អាមេរិកជាអ្នកបដិសេធ មិនមែនចិនខ្វះការគោរពទេ!

6 Videos


មន្ត្រីរដ្ឋាភិបាលចិនបានចេញមុខបកស្រាយ ទាក់ទងបញ្ហាដែលពិភពលោកកំពុងតែចាប់អារម្មណ៍គឺរឿងចិនហាក់ដូចជាបង្ហាញនូវការមិនគោរពចំពោះលោក Obama ដែលជាប្រធានាធិបតីជិតផុតអាណត្តិ ដោយឱ្យលោកចុះតាមជណ្ដើរដែកមិនបានក្រាលព្រំក្រហម ។

អាមេរិកជាអ្នកបដិសេធ មិនមែនចិនខ្វះការគោរពទេ!

ចំពោះរឿងដែលជាចំណាប់អារម្មណ៍របស់ពិភពលោកនេះ មន្ត្រីរដ្ឋាភិបាលរបស់ចិនបាននិយាយថា“រដ្ឋាភិបាលចិនបានផ្ដល់ជណ្ដើររំកិលដល់មេដឹកនាំគ្រប់រូបដែលមកដល់ទឹកដីចិន ប៉ុន្តែខាងអាមេរិកបដិសេធនឹងសំណើនេះ ហើយអះអាងថាគេមិនត្រូវការជណ្ដើររំកិលរបស់អាកាសយានដ្ឋានទេ” ។

អាមេរិកជាអ្នកបដិសេធ មិនមែនចិនខ្វះការគោរពទេ!

តែទោះជា លោក Obamaមិនបានជាន់កម្រាលព្រំក្រហមក៏ដោយ ក៏ប្រធានាធិបតីជិតផុតអាណត្តិរូបនេះ មិនប្រកាន់ឡើង ហើយថែមទាំងលើកឡើងថា “យន្តហោះរបស់លោកច្រើន ឧទ្ធម្ភាគចក្រច្រើនរថយន្តច្រើន និងមនុស្សក៏ច្រើន ហេតុដូចច្នេះហើយ លោកមានអារម្មណ៍ថាខ្លាចចិត្តម្ចាស់ផ្ទះ” ៕ BeBe

អាមេរិកជាអ្នកបដិសេធ មិនមែនចិនខ្វះការគោរពទេ!