ថាម៉េច! ប៉ែន ចំរ៉ុង បង្កាត់ស្នេហ៍ជាមួយនាង​​ឡើងវិញ?

​រាជ​ធានីភ្នំពេញ ៖ គ្មាន​អ្នក​ណា​ដឹង​សោះឡើយ​ថា​ លោកប៉ែន ចំ​រ៉ុ​ង​ ដែល​ដាច់ដោច​គ្នា​ជាមួយ​នាងភិន សុ​ដា​លី​ស បាន​ងាក​ទៅ​រក​សង្សារ​ចាស់ ​ដែល​ជានា​រី​នៅ​អា​មេ​រិ​កម្នាក់ ខណៈ​​ដែល​ធ្លាប់​តោះតើយ​បោះបង់​គ្នា​ជា​ច្រើន​ឆ្នាំមកនោះ ​។​ ម្ល៉ោះហើយ ​ទើប​ព័ត៌មាន​មួយ​នេះ ​ក្លាយជា​ការ​ចាប់អារម្មណ៍​ ព្រោះតែ​ប៉ែន ​ចំ​រ៉ុ​ង ​បែរជា​សុខ​ៗ​ប្តូរ​ពី​គូស្នេហ៍​ក្នុងស្រុក ​រក​នារី​អ​តី​គូស្នេហ៍​ឡើង​វិញ​សោះ​ឡើយ។

តារា​សម្ដែង​ និង​ជា​ពិធីករ​លោកប៉ែន ចំ​រ៉ុ​ង ដែល​បាន​សម្រេចចិត្ត​បោះបង់​ភរិយា​ គឺនាងភិន សុ​ដា​លី​ស ចោល ហើយ​ងាក​ទៅ​រក​អតីត​សង្សារ​ចាស់​ គឺ​អ្នក​នាងថា​ច់ ផល្លា អាណិកជន​នៅ​អា​មេ​រិ​ក​វិញ​ ។ ក្រោយពី​ត្រូវរ៉ូវ​គ្នា​វិញ​ អាណិកជន​រូប​នេះ​ បាន​ត្រៀ​ម​សំបុត្រ​​យន្តហោះ​ស្កាត់​មក​ជួបលោកប៉ែន ចំ​រ៉ុ​ង ជា​ថ្មី​ក្នុង​ពេល​ឆាប់​ៗ​នេះ ​។

អ្នក​នាងថា​ច់ ផល្លា អាយុ៣៥​ឆ្នាំ ដែល​អ្នក​ក្នុង​ចង្កោម​សិល្បៈ​ដឹង​​ថា ជា​អតីត​គូស្នេហ៍​លោក ប៉ែន ចំ​រ៉ុ​ង អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ មុន​ពេល​ចាប់ផ្តើម​ស្នេហ៍​តារា​សម្តែង ភិន សុ​ដា​លី​ស​ ។ នាង​បាន​ចេញ​ទៅ​រស់នៅ​ប្រទេស​អា​មេ​រិ​ក២៣​ឆ្នាំ​ហើយ​ ។ អ្នក​នាង​ឧស្សាហ៍​ឡើង​ចុះ​ស្រុក​ខ្មែរ​ញឹកញាប់ ដោយសារ​តែ​នាង​ក៏​ជាតា​រា​សិល្បៈ​មួយ​រូប​ ដែល​បាន​ចុះ​មក​ថតកុន​នៅ​កម្ពុជា​កន្លង​មក​។

អ្នក​នាង​សម្ដែង​រឿងលើក​ដំបូង​នៅ​កម្ពុជា​ ក្រោម​ចំណងជើង​ថា «​សុំ​កើតជា​កូនភ្លោះ​បី​» និង​បាន​សម្ដែង​ជា​តួឯក​ក្នុង​រឿង​ទី​២​ក្នុង​រឿង «​ឈាម​ស្រែក​ស្បែក​ហៅ​» ជាដើម​ ។ កន្លង​មក​ អាណិ​ក​ជន​រស់នៅ​សហរដ្ឋអាមេរិកកញ្ញា ថា​ច់ ផល្លា បាន​ខូចចិត្ត​ស្អិត​ទ្រូង​រីងរៃ​មិន​តិច​ទេ​ ក្រោយ​ពី​សង្សា​បណ្តូលចិត្ត​គឺ​លោក ប៉ែន ចំ​រ៉ុ​ង បាន​ដាច់​ចិត្ត​បោះបង់​ចោល​រូប​នាង​ទៅ​ស្រលាញ់ ភិន សុ​ដា​លី​ស ហើយ​នាង​ថែម​ទាំង​ជិះ​យន្តហោះ​មក​ស្រុក​ខ្មែរ​ផ្ទាល់ ​ដើម្បី​ទាមទារ​លុយ​ដែល ប៉ែន ចំ​រ៉ុ​ង​ជំពាក់​គ្រា​នៅ​ត្រូវរ៉ូវ​គ្នា​នោះ ​។ ប៉ុន្តែ​រងើក​ភ្លើង​ស្នេហ៍​ដែល​រលត់​នេះ​បាន​ឆាប់ឆេះ​ជា​ថ្មី​ក្រោយ​ពី ប៉ែន ចំ​រ៉ុ​ង​លែងលះ​ភា​រិ​យា​ជា​ផ្លូវការ ហើយ ប៉ែន ចំ​រ៉ុ​ង ព្យាយាម​ប្រើប្រាស់​សម្តី​ផ្អែម ​ក្នុង​ន័យ​ផ្សះផ្សារ​ចំណង​ស្នេហ៍​នេះ​ឡើង​វិញ​ ។

ប្រភព​ពី​អ្នកសិល្បៈ​ដែល​ស្និទ្ធ​នឹង​ពួក​គេ​ទាំង​ពីរ​បញ្ជាក់​ថា គ្រា ប៉ែន ចំ​រ៉ុ​ង និង​សង្សារ​ចាស់​ឈ្លោះ​គ្នា គឺ​ពួក​គេ​បាន Block Facebook គ្នា​ចោល​ទាំងអស់ ប៉ុន្តែ​នៅ​សល់ Skype មួយ ទើប​ជា​ហេតុ​ធ្វើ​ឲ្យ​លោក ប៉ែន ចំ​រ៉ុ​ង មានឱកាស​សួរនាំ និង​រៀបរាប់​ពី​ស្ថាន​ភាព​ស្នេហា​របស់​ខ្លួន និង ភិន សុ​ដា​លី​ស ក្នុង​ពេល​រង្គោះរង្គើ​។ គាប់​ជួន​ជា​ក្នុង​ពេល​នោះ​អ្នក​នាង ផល្លា ដែល​បាក់ចិត្ត​ស្រឡាញ់​​លោក ហេង ស៊ី​មន ជា​តួ​ជំនួស​ ស្រាប់តែ​មានរឿង​អន់ចិត្ត​គ្នា ហើយ​រង្គោះរង្គើ​ទំនាក់ទំនង​ផង ទើប​បណ្ដាល​ឲ្យ​អតីត​គូស្នេហ៍​ទាំង​ពីរ​ត្រលប់​មក​ត្រូវរ៉ូវ​គ្នា​វិញ​ ។