នាយប៉ុស្ដិ៍ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច​ ត្រូវរថយន្ដបុកស្លាប់, សាច់ញាតិសពបន្ទោស​គ្រូពេទ្យយឺត​យ៉ាវប​ញ្ជូនមកពេទ្យ​កាល់ម៉ែត

(កំពង់ឆ្នាំង)៖ ​លោក វឿន វ៉ុន នាយនគរបាលប៉ុស្ដិ៍ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ត្រូវរថយន្ដបុក ខណៈដែលលោកកំពុងជិះម៉ូតូតាមដងផ្លូវ បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ ហើយបានក្រោយ​ពេលបញ្ចូនដល់មន្ទីរពេទ្យបង្អែកស្រុក បានបណ្តាលឲ្យស្លាប់តែម្តង។ ចំពោះការស្លាប់របស់ជនរងគ្រោះត្រូវបានសាច់ញាតិសព បន្ទោសក្រុមគ្រូពេទ្យដោយសារតែយឺតយ៉ាវ ក្នងការបញ្ជូនបន្តទៅ​កាន់មន្ទីរ​ពេទ្យកាល់ម៉ែត នៅពេលដែលជនរងគ្រោះហូរឈាមខ្លាំង ដោយរបួសគ្រាន់តែបាក់ជើង។

ហេតុការណ៍គ្រោះថា្នក់ចរាចរណ៍នេះ កើតឡើងនៅយប់ឈានចូលថ្ងៃទី០៧ ខែកញ្ញា​ ឆ្នាំ២០១៦នេះ នៅចំណុចភូមិអន្លុងត្បាល់ ឃុំឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

មន្ដ្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ នាយប៉ុស្ដិ៍នគរបាលឃុំថ្មឥដ្ឋ កំពុងតែជិះម៉ូតូតាមដងផ្លូវ ក្នុងទិសដៅសំដៅទៅផ្ទះ លុះដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្ដ​មួយគ្រឿង បានរេចង្កូតមកបុក បណ្ដាលលោកនាយប៉ុស្ដិ៍រងរបួសធ្ងន់ធ្ងរ ហើយត្រូវបានបញ្ជូលទៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាច បណ្តាលឲ្យស្លាប់តែម្តង។

ដោយសារមុខរបួសរបស់លោក បានសភាពធ្ងន់ធ្ងរ រហូតចេញឈាមខ្សោះពីខ្លួន​ ព្រោះតែក្រុមគ្រួពេទ្យមិនប្រញ៉ាប់បញ្ជូនបន្ដ ទើបធ្វើឲ្យលោកនាយប៉ុស្ដិ៍បាត់បង់ជីវិតតែម្ដង។ បច្ចុប្បន្ន សពជនរងគ្រោះ​ត្រូវដង្កល់ធ្វើបុណ្យនៅក្នុងវត្តវិហារសំណ ស្ថិតក្នុងស្រុកកំពង់ត្រឡា ខេត្តកំពង់ឆ្នាំង៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

 គួររំលឹកផងដែរថា បុរសជាអ្នកជិះម៉ូតូម្នាក់បានស្លាប់ នៅលើដងផ្លូវដោយសាររថយន្ត បុកពេញមួយទំហឹង ខណៈដែលរូបគេជិះម៉ូតូ នៅតាមផ្លូវហើយបត់ឆ្វេង ដើម្បីចូលចាក់សាំងដោយ មិនបានមើលរថយន្តមកពីមុខ។ ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៏ ខាងលើនេះបានកើតឡើងកាលពី វេលាម៉ោង១៨៖00 នាទី ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ កន្លងនៅ លើកំណាត់ផ្លូវជាតិលេខ៦ (ផ្លូវអាស៊ានថ្មី) ស្ថិតភូមិវាំងខាងជើង ឃុំតាំងក្រសាំង ស្រុកសន្ទុកខេត្តកំពង់ធំ។

លោក ស៊ីវ វណ្ណាអធិការរងទទួលបន្ទុកចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុកសន្ទុក បានអោយអ្នកកាសែតដឹងថាមុន ពេលកើតហេតុគេឃើញរថយន្តរ៉ែងរ៉ូវើល ពាក់ស្លាកលេខខេមរភូមិន្ទ០៩ ២-៨៨៨៦ បើកក្នុងទិសដៅពីជើងទៅត្បូង គឺពីខេត្តកំពង់ធំមកស្គន់។ចំណែកអ្នកបើកម៉ូតូម៉ាកហុងដា C១២៥ ពណ៏ខ្មៅពាក់ស្លាកលេខកំពង់ធំ១T ០៨៩១ បើកក្នុងទិសដៅពីត្បូង ទៅជើងបញ្ច្រាសទិសគ្នា។ ពេលបើកមកដល់កន្លែងកើតហេតុ គេឃើញអ្នកជិ:ម៉ូតូបត់ឆ្វេងចូលការ៉ាស់សាំង ដោយមិនមើលឆ្វេងស្តាំ ក៏ត្រូវរថយន្តរ៉ែងរ៉ូវើល ដែលបើកលឿនជាន់ហ្វ្រាំង មិនទាន់បណ្តាលអោយបុកពេញទំហឹង តែម្ដងបណ្ដាលអោយអ្នកជិះម៉ូតូ បែកក្បាលធ្លាយខួរស្លាប់ នៅនឹងកន្លែងកើតហេតុភ្លាមៗតែម្ដង។

ជនរងគ្រោះជាអ្នកជិះម៉ូតូដែលស្លាប់មានឈ្មោះប៉ន ប៉ុន ភេទប្រុស អាយុ១៩ឆ្នាំ ជាសិស្សថ្នាក់ទី១១C នៃវិទ្យាល័យតាំងក្រសាំងមានទីលំនៅភូមិផ្លុង ឃុំប្រាសាទស្រុកសន្ទុក ខេត្តកំពង់ធំ។ ចំណែកម្ចាស់រថយន្ត មិនទាន់ត្រូវបានគេស្គាល់អត្តសញ្ញាណ នៅឡើយទេដោយគ្រាន់តែគេអះអាងថា ជាទាហាន នៅក្រសួងការពារជាតិឋានៈឧត្តមសេនីយ៏៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត