ទីក្រុងឡុងដ៍ ដុតសំណង់ម៉ាកែតយ៉ាងធំ រំឮកខួប ៣៥០ឆ្នាំ នៃមហាអគ្គីភ័យឆាបឆេះ ទីក្រុងទាំងមូល!

អង់គ្លេស៖ ហ្វូងមនុស្សជាច្រើនបានប្រមូលផ្តុំគ្នា កាលពីយប់ថ្ងៃអាទិត្យ នៅក្នុងទីក្រុងឡុងដ៍ ដើម្បីមើលអណ្តាតភ្លើង លេបត្របាក់គំរូចម្លងសំណង់អគារកប់ពពករបស់ទីក្រុងឡុងដ៍ កាលពីសតវត្សរ៍ទី១៧ ដែលធ្វើពីម៉ាកែត។

ព្រឹត្តិការណ៍ដុតគំរូចម្លងសំណង់អគារកប់ពពក​ របស់ទីក្រុងឡុងដ៍នេះ​ ធ្វើឡើងដើម្បីរំឮកខួបលើកទី៣៥០ នៃមហាអគ្គីភ័យឆាបឆេះទីក្រុងឡុងដ៍ កាលពីឆ្នាំ១៦៦៦។

ខួបលើកទី៣៥០ នៃមហាអគ្គីភ័យឆាបឆេះទីក្រុងឡុងដ៍នេះ ត្រូវបានធ្វើឡើងដោយការដុតអគារចម្លងដែលធ្វើពីម៉ាកែត នៅតាមបណ្តោយទន្លេ Thames កណ្តាលទីក្រុងឡុងដ៍ ដោយមានការចូលរូមពីហ្វូងមនុស្សជាច្រើនបានប្រមូលផ្តុំគ្នា។ 

សំណង់អគារចម្លងដែលមានប្រវែង១២០ម៉ែត្រនេះ ត្រូវបានរចនាឡើងដោយជាងចម្លាក់សញ្ជាតិអាមេរិក លោក David Best ។

គម្រោងអគារចម្លងនេះ ធ្វើឡើងដោយមានការចូលរួម ពីយុវជនស្ម័គ្រចិត្តក្នុងទីក្រុង ដែលមិនទាន់មានការងារធ្វើ ឬកំពុងសិក្សានៅក្នុងក្តីសង្ឃឹមថា វាអាចផ្តល់នូវឱកាសការងារដល់ពួកគេនៅក្រោយពេលបញ្ចប់ការសិក្សា។

គួររំឭកថា កាលពីឆ្នាំ១៦៦៦ ទីក្រុងឡុងដ៍ បានរងនូវគ្រោះអគ្គីភ័យមួយ បានបំផ្លាញទីក្រុងទាំងមូលជាង៨០ភាគរយ ដោយបានបំផ្លាញអគារជាង១៣ ០០០ខ្នង ដែលភាគច្រើនសាងសង់ពីឈើ រួមទាំងព្រះវិហារគ្រឹស្តផងដែរ។ អគ្គីភ័យនោះ បានកើតឡើងដោយផ្តើមចេញពីហាងនំបុ័ង THOMAS FARRIOR នៅ PUDDING LANE ដែលភ្លើងចាប់ឆាបឆេះរាលដាលយ៉ាងខ្លាំងនាថ្ងៃទី២ កញ្ញា ឆ្នាំ១៦៦៦ ក្រោយរំលងអធ្រាត្របន្តិច ។ 

ចំនួនអ្នកស្លាប់មិនត្រូវបានដឹងថា មានចំនួនប៉ុន្មាននោះទេ ខណៈពេលដែលសេចក្តីរាយការណ៍ផ្លូវការថា មានចំនួនអ្នកស្លាប់ ៦នាក់ តែចំនួនអ្នកស្លាប់នៅក្នុងហេតុការណ៍នោះ ត្រូវគេជឿថា មានច្រើនជាងនេះទៀត។

វាជាព្រឹត្តិការណ៍ដ៏តក់ស្លុតមួយសម្រាប់ទីក្រុងឡុងដ៍ ដែលអគ្គីភ័យស្ទើតែបំផ្លាញទីក្រុងទាំងមូល។ មនុស្សចំនួន ៨០,០០០នាក់ គ្មានផ្ទះសម្បែង និងត្រូវរស់នៅក្នុងជំរំជនភៀសខ្លួន នៅលើជាយទីក្រុងឡុងដ៍ អស់រយៈពេលជាច្រើនឆ្នាំ៕ 

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត