ទទួលទានត្រប់ឱ្យបានច្រើនព្រោះវាជួយដល់មុខងារសំខាន់នៅក្នុងរាងកាយយើង!

ត្រប់ត្រូវបានគេស្អាល់ថា ​វាមានពណ៌ស្វាយ ហើយបើនិយាយពីពណ៌វិញឡើងរលោងស្រិល។ ​សូម្បីតែពេលខ្លះយើងនឹកឃើញនូវប្រភេទពណ៌នេះក៏គួរឱ្យចង់បានដែរ។​ ផ្ទុយទៅវិញ សម្រាប់មតិខ្លះ​ លើកឡើងថា​ ស្ត្រីមិនគួរទទួលទានត្រប់ទេ​ ព្រោះប៉ះពាល់ដ៏សុខភាព ​ប្រើសិនខ្លួនមានជម្ងឺ(ស្ត្រី)នោះ ​តើនេះ​គឺជាការពិតដែលឬទេ?​  ខាងក្រោមនេះ ជាគុណប្រយោន៍នៃផ្លែត្រប់៖​
១. ​ការពារជាតិខ្លាញ់នូវក្នុងឈាម៖​ នៅក្នុងផ្លែត្រប់ផ្ទុកនូវ អាស៊ីតchlorogenic​ រួមទាំង សមាសធាតុផ្សេងៗទៀត​ ដែលប្រយុទ្ធប្រឆាំងនឹងជម្ងឺមហារីក។​២. ​ជាអាហារសម្រាប់ខួរក្បាល៖ ត្រប់នេះត្រូវបានគេដឹងថា ​មានឥទ្ធិពលក្នុងការប្រឆាំង ​ទៅនឹងអុកស៊ីតកម្ម។ ការសិក្សាជាច្រើនបានបង្ហាញថា ​សមាសធាតុ​ anthocyanin​ វាជួយ សម្រួលទៅដល់ ការលំហូរឈាមទៅកាន់ខួរ ​ហើយនឹងទប់ស្កាត់ការដុតបំផ្លាញប្រព័ន្ធសរសៃ​ ប្រសាទក្នុងខួរក្បាល​ផងដែរ។ទាំងនេះវាជួយនៅក្នុងការការពារដែលវាមានទំនាក់ទំនងទៅកាន់មនុស្សដែលជួយបង្កើននូវការចងចាំបានល្អ។​៣. ​ការពារមហារីក៖ ក្នុងផ្លែត្រប់ផ្ទុកនូវជាតិ​ polyphen​o​ ត្រូវបានគេរកឃើញថា​ មានឥទ្ធិពលនៅក្នុងការប្រឆាំងទៅនឹងជម្ងឺមហារីក។​៤.​ ចំពោះជម្ងឺទឹកនោមផ្អែម៖ ត្រប់ត្រូវបានគេប្រើប្រាស់ ​ដើម្បីគ្រប់គ្រងនិងត្រួតពិនិត្យ ​នូវជម្ងឺទឹកនោមផ្អែម ហើយវាក៏ផ្ទុកនូវជាតិសរសៃនៅក្នុងនោះដែរ។​៥.​ ជួយដល់សុខភាពបេះដូង៖ ត្រប់ផ្ទុកនូវជាតិ​ ប៉ូតាស្យូម ​ជាតិសរសៃ​ វីតាមីន B6​ និងវីតាមីនC ​ដែលសុទ្ធសឹងតែមានអត្ថប្រយោជន៍​ ចំពោះសុខភាពបេះដូង។ ​៦.​ ត្រួតពិនិត្យនូវទម្ងន់របស់អ្នក៖ ​កាកសរសៃដែលមាននៅផ្លែត្រប់​ ជួយរក្សានូវការឡើ ងឬចុះនៃទម្ងន់របស់អ្នក។ ត្រប់ជាប្រភេទបន្លែដែលមានជាតិ ​កាឡូរី ទាបបំផុត​ បើធៀបទៅ នឹងបន្លែទទៃទៀត​ វាល្អសម្រាប់អ្នកដែលចង់រក្សា​រាងមិនឱ្យធាត់ឬស្គមពេក។​

ទទួលទានត្រប់ឱ្យបានច្រើនព្រោះវាជួយដល់មុខងារសំខាន់នៅក្នុងរាងកាយយើង!សម្រួលអត្ថបទដោយ៖ កញ្ញា
ប្រភព៖ http://www.1mhealthtips