​លទ្ធ​ផល​បាក់​​ឌុប​ នឹង​ប្ដូរ​​មក​ប្រកាស​ត្រឹម​ថ្ងៃ១០ និង ១១ កញ្ញា​វិញ

យោង​តាម​​ទំព័រ​បណ្តាញ​សង្គម​ផ្លូវ​ការ​របស់​ក្រសួង អប់រំ​ យុវជន​ និង​កីឡា បាន​បញ្ជាក់​មួយ​ម៉ោង​មុន​នេះ​​ថា លទ្ធ​ផល​ប្រលង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​​ទូ​ទាំង​ប្រទេស​​ឆ្នាំ​២០១៦ សម្រាប់​មណ្ឌល​រាជ​ធានី​ភ្នំពេញ​ និង​ខេត្ត​កណ្ដាល នឹង​ប្រកាស​នៅ​រសៀល​ថ្ងៃ​ទី​១០ កញ្ញា ២០១៦។ សម្រាប់​​លទ្ធផល​​ប្រលង​ នៅ​តាម​មណ្ឌល​​តាម​បណ្ដា​ខេត្ត​ផ្សេង​ៗ​ នឹង​ប្រកាស​ផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ទី​១១ កញ្ញា ២០១៦។

 

​លទ្ធ​ផល​បាក់​​ឌុប​ នឹង​ប្ដូរ​​មក​ប្រកាស​ត្រឹម​ថ្ងៃ១០ និង ១១ កញ្ញា​វិញ

 

ចំពោះ​ការ​បន្ថយ​​ថ្ងៃ​ប្រកាស​ប្រលង​បាក់​ឌុប​នេះ ផង​ដែរ តាម​ទំព័រ​បណ្តាញ​សង្គម​របស់​ក្រសួង បាន​បញ្ជាក់​ថា ដោយ​សារ​តែ​​ដំណើរ​ការ​ស្រង់ បូក​ពិន្ទុ​ដោយ​កុំព្យូទ័រ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​របស់​បេក្ខជន​ បាន​ប្រព្រឹត្ត​ទៅ​ដោយ​ភាព​រលូន​ល្អ​ និង​ដំណើរ​ការ​ការងារ​បាន​​បញ្ចប់​ទាំង​ស្រុង​មុន​ការ​គ្រោង​ទុក៕

 

អត្ថបទ៖ មាន រតនា​​​​​​​