ការ​ប្រកួត​ជើង​ឯក​បាល់ទាត់​នារី​ឆ្នាំ​នេះ​ មាន​១១​ក្រុម​ចូល​រួម ​ប្រាក់​រង្វាន់​២​លាន​រៀល

ការ​ប្រកួត​ជើង​ឯក​បាល់ទាត់​នារី​ឆ្នាំ​២០១៦ ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១២​រហូត​ដល់​២៤​ខែ​កញ្ញា​ឆ្នាំ​២០១៦​ខាង​មុខ​នេះ​នៅ​មជ្ឈមណ្ឌល​និង​សាលា​បាល់ទាត់​ជាតិ​បាទី ដោយ​មាន​ក្រុម​ចូល​រួម​ចំនួន​១១​ក្រុម​មក​ពី​តាម​បណ្ដា​ខេត្ត​ផ្សេង​ៗ។

 

ការ​ប្រកួត​ជើង​ឯក​បាល់ទាត់​នារី​ឆ្នាំ​នេះ​ មាន​១១​ក្រុម​ចូល​រួម ​ប្រាក់​រង្វាន់​២​លាន​រៀលការចាប់ឆ្នោត

 

នេះ​ជា​លើក​ទី​៦​ហើយ​សម្រាប់​ការ​ប្រកួត​បាល់ទាត់​នារី​របស់​កម្ពុជា ​ដោយ​លើក​នេះ​ក៏​មិន​ខុស​ពី​លើក​មុន​ដែរ ពោល​គឺ​ក្រុម​ទាំង​១១​នេះ នឹង​បែងចែក​ជា​២​ពូល ​ហើយ​ប្រាក់​រង្វាន់​សម្រាប់​ក្រុម​ដែល​ឈ្នះ​គឺ​២​លាន​រៀល។ ក្រុម​ដែល​ទទួល​បាន​លេខ​២ ​ទទួល​បាន​ ១ ២០០ ០០០ រៀល ​លេខ​៣​បាន ៨០០ ០០០​រៀល ។ ក្រុម​ដែល​ Fair Play ​បាន​ ៨០០ ០០០ ​រៀល ​និង​កីឡា​ការិនី​ស៊ុត​ចូល​ច្រើន​ជាង​គេ​បាន​៤០០ ០០០ រៀល។

 ការ​ប្រកួត​ជើង​ឯក​បាល់ទាត់​នារី​ឆ្នាំ​នេះ​ មាន​១១​ក្រុម​ចូល​រួម ​ប្រាក់​រង្វាន់​២​លាន​រៀលការ​​ប្រកួត​កន្លង​មក

 

ក្រុម​ទាំង​១១​ បែងចែក​ជា​២​ពូល​គឺ៖

 

ពូល​A

ពូល B

សសយក ​ខេត្ត​ស្វាយ​រៀល

មន្ទីរ អយក ​ខេត្ត​កំពង់​ឆ្នាំង

មន្ទីរ អយក ​ខេត្ត​បាត់​ដំបង

មន្ទីរ អយក ​ខេត្ត​កណ្ដាល

មន្ទីរ​ អយក ​ខេត្ត​តាកែវ

ម៉ៃធីហ្គើល (អង្គការ​នៅ​បាត់​ដំបង)

អង្គរ​អែហ្វស៊ី

សមាគម​កីឡា​ខេត្ត​ព្រះ​វិហារ

មន្ទីរ អយក ​ខេត្ត​ក្រចេះ

អង្គការ​សាន់រ៉ាយ

មន្ទីរ អយក ​ខេត្ត​ត្បូង​ឃ្មុំ

 

 

ការ​ប្រកួត​ជើង​ឯក​បាល់ទាត់​នារី​ឆ្នាំ​នេះ​ មាន​១១​ក្រុម​ចូល​រួម ​ប្រាក់​រង្វាន់​២​លាន​រៀលលោក ម៉ៃ តុលា

 

លោក ម៉ៃ តុលា ​អគ្គលេខាធិការ​រង​សហព័ន្ធ​បាល់ទាត់​កម្ពុជា​បាន​បញ្ជាក់​ថា​ការ​ប្រកួត​ពាន​រង្វាន់​នេះ គឺ​ក្នុង​គោល​បំណង​ពង្រឹង​សមត្ថភាព​កីឡា​ការិនី​កម្ពុជា ព្រោះ​បច្ចុប្បន្ន​គេ​កំពុង​តែ​ផ្ដល់​តម្លៃ​ដល់​នារី ខណៈ​ដែល​ប្រទេស​ផ្សេង​ៗ​ក៏​គេ​ធ្វើ​ដូច្នេះ​ដែរ៕

 

អត្ថបទ៖ មុន្នី រម្យ