ក្តៅៗ! iPhone 6 និង 6s​ ​នៅ​ខ្មែរ​​ធ្លាក់​ថ្លៃ ១០០ ដុល្លារ ឯ​​វៀតណាម ២០០ ដុល្លារ

គ្រាន់​ប៉ុន្មាន​ម៉ោង​មុន​ ​iPhone 7​ ​ចេញ​ជា​ផ្លូវ​ការ​ ​តម្លៃ​ ​iPhone​ ​ម៉ូដែល​មុន​ៗ​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង។​

 

សម្រាប់​ទីផ្សារ​កម្ពុជា iPhone 6 និង 6s​ បន្ត​ធ្លាក់​ថ្លៃ​ជិត ១០០ ដុល្លារបើបធៀប​នឹង​តម្លៃ​សប្តាហ៍មុន។  តម្លៃ​ iPhone 6 សប្តាហ៍​មុន (16GB, 64GB, 128GB) គឺ ៥៣០, ៥៧៥, ៦០៥ ដុល្លារ ឯ​តម្លៃ iPhone 6s​ សប្តាហ៍​មុន (16GB, 64GB, 128GB) ៦៣០, ៧៤០ និង ៨៣០ ដុល្លារ។

 

តារាង​តម្លៃ iPhone ថ្ងៃ​នេះ​តាម​ហាង​ក្នុង​ស្រុក៖

ក្តៅៗ! iPhone 6 និង 6s​ ​នៅ​ខ្មែរ​​ធ្លាក់​ថ្លៃ ១០០ ដុល្លារ ឯ​​វៀតណាម ២០០ ដុល្លារ

 

​សម្រាប់​ទីផ្សារ​ប្រទេស​វៀតណាម​ iPhone 6 និង 6s ធ្លាក់ជាង ២០០ ដុល្លារ។ iPhone​ ​6s​ ​ទំហំ​ ​16GB​ ​ធ្លាក់​មក​ត្រឹម​ ​៤៧០​ ​ដុល្លារ​ ​និង​ម៉ូដែល​ ​6s​ ​ទំហំ​ ​64GB​ ​មាន​តម្លៃ​ ​៥៤០​ ​ដុល្លារ។ ចំណែកឯ  iPhone​ ​6​ ​ទំហំ​ ​16GB​ ​មាន​តម្លៃ​ ​៣៤០​ ​ដុល្លារ​ ​និង​ម៉ូដែល​ ​6Plus​ ​16GB​ ​តម្លៃ​ ​៤៣០​ ​ដុល្លារ។

 

ចំពោះ​តម្លៃ iPhone 7 អាចហក់ដល់ជាង ១ ពាន់ដុល្លារ សម្រាប់ទីផ្សារប្រទេសកម្ពុជាពេលមកដល់ដំបូង ព្រោះដូចកាល​ពីម៉ូដែល 6s ​មកដល់ភ្លាមថ្លៃ ១ ៦០០ ដុល្លារ។

 

តម្លៃ iPhone 7 បែក​ធ្លាយ​នៅ​ចិន៖  

 

ក្តៅៗ! iPhone 6 និង 6s​ ​នៅ​ខ្មែរ​​ធ្លាក់​ថ្លៃ ១០០ ដុល្លារ ឯ​​វៀតណាម ២០០ ដុល្លារ

 

 

 

អាន​បន្ត​ ​៖​ ហាងឆេងទូរសព្ទសប្តាហ៍មុន
អាន​បន្ត​ ​៖​ iPhone ចេញ​ថ្មី​ម្តងៗ​ចិត្ត​ចេះ​តែ​ចង់​បាន តែ​លទ្ធភាព​​ទៅ​មិន​រួច ពិតអត់?

 

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
ប្រភព​ ​៖​ ​zing​, ហាងក្នុងស្រុក