ចិន​ថា មិនមែន​គេ​មិន​ក្រាល​ព្រំ​ក្រហម​ទទួល​លោក Obama ទេ តែ​អាមេរិក​ខ្លួន​ឯង​ជា​អ្នក​បដិសេធ

ចិន​ថា មិនមែន​គេ​មិន​ក្រាល​ព្រំ​ក្រហម​ទទួល​លោក Obama ទេ តែ​អាមេរិក​ខ្លួន​ឯង​ជា​អ្នក​បដិសេធ
ទាក់ទងនឹងពាក្យចចាមអារ៉ាមដែលពិភពលោកថា ចិនបង្ហាញការមិនគោរពជាខ្លាំង ចំពោះប្រធានាធិបតីជិតផុតអាណត្តិលោក Obama ដែលបណ្ដោយឲ្យលោកចុះតាមជណ្ដើរដែកនោះ ពេលនេះមន្ត្រីរដ្ឋាភិបាលចិនបានចេញមុខបកស្រាយហើយ ដោយខាងភាគីចិនអះអាងថា ម្ចាស់ផ្ទះក៏មានផ្ដល់ជណ្ដើររំកិល ជាមួយនឹងកម្រាលព្រំក្រហមឲ្យដែរ តែត្រូវភាគីអាមេរិកបដិសេធ ។

“រដ្ឋាភិបាលចិនបានផ្ដល់ជណ្ដើររំកិល ដល់មេដឹកនាំគ្រប់រូបដែលមកដល់ទឹកដីចិន តែខាងអាមេរិកសាញថា អ្នកបើករថយន្តនោះ មិនចេះនិយាយភាសាអង់គ្លេស ហើយមិនយល់ពីការណែនាំតាមបទដ្ឋានសុវត្ថិភាពរបស់អាមេរិក ដូច្នេះហើយចិនក៏ស្នើសុំឲ្យមានអ្នកបកប្រែមួយ ឲ្យស្ថិតនៅក្បែរអ្នកបើករថយន្តនោះជានិច្ច តែខាងអាមេរិកបដិសេធនឹងសំណើនេះ ហើយអះអាងថា គេមិនត្រូវការជណ្ដើររំកិលរបស់អាកាសយានដ្ឋានទេ” នេះជាអ្វីដែលមន្ត្រីចិន និយាយប្រាប់សារព័ត៌មាន South China Morning Post ។

លោក Obama បានថ្លែងថា “យើងមានយន្តហោះច្រើន ឧទ្ធម្ភាគចក្រច្រើន រថយន្តច្រើន និងមនុស្សច្រើន ។ អញ្ចឹងហើយបើអ្នកជាម្ចាស់ផ្ទះ ប្រហែលជាអ្នកមានអារម្មណ៍ថា លើសហើយ…” តែទោះជាលោក Obama មិនបានជាន់កម្រាលព្រំក្រហម ហើយបែរជាត្រូវចុះតាមទ្វារក្រោមយន្តហោះក្ដី ក៏លោកនៅតែមានរថយន្តដ៏ទំនើបរបស់លោក មកចាំទទួលស្វាគមន៍លោកដែរ ដោយរថយន្តនោះបានដឹកមកប្រទេសចិន ទុកសម្រាប់ប្រើក្នុងជំនួប G20 តែម្ដង ។

ចំពោះបេក្ខភាពប្រធានាធិបតីអាមេរិក មកពីគណបក្សសាធារណរដ្ឋ លោក Donald Trump បានថ្លែងចំពោះករណីលោក Obama ថា បើលោកជាប្រធានាធិបតីក្នុងពេលនោះវិញ លោកនឹងឡើងយន្តហោះ បកក្បាលមកអាមេរិកវិញ ជំនួសឲ្យនៅចូលរួមកិច្ចប្រជុំ G20 ។

“ពួកគេមិនឲ្យជណ្ដើររំកិលទៅគាត់ទេ គ្មានជណ្ដើរត្រឹមត្រូវចុះពីយន្តហោះទេ ឃើញទេ? ពួកគេមានរូបថតមេដឹកនាំប្រទេសឯទៀត ដែលចុះពីយន្តហោះ ហើយជាន់កម្រាលព្រំក្រហម តែដល់លោក Obama ចុះតាមជណ្ដើរដែក ។” នេះជាអ្វីដែលលោក Trump បាននិយាយ ។

ជាប្រតិកម្មទៅនឹងការលើកឡើងរបស់លោក Donald Trump លោកស្រី Hilary Clinton បាននិយាយថា ការលើកឡើងរបស់លោក Trump បង្ហាញឲ្យឃើញថា បេក្ខភាពនៃ គណបក្សសាធារណរដ្ឋនេះ គ្មានចិត្តអំណត់ សម្រាប់ធ្វើជាប្រធានាធិបតីទេ ដោយសារតែលោកឆាប់ខឹងពេក ហើយចូលចិត្តសងសឹកច្រើន ៕

ប្រែសម្រួល៖ kqube
ប្រភព៖ IBT

  • ចិន​ថា មិនមែន​គេ​មិន​ក្រាល​ព្រំ​ក្រហម​ទទួល​លោក Obama ទេ តែ​អាមេរិក​ខ្លួន​ឯង​ជា​អ្នក​បដិសេធ已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/09/07  Category:ជីវិតនិងសង្គម
Tags: