អាមេរិកប្រើមីស៊ីល HIMARS ដែលដាក់ដំឡើងនៅតួកគី វាយប្រហារទីតាំងក្រុម ISIS នៅស៊ីរី

​ទីភ្នាក់ងារសារព័ត៌មាន​ Xinhua​ របស់​ចិន​បាន​ផ្សាយ​កាលពី​ថ្ងៃ​ទី​០៦​ ខែកញ្ញា​ ឆ្នាំ​២០១៦​ម្សិលមិញ​ឲ្យ​ដឹង​ថា​ កងកម្លាំង​ទាហាន​អា​មេ​រិ​ក​ប្រមាណ​៥០​នាក់​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ព្រំដែន​នៃ​ប្រទេស​តួ​ក​គី​ និង​ប្រទេស​ស៊ី​រី​ហើយ​ដើម្បី​ដំណើរការ​ប្រើប្រាស់​ប្រព័ន្ធ​រ៉ុក្កែត​ M142​ Hight​ Mobility​ Artillery​ Rocket​ System​ (HIMARS)​ ដែល​ដាក់​ពង្រាយ​រួចរាល់​ក្នុង​គោលដៅ​វាយប្រហារ​ទៅ​លើ​ក្រុម​ឧទ្ទាម​អ៊ី​ស្លា​ម​បំបែក​រដ្ឋ​ (ISIS)​ នៅ​ប្រទេស​ស៊ី​រី​ ។​

អាមេរិកប្រើមីស៊ីល HIMARS ដែលដាក់ដំឡើងនៅតួកគី វាយប្រហារទីតាំងក្រុម ISIS នៅស៊ីរី

​មន្ដ្រី​យោធា​សហរដ្ឋអាមេរិក​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ ស្ថានភាព​ភូមិសាស្ដ្រ​បោះទីតាំង​របស់​ក្រុម​ឧទ្ទាម​ ISIS​ នៅ​ប្រទេស​ស៊ី​រី​ ស័ក្ដិសម​នឹង​ប្រើប្រាស់​មី​ស៊ី​ល​ធុន​ HIMARS​ ដើម្បី​វាយប្រហារ​ ។​

អាមេរិកប្រើមីស៊ីល HIMARS ដែលដាក់ដំឡើងនៅតួកគី វាយប្រហារទីតាំងក្រុម ISIS នៅស៊ីរី

​ប្រព័ន្ធ​មី​ស៊ី​ល​ M142​ HIMARS​ ជា​ប្រភេទ​សព្វាវុធ​សម្រាប់​វាយប្រហារ​តាម​រយៈ​ការ​បញ្ជា​ពី​ចម្ងាយ​ដែល​អាច​បាញ់​បាន​ក្នុង​រយៈ​ចម្ងាយ​ប្រមាណ​៣០០​គីឡូម៉ែត្រ​ ហើយ​ងាយស្រួល​ក្នុង​ការ​ចល័ត​ផ្លាស់​ប្ដូរ​ទីតាំង​ប្រតិបត្តិការ​ ។​ ប្រព័ន្ធ​មី​ស៊ី​ល​ដែល​មាន​តម្លៃ​ប្រមាណ​៥​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ដើម​នេះ​ ធ្លាប់​ត្រូវ​បាន​ទាហាន​អា​មេ​រិ​ក​ប្រើប្រាស់​ និង​បោះបង់​ចោល​យូរ​មក​ហើយ​ ប៉ុន្តែ​នៅ​ដើមឆ្នាំ​២០១៦​ ទើប​ក្រុមហ៊ុន​ផលិត​សព្វាវុធ​ Lockheed​ Martin​ បាន​ផលិត​សា​ជា​ថ្មី​ឡើង​វិញ​ និង​ធ្វើ​ទំនើប​កម្ម​ឲ្យ​មាន​ប្រសិទ្ធភាព​ជាង​មុន​ ៕​

អាមេរិកប្រើមីស៊ីល HIMARS ដែលដាក់ដំឡើងនៅតួកគី វាយប្រហារទីតាំងក្រុម ISIS នៅស៊ីរី

Related