភាគមកហើយ ហើយគេសង្កេតឃើញថារឿងមួយនេះ ទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ប្រិយមិត្តគ្រប់ស្រទាប់ទាំងអស់ ថាពិតជាល្អមើល ។

មួយឈុតរបស់ «ម្ទេសហឹរប៉ះអំបិលប្រៃ» យប់មិញអស់ទាស់!

អ្វីដែលកាន់តែពិសេស និង ធ្វើឱ្យបងប្អូនទស្សនិកជនសរសើរមិនដាច់ពីមាត់នោះគឺ ត្រង់ឈុតមួយដែល ទឹម រដ្ឋា និងស្វាមី នាំគ្នាទៅលេងផ្ទះអ្នកនាង ម្លិះ ដែលជាតួអង្គម្ដាយនោះ មានការប្រើពាក្យសម្ដីឌឺដងគ្នាទៅវិញទៅមក ដែលជាហេតុធ្វើឱ្យអ្នកទស្សនាកាន់តែជក់ចិត្តដិតអារម្មណ៍ទ្វេឡើង ។

មួយឈុតរបស់ «ម្ទេសហឹរប៉ះអំបិលប្រៃ» យប់មិញអស់ទាស់!

មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងឈុតជាមួយគ្នាដដែលនេះ បានបង្ហាញនូវវត្តមានរបស់ នាយ ចាប ចៀន បានមកប្រើពាក្យសម្ដីដៀមដាមដាក់ម៉ែកូនរបស់អ្នកទាំងពីរឡើងកប់ៗមាត់ ដែលជម្រុញឱ្យរឿងទាំងមូលកាន់តែទាក់ទាញ និងល្អមើលថែមទៀត ។

មួយឈុតរបស់ «ម្ទេសហឹរប៉ះអំបិលប្រៃ» យប់មិញអស់ទាស់!

សូមបញ្ជាក់ថារឿង « ម្ទេសហឹរប៉ះអំបិលប្រៃ » ជារឿងភាគបែបមនោសញ្ចេតនាស្នេហារវាងប្តីប្រពន្ធវ័យក្មេងមួយគូរស់នៅជាមួយនឹងម្តាយក្មេកដែលពិបាកយល់ចិត្តស្គាល់តែកំហុសរបស់កូនប្រសារស្រី រួមផ្សំជាមួយនឹងឈុតឆាកកំប្លែងស្ងួត ដែលធ្វើឱ្យទស្សនិកជនសើចបិទមាត់មិនជិត៕ BeBe