ភាគី​ថៃ បញ្ជាក់​គុណភាព​ភាពយន្ត​​ខ្មែរ ទៅ​ចាក់​បញ្ចាំង​នៅ​ប្រទេស​ថៃ

លោក Pavayut Alex ប្រធាន​ក្រុមហ៊ុន ​Studio Aromdi ដែល​បាន​​ទិញ រឿង”ចន្ទ្រា” ទៅ​ចាក់​បញ្ចាំង​នៅ​ប្រទេស​ថៃ បាន​បញ្ជាក់​ថា​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ការ ​សម្រេច​ទិញ​​ខ្សែភាពយន្ត​​កម្ពុជា​​បែប​នេះ ​ក៏​ព្រោះ​តែ ភាពយន្ត​មួយ​នេះ​ មាន​គុណភាព​ទៅ​តាម​ស្តង់ដារ មិន​ចាញ់​រឿង​ភាពយន្ត​នៅ​ប្រទេស​ថៃ។

 

ភាគី​ថៃ បញ្ជាក់​គុណភាព​ភាពយន្ត​​ខ្មែរ ទៅ​ចាក់​បញ្ចាំង​នៅ​ប្រទេស​ថៃ

 

លោក Alex បាន​ថ្លែង​ថា ក្រុមហ៊ុន​របស់​ខ្លួន​បាន ពិនិត្យ​ទាំង​ខ្លឹមសារ​នៃ​​សាច់​រឿង គុណភាព​​សំលេង និង​រូបភាព ឃើញ​ថា មាន​កម្រិត​មួយ​អាច​ទទួល​យក​បាន ហើយ​ម្យ៉ាង​កន្លង​មក​ក្រុមហ៊ុន​រប​ Studio Aromdi និង Angkor Picture INC ធ្លាប់​សហការ​គ្នា​ម្ដង​រួច​មក​ហើយ គឺ​រឿង “ស្បែក​គង់” កាលពី​ឆ្នាំ ២០១៤។ ដូច្នេះ​ហើយ ​លោក​ជឿជាក់​ទៅ​​លើ​ស្នាដៃ​នៃ​ការ​ផលិត។
Alex សង្ឃឹម​ថា រឿង”ចន្ទ្រា” នឹង​មាន​អ្នក​ទស្សនា​ច្រើន​ជាង​រឿង “​ស្បែក​គង់” ត្បិត​អី​ភាពយន្ត​មួយ​នេះ មាន​​រសជាតិ​ថ្មី កំប្លែង​ច្រើន ធ្វើ​ឲ្យ​ទស្សនិកជន​​ទស្សនា។

ផ្អែក​តាម​ការ​លើក​ឡើង Studio Aromdi នឹង​បន្ត​ចាប់ដៃ​គួរ​​ជា​មួយ ផលិតកម្ម ​Angkor Picture INC ជា​បន្តបន្ទាប់​ទៀត ហើយ​ជំហាន​បន្ទាប់​ ភាគី​ទាំង២ គ្រោង​បោះ​ទុន​ផលិត​​ភាពយន្ត​ជា​មួយ​គ្នា​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​នាំ​តារា​​ថៃ- ខ្មែរ​សម្ដែង​ជា​មួយ​គ្នា​ថែម​ទៀត​ផង។

 

លោក ប៉ុល វិ​បូ ហៅ​នី​ត ចាងហ្វាង​ផលិតកម្ម​Angkor Picture INC និយាយ​​ថា នេះ​ជា​កិត្តិយស​ធំ​មួយ​ក្នុង​វិស័យ​ភាពយន្ត​ខ្មែរ​ក្នុង​ការ​បង្ហាញ​ខ្លួន​លើ​រោង​ភាពយន្ត​បរទេស​ជា​បន្តបន្ទាប់​បែប​នេះ ។ លោក​ថា រឿង “ចន្ទ្រា” មិន​មែន​ចាក់​បញ្ចាំង​នៅ​ប្រទេស​​ថៃ​តែ​មួយ​​ទេ ប្រទេស​ភូមា វៀតណាម ឥណ្ឌូណេស៊ី ម៉ាឡេស៊ី អូស្ត្រាលី និង សហរដ្ឋអាមេរិក ក៏​ទទួល​យក​ភាពយន្ត​មួយ​នេះ​ទៅ​ចាក់​បញ្ចាំង​ផង​ដែរ។

 

ភាគី​ថៃ បញ្ជាក់​គុណភាព​ភាពយន្ត​​ខ្មែរ ទៅ​ចាក់​បញ្ចាំង​នៅ​ប្រទេស​ថៃ

 

