អេឡិច ចាន់ត្រា សុំទោសបងប្អូនខ្មែរនៅប្រទេសជប៉ុន

6 Videos


បុរសសង្ហារ អេឡិច ចាន់ត្រា ត្រូវចេញទៅសម្តែងនៅប្រទេសបារាំង បន្ទាប់ពីត្រឡប់មកពីសម្តែងនៅប្រទេសជប៉ុនវិញ ប៉ុន្តែអ្វីដែលគួរឲ្យសោកស្តាយនោះគឺ អេឡិច ចាន់ត្រា បានចេញមុខសុំទោសបងប្អូនខ្មែរនៅប្រទេសបារាំង ចំពោះការអាក់ខាននេះ ។

អេឡិច ចាន់ត្រា សុំទោសបងប្អូនខ្មែរនៅប្រទេសជប៉ុន

លោក អេឡិច ចាន់ត្រា បានឲ្យដឹងថា «ខ្ញុំពិតជាសុំទោស ចំពោះពុកម៉ែបងប្អូន ដែលរស់នៅប្រទេសបារាំង ហូឡង់ ប៊ែលហ្សិក អ៊ីតាលី អាឡឺម៉ង ដែលបានទន្ទឹមចាំមើលការសម្តែងរបស់ខ្ញុំបាទ ដោយសារមានការមមាញឹក ការងារនៅក្នុងស្រុក ទើបមិនអាចដកខ្លួនចេញទៅបាន សង្ឃឹមថាជួបគ្នាឆ្នាំក្រោយ ខ្ញុំនឹកអ្នកទាំងអស់គ្នា » ។

អេឡិច ចាន់ត្រា សុំទោសបងប្អូនខ្មែរនៅប្រទេសជប៉ុន

អេឡិច ចាន់ត្រា ពិតជាមមាញឹកខ្លាំងនៅក្នុងអាជីពសិល្បៈ ដូច្នេះហើយ ទើបលោកបង្ខំចិត្តផ្អាកការចេញទៅ សម្តែងនៅប្រទេសបារាំង ដោយលោកចង់ពង្រឹងការងារនៅក្នុងស្រុកឲ្យបានខ្លាំងក្លា ជាពិសេសគឺរឿង រកស៊ី ។

អេឡិច ចាន់ត្រា សុំទោសបងប្អូនខ្មែរនៅប្រទេសជប៉ុន

ថ្វិត្បិតតែ អេឡិច ចាន់ត្រា មិនមែនជាតារាចម្រៀងអាជីព ដែលមានឈ្មោះល្បីល្បាញក្តី តែលោកត្រូវបានបងប្អូនខ្មែរទាំងក្នុងនិងក្រៅប្រទេសស្គាល់ច្រើន តាមរយៈការបង្ហាញម៉ូដ និងឡើងច្រៀងតាមឆាកប្រគុំតន្ត្រី នានា ជាក់ស្តែងរាល់ពេលបង្ហាញខ្លួននៅតាមឆាកប្រគុំតន្ត្រីម្តងៗ លោកតែងតែរកឈុតឆាកសម្តែងប្លែកៗជាច្រើនជាមួយតួស្រីស្អាតៗ ដើម្បីសម្តែងជូនបងប្អូនទស្សនិកជនបានទស្សនា ៕

អាលីណា

អេឡិច ចាន់ត្រា សុំទោសបងប្អូនខ្មែរនៅប្រទេសជប៉ុនអេឡិច ចាន់ត្រា សុំទោសបងប្អូនខ្មែរនៅប្រទេសជប៉ុនអេឡិច ចាន់ត្រា សុំទោសបងប្អូនខ្មែរនៅប្រទេសជប៉ុន