ហាល​ក្ដៅ​លក់​តុក្កតា​​ដ៏​ធំ​​​គ្មាន​អ្នក​ទិញ ​ចៃដន្យ​បាន​​ ​Angelina Jolie ជា​អតិថិជន​

​​ក្មេង​ៗ​បង​ប្អូន​ប្រុស​២​នាក់  Allen និង Brandon Alexander បាន​ព្យាយាម​ដាក់​លក់​តុក្កតា​ខ្លាឃ្មុំ​​​ទាំង​ហាល​ក្ដៅ​នៅ​តាម​ផ្លូវ​ទីក្រុង Los Angeles នាពេល​កន្លង​ទៅ​។ គ្មាន​នរណា​ម្នាក់​ឈប់​រថយន្ត​និង​ចាប់​អារម្មណ៍​តុក្កតា​​នោះ​ទេ តែ​ចៃដន្យ​អ្វី​តារា​សម្ដែង​ល្បី ​Angelina Jolie បាន​ឈប់​ចុះ​ទិញ​យ៉ាង​ភ្ញាក់ផ្អើល។

 

ហាល​ក្ដៅ​លក់​តុក្កតា​​ដ៏​ធំ​​​គ្មាន​អ្នក​ទិញ ​ចៃដន្យ​បាន​​ ​Angelina Jolie ជា​អតិថិជន​

 

រឿងរ៉ាវ​នៃ​ការ​ឈរ​លក់​ទាំង​ក្ដៅហែង​របស់​ក្មេង​ទាំង​ពីរ ព្រោះ​ឪពុក​របស់​ពួក​គេ​ចង់​បង្រៀន​​​មេរៀន​ជីវិត​មួយ ឲ្យ​ពួក​គេ​ចេះ​រក​លុយ​ដំបូង​ដោយ​ខ្លួន​ឯង ដោយ​ដាក់​លក់​​តុក្កតា​ខ្លាឃ្មុំ​កម្ពស់​២,៥​ម៉ែត្រ។ កំឡុង​ពេល​ដាក់​លក់ គ្មាន​នរណា​ម្នាក់​ចាប់​អារម្មណ៍​ អ្វី​ដែល​គេ​ក្មេង​ប្រុស​ធ្វើ​នោះ​ទេ។ ក្មេង​ទាំង​ពីរ​ចាប់​ផ្ដើម​មាន​អារម្មណ៍​ខ្ជិល​និង​អស់​សង្ឃឹម។

 

ប៉ុន្តែ​មួយ​សន្ទុះ​ស្នាម​ញញឹម​របស់​ក្មេង​ទាំង​នោះ​​ក៏​មាន​ឡើង​វិញ បន្ទាប់​ពី​មាន​ឡាន​មួយ​គ្រឿង​ឈប់​​នៅ​មុខ​ពួក​គេ ដោយ​អ្នក​បើ​គឺ​តារា​សម្ដែង ​Angelina Jolie ចុះ​មក​ជា​មួយ​កូន​ស្រី ​Shilo។ មិន​គិត​ច្រើន​ភរិយា Brad Pitt ក៏​ទិញ​តុក្កតា​នោះ ក្នុង​តម្លៃ​លក់​៥០​ដុល្លារ។ លើស​ពី​នេះ​ Jolie បាន​ឲ្យ​ប្រាក់​ន្ថែម​ទៅ​ក្មេង​ប្រុស​ទាំង​ពីរ​ទៀត៕

 

ហាល​ក្ដៅ​លក់​តុក្កតា​​ដ៏​ធំ​​​គ្មាន​អ្នក​ទិញ ​ចៃដន្យ​បាន​​ ​Angelina Jolie ជា​អតិថិជន​

 

ហាល​ក្ដៅ​លក់​តុក្កតា​​ដ៏​ធំ​​​គ្មាន​អ្នក​ទិញ ​ចៃដន្យ​បាន​​ ​Angelina Jolie ជា​អតិថិជន​

 

ហាល​ក្ដៅ​លក់​តុក្កតា​​ដ៏​ធំ​​​គ្មាន​អ្នក​ទិញ ​ចៃដន្យ​បាន​​ ​Angelina Jolie ជា​អតិថិជន​

 

ចុចអាន៖Angelina Jolie នាំ​កូន​ដើរ​ផ្សា​ទំនើប​ក្នុង​ឈុត​យ៉ាង​​សាមញ្ញ ទោះ​ជា​តារា​ល្បី

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖brightside