ក្រសួងអប់រំ លើកពេលប្រកាសលទ្ធផលប្រឡងបាក់ឌុប មកនៅត្រឹមថ្ងៃទី១០-១១ ខែកញ្ញា ឆ្នាំ២០១៦

(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៧ ខែកញ្ញានេះ បានប្រកាសថា ក្រសួងនឹងប្រកាសលទ្ធផលប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងបំពេញវិជ្ជានៅថ្ងៃទី១០-១១ ខែកញ្ញា ឆ្នាំ២០១៦ខាងមុខនេះ។

ក្រសួងអប់រំ បានឲ្យដឹងថា លទ្ធផលនៃការប្រឡងបាក់ឌុប និងបំពេញវិជ្ជា សម្រាប់មណ្ឌលភ្នំពេញ និងខេត្តកណ្តាល នឹងប្រកាសនៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦ ដោយឡែកមណ្ឌលប្រឡងតាមបណ្តាខេត្តផ្សេងៗទៀត នឹងប្រកាសនៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦។

ក្រសួងអប់រំបញ្ជាក់ថា «ការប្ដូរកាលបរិច្ឆេទប្រកាសលទ្ធផលខាងលើ គឺដោយសារដំណើរការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ ការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ពិន្ទុរបស់បេក្ខជន បានប្រព្រឹត្តទៅប្រកបដោយភាពរលូនល្អ ពុំមានបាតុភាពមិនប្រក្រតីណាមួយកើតឡើង ​ដែលធ្វើឲ្យដំណើរការការងារទាំងស្រុង បញ្ចប់មុនការគ្រោងទុក»។

លទ្ធផលការប្រឡងសញ្ញាបត្របាក់ឌុប ក៏នឹងប្រកាសលើបណ្តាទំនាក់ទំនង Facebook ផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា MoEYS Cambodia facebook.com/moeys.gov.kh ផងដែរ។

សូមជម្រាបថា ក្រសួងអប់រំ គ្រោងប្រកាសលទ្ធផល សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងបំពេញវិជ្ជា នៅថ្ងៃទី១៣-១៤ ខែកញ្ញា ឆ្នាំ២០១៦ ប៉ុន្តែពេលនេះត្រូវបានប្តូរវិញ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

 ក្រសួងអប់រំ យុវជន និងកីឡា នឹងចាប់ផ្ដើមកែ សំណេរឯកសាររបស់បេក្ខជន ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះដឹងទូទៅ និងបំពេញវិជ្ជា ហើយ បន្ទាប់ពីក្រសួងបានបញ្ចប់អត្រាកំណែ។

លោក រស់ សាលីន អ្នកនាំពាក្យក្រសួងអប់រំ​ យុវជន និងកីឡា បានប្រាប់អង្គភាពព័ត៌មាន Fresh News កាលពីថ្ងៃទី២៨ ខែសីហា កន្លងទៅនេះថា​ «លោកគ្រូ អ្នកគ្រូ គណៈកម្មាធិការ បានបញ្ចប់អត្រាកំណែហើយ នឹងចាប់ផ្ដើមកែសំណេរ នៅរសៀលនេះហើយ នាមណ្ឌលកំណែទាំង១០ ក្នុងរាជធានីភ្នំពេញ»។

​សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា ឆ្នាំ២០១៦ បានប្រព្រឹត្តិទៅរយៈពេលពីរថ្ងៃ គឺថ្ងៃទី២២-២៣ ខែសីហា ឆ្នាំ២០១៦ ដែលមានថ្នាក់វិទ្យាសាស្ត្រ និងថ្នាក់វិទ្យាសាស្ត្រសង្គម រួមមានបេក្ខជនប្រឡងសរុប៩៣,៧៥២នាក់ មានមណ្ឌលប្រឡង១៥៧ ចែកចេញជា៣,៧៨២បន្ទប់ នៅរាជធានី-ខេត្តទាំង២៥។

សូមរំលឹកថា លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០១៦នេះ នឹងត្រូវបិទប្រកាសនៅរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ និងបិទប្រកាសនៅតាមបណ្តាខេត្ត នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ ខាងមុខនេះផងដែរ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ក្រសួងអប់រំ លើកពេលប្រកាសលទ្ធផលប្រឡងបាក់ឌុប មកនៅត្រឹមថ្ងៃទី១០-១១ ខែកញ្ញា ឆ្នាំ២០១៦

ក្រសួងអប់រំ លើកពេលប្រកាសលទ្ធផលប្រឡងបាក់ឌុប មកនៅត្រឹមថ្ងៃទី១០-១១ ខែកញ្ញា ឆ្នាំ២០១៦