នារីទេសចរម្នាក់ត្រូវបាក់ឆ្អឹងខ្នងគួរឲ្យអាសូរ ដោយសារធ្លាក់ពីច្រាំងថ្មកម្ពស់៤៥ម៉ែត្រ ខណៈព្យាយាមគេចពីជនចាប់រំលោភនៅថៃ

ស្ត្រីទេសចរវ័យក្មេងម្នាក់ បានជួបគ្រោះថ្នាក់បាក់ឆ្អឹងខ្នងគួរឲ្យអាសូរ ក្រោយធ្លាក់ពីច្រាំងថ្មកម្ពស់ ៤៥ ម៉ែត្រ ខណៈព្យាយាមគេចខ្លួនចេញពីជនចាប់រំលោភនៅក្នុងប្រទេសថៃ ។

Hannah Gavios អាយុ ២៣ ឆ្នាំ និយាយថា នាងត្រូវបានចាប់រំលោភយ៉ាងព្រៃផ្សៃ ដោយបុរសក្នុងតំបន់ម្នាក់ ក្រោយគាត់បានទទួលជួយជូននាងវិលត្រឡប់ទៅកាន់សណ្ឋាគាររបស់នាង នៅ Krabi កាលពីយប់ថ្ងៃព្រហស្បតិ៍ សប្តាហ៍មុន ។

ជនរូបនេះបាននាំនាងឡើងលើភ្នំ និងបន្ទាប់មក ក៏បានចាប់ផ្តើមផ្តួលនាងទៅនឹងដី រួចហើយចាប់ហែកខោអាវរបស់នាងតែម្តង ។

ដោយស្ថិតក្នុងក្តីរន្ធត់, នាង Hannah បានខាំស្លឹកត្រចៀកម្ខាងរបស់ជនល្មើស និងអាចរំដោះខ្លួនរត់គេចចេញ ។ ទោះជាយ៉ាងណា ស្ថិតក្នុងស្ថានភាពងងឹត នាងបានរត់ទាំងភ្នែកស្មាន រហូតធ្លាក់ចេញពីគាមច្រាំងថ្មតែម្តង ។ ហើយលទ្ធផល នាងបានបែកក្បាល និងបាក់ឆ្អឹងខ្នង ។

នាងបានធ្លាក់ចូលទៅដល់ក្នុងព្រៃខាងក្រោម, ទីកន្លែងដែលនាងស្ថិតនៅទីនោះអស់ពេញ១យប់ ដោយស្ថិតក្នុងក្តីអស់សង្ឃឹម និងជឿជាក់ថា នាងនឹងស្លាប់ជាពុំខាន ។

ពិតជាកាន់តែរន្ធត់ទៅទៀត ព្រោះតែជនល្មើសឈ្មោះ Apai Ruengvorn អាយុ ២៨ ឆ្នាំ បានវារប្រវេសប្រវាសតាមនាង និងរំលោភនាង ខណៈនាងដេកនៅនឹងដីដោយក្តីអស់សង្ឃឹម ។

ទោះជាយ៉ាងណា Hannah មកពីទីក្រុងញូវយ៉ក (អាមេរិក) ទីបំផុត ត្រូវបានរកឃើញដោយក្រុមសង្គ្រោះនៅព្រឹកបន្ទាប់ ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ជាមួយស្ថានភាពរបួសច្រើនកន្លែង និងបាក់ឆ្អឹងខ្នង ។

បច្ចុប្បន្ន នាងនៅតែកំពុងសម្រាកព្យាបាលរបួសនៅក្នុងមន្ទីរពេទ្យបាងកក ក្នុងខេត្ត Phuket ខណៈឪពុកក៏បានកំពុងចេញដំណើរពីសហរដ្ឋអាមេរិក ដើម្បីមកមើលថែនាង ។

គួរបញ្ជាក់ថា Hannah ត្រូវបានវាយប្រហារផ្លូវភេទនេះ គឺក្រោយពីនាងបានវង្វែងផ្លូវស្ថិតនៅឆ្នេរ Railay និងបានដើរចូលផ្សារទេសចរណ៍ក្នុងតំបន់មួយ ដើម្បីស្នើសុំឲ្យគេជួយជូននាងវិលត្រឡប់មកកាន់សណ្ឋាគារនាងវិញ ៕

 


នារីទេសចរម្នាក់ត្រូវបាក់ឆ្អឹងខ្នងគួរឲ្យអាសូរ ដោយសារធ្លាក់ពីច្រាំងថ្មកម្ពស់៤៥ម៉ែត្រ ខណៈព្យាយាមគេចពីជនចាប់រំលោភនៅថៃ

លោក អាមេ ប្រាប់លោក Duterte ថា៖ «លោកល្បីណាស់នៅជប៉ុន»

នារីទេសចរម្នាក់ត្រូវបាក់ឆ្អឹងខ្នងគួរឲ្យអាសូរ ដោយសារធ្លាក់ពីច្រាំងថ្មកម្ពស់៤៥ម៉ែត្រ ខណៈព្យាយាមគេចពីជនចាប់រំលោភនៅថៃ

ការចរចារៀបចំថវិកាជាតិឆ្នាំ២០១៧ នឹងត្រូវបញ្ចប់ក្នុងសប្តាហ៍នេះ, កញ្ចប់ថវិកាក្រសួងអប់រំ នឹងត្រូវធ្វើការចរចាថ្ងៃនេះ