មនុស្សបីនាក់រងរបួស​​​ក្នុងការបំផ្ទុះ​​​គ្រាប់បែក​​​នៅក្រុងភ្នំពេញ

ការផ្ទុះគ្រាប់បែកមួយគ្រាប់ក្នុងខណ្ឌចម្ការមននៅក្រុងភ្នំពេញកាលពីយប់ថ្ងៃអង្គារ បណ្តាលឲ្យរបួសមនុស្សបីនាក់ និងពេទ្យបានធ្វើឲ្យអ្នកក្រុងភ្នំពេញព្រួយបារម្ភជាខ្លាំង ហើយក្រុមមន្ត្រីកំពុងស្វែងរកដើមហេតុនៃការផ្ទុះនេះ។ ថ្លុកឈាមនិងរណ្តៅរាក់មួយត្រូវគេមើលឃើញនៅលើផ្លូវ ប្រហែល៣០នាទីបន្ទាប់ពីការផ្ទុះ ដែលបានកើតឡើងនៅម៉ោងប្រហែល៧និង៤០នាទីយប់ លើផ្លូវលេខ១៦៣ ក្នុងសង្កាត់បឹងកេងកង៣។ បង្អួចរថយន្តភិកអាប់បានបែកកញ្ចក់ក្នុងការផ្ទុះនោះ។ អ្នកស្រី ពេជ្រ សុធា អាយុ៥២ឆ្នាំ ជាងកាត់ដេរដែលរស់នៅក្នុងផ្ទះក្បែរកន្លែងផ្ទុះនោះបាននិយាយថា “ខ្ញុំនៅក្នុងផ្ទះរបស់ខ្ញុំដេរខោអាវ នៅពេលដែលខ្ញុំឮ ‘សូរផ្ទុះ!’ដ៏ខ្លាំង”។ ដោយចង្អុលទៅផ្លូវប្រឡាក់ឈាម ដែលអ្នកឈរមើលរាប់រយនាក់ផ្តុំគ្នាជុំវិញខ្សែហ៊ុំព័ទ្ធរបស់នគរបាល អ្នកស្រីបាននិយាយថា “ខ្ញុំព្រួយបារម្ភណាស់ ដូច្នេះខ្ញុំនៅក្នុងផ្ទះមិនហ៊ានចេញទេ។ ខ្ញុំបានឃើញស្ត្រីម្នាក់ហូរឈាមចេញពីខ្នង”។ វីដេអូមួយបង្ហោះតាមហ្វេសប៊ុកបានបង្ហាញឲ្យឃើញស្ត្រីម្នាក់ ដែលទំនងជារងរបួសស្រាល កំពុងត្រូវគេលើកដាក់ចូលរថយន្តសង្គ្រោះ រីឯរូបថតមួយដែលផ្សព្វផ្សាយតាមសេវាព័ត៌មានហ្វ្រេសញូ បានបង្ហាញអ្វីដែលទំនងជាស្លាបព្រាគ្រាប់បែកនៅតាមចិញ្ចើមផ្លូវ។ គិលានុបដ្ឋាយិកាម្នាក់នៅមន្ទីរពេទ្យកាល់ម៉ែត ដែលបដិសេធមិនប្រាប់ឈ្មោះពីព្រោះគ្មានសិទ្ធិនិយាយជាមួយបណ្តាញព័ត៌មាន បានប្រាប់ថា ជនរងគ្រោះពីរនាក់ទទួលការព្យាបាលនៅទីនោះ មានឈ្មោះ ងិង ហ៊ិវ ភេទប្រុសអាយុ៣៨ឆ្នាំ និង ចាន់ វ៉ាន់នី ភេទស្រី អាយុ៣៧។ គិលានុបដ្ឋាយិកានេះបាននិយាយថា “អ្នកទាំងពីររបួសសើស្បែកពេញទាំងខ្លួន។ ទំនងជាអំបែងគ្រាប់ខ្ទាតចំ” ហើយពេទ្យបាននិយាយបន្ថែមថា របួស “មិនធ្ងន់” ទេ។ លោក […]

The post មនុស្សបីនាក់រងរបួស​​​ក្នុងការបំផ្ទុះ​​​គ្រាប់បែក​​​នៅក្រុងភ្នំពេញ appeared first on The Cambodia Daily.