កូន​ Messi ​ត្រៀម​ចូល​​ហាត់​​ជាមួយ​ក្លឹប​ Barcelona

កូន​ច្បង​ Lionel Messi ​ឈ្មោះ​ Thiago Messi ​កំពុង​ត្រៀម​ខ្លួន​​ចូល​​រៀន​ និង​ហាត់​បាល់​ជាមួយ​សាលា​របស់​ក្លឹប​ FC Barcelona ក្រោម​អាយុ​៦​ឆ្នាំ។

 

កូន​ Messi ​ត្រៀម​ចូល​​ហាត់​​ជាមួយ​ក្លឹប​ Barcelona

Messi ថើបកូនប្រុស Thiago

 

ក្លឹប​ជើង​ឯក​​អេស្ប៉ាញ​ ​​បាន​បង្កើត​សាលា​មួយ​រួច​ហើយ​ឈ្មោះ​ថា FCBEscola ​ដែល​អនុញ្ញាត​ឲ្យ​​​ក្មេងៗ​ចាប់​ពី​អាយុ​៦​ឆ្នាំ​​ចូល​រួម និង​រៀន​​បច្ចេកទេស​បាល់​ទាត់​​ពី​គ្រូ​បង្វឹក​ក្លឹប​ Barca។ ប៉ុន្តែ​ពេល​នេះ​ FCBEscola ​បាន​​បង្កើត​គម្រោង​មួយ ​​សម្រាប់​​ក្មេង​អាយុ​ចន្លោះ​ពី​៣​ទៅ​៥​ឆ្នាំ​ ក៏​អាច​ចូល​​ហាត់​នៅ​សាលា​នេះ​បាន។

 

បើ​តាម​វិទ្យុ​អេស្ប៉ាញ​ Cadena Ser ​បាន​ឲ្យ​ដឹង​ថា ​Thiago ​ដែល​នឹង​ឈាន​ដល់​អាយុ​៤​ឆ្នាំ នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ​ ក៏​នឹង​ចូល​រួម​ជាមួយ​កម្មវិធី​របស់​សាលា​ FCBEscola ​ផង​ដែរ៕

 

កូន​ Messi ​ត្រៀម​ចូល​​ហាត់​​ជាមួយ​ក្លឹប​ Barcelona

 

កូន​ Messi ​ត្រៀម​ចូល​​ហាត់​​ជាមួយ​ក្លឹប​ Barcelona

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ Metro