លោក ស៊ិន ច័ន្ទសាយ៉ា ប្រធាន​នាយកដ្ឋាន​ភាពយន្ត បាន​លើក​ឡើង​ថា ជាង ​៤០ឆ្នាំ​ហើយ ដែល​​ប្រទេស​កម្ពុជា មិន​បាន​យក​ភាពយន្ត​ខ្មែរ​ មក​ចាក់​បញ្ចាំង​នៅ​ប្រទេស​ថៃ។ កាល​​សម័យ​សង្គម​រាស្ត្រនិយម​ ​ប្រទេស​កម្ពុជា​ធ្លាប់​នាំ​យក​ភាពយន្ត​ជា​ច្រើន​ទៅ​ចាក់​បញ្ចាំង​នៅ​ក្រៅ​ប្រទេស រួម​ទាំង​ថៃ​ផង​ដែរ មាន​ដូច​​ជា “អន​អើយ​ស្រី​អន” “ចៅ​ពោះ​កេង​កង” ជាដើម។

 

លោក ស៊ិន ច័ន្ទសាយ៉ា ចាត់​ទុក​ថា វត្តមាន​រឿង “ចន្ទ្រា” ជា​កិត្តិយស​ធំ​ណាស់​ក្នុង​វិស័យ​ភាពយន្ត​ខ្មែរ ដល់​ប្រទេស​ជិត​ខាង។ ប្រធាន​នាយកដ្ឋាន​ភាពយន្ត​រូប​នេះ ថ្លែង​ថា លោក​មិន​ចង់​ឃើញ​មាន​​​តែ​ផលិតកម្ម​ Angkor Picture INC តែ​មួយ​ប៉ុណ្ណោះ​ទេ ដែល​នាំ​ភាពយន្ត​ខ្មែរ​មក​បង្ហាញ​នៅ​ឆាក​អន្តរជាតិ ក្នុង​នាម​តំណាង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប គឺ​ចង់​ឃើញ​​ផលិតកម្ម​ធំៗ ក្នុង​ស្រុក​ផ្សេង​ទៀត មាន​លទ្ធភាពដូច​គ្នា​នេះ​ដែរ។

 

រឿង”ចន្ទ្រា” បាន​បើក​សម្ពោធ កាល​ពី​ថ្ងៃ​ទី០៥ ខែ កញ្ញា ឆ្នាំ ២០១៥ កន្លង​ទៅ​នេះ នៅ​រោងភាពយន្ត ESPLANADE Cineplex នៃ​ទី​ក្រុង​បាង​កក​ប្រទេស​ថៃ។ ភាពយន្ត​ខ្មែរ​នេះ នឹង​ចាក់​បញ្ចាំង​ឲ្យ​ទស្សនិកជន​នៅ​ថ្ងៃ​ទី​១៥​ ខែ​ កញ្ញា​ ឆ្នាំ​ ២០១៦ ​នេះ​ ទៅនៅ​គ្រប់​រោង​ភាពយន្ត​ទំនើប​ទាំងអស់​ក្នុង​ប្រទេស​ថៃ។

 

ចំពោះ​ប្រទេស​កម្ពុជា​វិញ និង​ធ្វើ​ការ​បើក​សម្ពោធ​នៅ​ថ្ងៃ​ទី៧ ខែ កញ្ញា ឆ្នាំ ២០១៦​នេះ នៅ​រោងភាពយន្ត ​Major Cineplex by Cellcard។

 

ភាគី​ថៃ បញ្ជាក់​គុណភាព​ភាពយន្ត​​ខ្មែរ ទៅ​ចាក់​បញ្ចាំង​នៅ​ប្រទេស​ថៃ

 

ភាគី​ថៃ បញ្ជាក់​គុណភាព​ភាពយន្ត​​ខ្មែរ ទៅ​ចាក់​បញ្ចាំង​នៅ​ប្រទេស​ថៃ

 

ភាគី​ថៃ បញ្ជាក់​គុណភាព​ភាពយន្ត​​ខ្មែរ ទៅ​ចាក់​បញ្ចាំង​នៅ​ប្រទេស​ថៃ

 

ភាគី​ថៃ បញ្ជាក់​គុណភាព​ភាពយន្ត​​ខ្មែរ ទៅ​ចាក់​បញ្ចាំង​នៅ​ប្រទេស​ថៃ

 

ភាគី​ថៃ បញ្ជាក់​គុណភាព​ភាពយន្ត​​ខ្មែរ ទៅ​ចាក់​បញ្ចាំង​នៅ​ប្រទេស​ថៃ

 

ភាគី​ថៃ បញ្ជាក់​គុណភាព​ភាពយន្ត​​ខ្មែរ ទៅ​ចាក់​បញ្ចាំង​នៅ​ប្រទេស​ថៃ

 

ភាគី​ថៃ បញ្ជាក់​គុណភាព​ភាពយន្ត​​ខ្មែរ ទៅ​ចាក់​បញ្ចាំង​នៅ​ប្រទេស​ថៃ

 

ភាគី​ថៃ បញ្ជាក់​គុណភាព​ភាពយន្ត​​ខ្មែរ ទៅ​ចាក់​បញ្ចាំង​នៅ​ប្រទេស​ថៃ

 

ភាគី​ថៃ បញ្ជាក់​គុណភាព​ភាពយន្ត​​ខ្មែរ ទៅ​ចាក់​បញ្ចាំង​នៅ​ប្រទេស​ថៃ

 

អត្ថបទ៖ ខុត សីហា