Bale ចង់​បាន​កុងត្រា​ថ្មី​ ដែល​មាន​ថ្លៃ​ឈ្នួល​ច្រើន​ជាង​មុន​៧លាន​​

Gareth Bale នៅ​មិន​ទាន់​បន្ត​កុងត្រា​បន្ថែម​លើ​កុងត្រា​ចាស់​ដែល​នៅ​សល់​ជាមួយ​ Real Madrid នៅ​ឡើយ​ទេ ដោយ​សារ​ការ​ចរចា​លើ​ថ្លៃ​ឈ្នួល​នៅ​មិន​ទាន់​ចុះ​សម្រុង​គ្នា​។

 Bale ចង់​បាន​កុងត្រា​ថ្មី​ ដែល​មាន​ថ្លៃ​ឈ្នួល​ច្រើន​ជាង​មុន​៧លាន​​Gareth Bale

 

ប្រភព​ពី OK Diario ឲ្យ​ដឹង​ថា​គម្លាត​រវាង​ចំនួន​ប្រាក់​ឈ្នួល​ដែល​ក្លឹប​ផ្ដល់​ឲ្យ​ និង​ចំនួន​ដែល​ Bale ចង់​បាន​គឺ​ខុស​គ្នា​ច្រើន​មែន​ទែន ​ធ្វើ​ឲ្យ​ការ​ជជែក​នៅ​មិន​ទាន់​ដាច់​ស្រេច​ហើយ​ វា​​អាច​ជា​ឧបសគ្គ​ក្នុង​ការ​រក្សា​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​វែល​នៅ​ទឹកដី​ Santiago Bernabeu នា​ថ្ងៃ​អនាគត។

 

តាម​ការ​បញ្ជាក់​ពី​កាសែត​អង់គ្លេស​ Sunday Express អះអាង​ថា​ Real Madrid នឹង​ផ្ដល់​ថ្លៃ​ឈ្នួល​ឲ្យ​ កីឡាករ​វ័យ​២៧​ឆ្នាំ មិន​លើស​ពី​១០​លាន​​នោះ​ទេ​ក្នុង១​ឆ្នាំ ស្រប​ពេល​ រូបគេ ទាមទារ​រហូត​ដល់​ ១៧​លាន​។ លោក​ Jonathan Barnett ជា​ភ្នាក់ងារ​ផ្ទាល់​បាន​ព្រមាន​ថា​ Manchester United ដែល​ជា​ក្លឹប​ចាប់​អារម្មណ៍​ អតីត​កីឡាករ​ Spurs ខាងលើ​យូរ​មក​ហើយ​នោះ​ហ៊ាន​ឲ្យ​ Bale​ រហូត​ ២០​លាន​ក្នុង​១​រដូវ​កាល​បើសិន​យល់ព្រម​មក​ចូល​រួម​ជាមួយ​លោក Mourinho៕

 

Bale ចង់​បាន​កុងត្រា​ថ្មី​ ដែល​មាន​ថ្លៃ​ឈ្នួល​ច្រើន​ជាង​មុន​៧លាន​​

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Sport English