កូនអើយកូន! ហេតុតែចង់បានផ្លែស្វាយ…

ខេត្តកណ្តាល​ ៖ ​ក្មេងស្រី​​អាយុ៣ឆ្នាំ​ម្នាក់ បាន​រអិល​ជើង​ធ្លាក់​ចូល​ក្នុង​ស្រះ​ទឹក​ចិញ្ចឹម​ត្រីខាងក្រោយ​ផ្ទះ​ ដោយ​គ្មាន​អ្នក​ណា​ដឹង​នោះ​ទេ ​បណ្តាល​លង់ស្លាប់​​គួរ​ឱ្យសង្វេគ ហេតុការណ៍​នេះ​ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១០ និង៣០​នាទី​ព្រឹក​ថ្ងៃ​​ទី​​០៦ កញ្ញា ២០១៦ ​ស្ថិតក្នុងភូមិ​ស្តៅ​កន្លែង​៥​ ​ឃុំ​ដីឥដ្ឋ ​ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។

កុមារី​រង​គ្រោះ​ឈ្មោះ​សាវ៉ា​ត ស្រី​យ៉ា​ អាយុ​៣​ឆ្នាំ​ ​មាន​ឱ​ពុក​ឈ្មោះ​ឆេ​ង ​សាវ៉ា​ន់​ អាយុ​៣០​ឆ្នាំ ​ជា​​កសិករ មាន​​ម្តាយ​ឈ្មោះ​អែម ​ស្រី​ធួន​ អាយុ​២៤ឆ្នាំ​ ជា​​កសិករ​ ។ តាម​ប្រភព​និយាយ​ថា ​នៅ​មុន​ពេល​កើតហេតុ​ ខណៈ​ម្តាយ​​កំពុង​តែ​បំបៅ​ដោះ​កូនខ្ចី​នៅ​ក្នុង​រោង​ចាំ​ស្រះ​ចិញ្ចឹម​ត្រី​ខាងលើនៅ​ខាងក្រោយ​ផ្ទះ​ ក្មេងស្រី​​រង​គ្រោះបាន​កាន់​ទំ​ពួកឬស្សី​មួយ​ដើម​ប្រវែង​ប្រហែល​១​ម៉ែត្រ​ ទៅ​ឈោង​បេះ​ផ្លែស្វាយ​នៅ​ជាប់​​​មាត់​ស្រះ ​ដោយម្តាយមិន​បាន​ចាប់​អារម្មណ៍ទេ ។

លុះដល់​វេលា​ម៉ោង​ខាងលើ​ បុរស​ឈ្មោះ​ឆេ​ង​ នាង​ អាយុ២១​ឆ្នាំ​ ​​(​ត្រូវជា​ពូ​​​) ​​ជិះ​ម៉ូតូ​រួម​ជាមួយ​ប្អូនស្រី២​នាក់​​មក​លេងនៅ​ផ្ទះ​ ​ហើយ​បាន​ដើរទៅ​មើល​ស្រះ​ចិញ្ចឹម​ត្រី​ ក៏​ប្រទះ​ឃើញ​នៅ​ក្នុង​ស្រះ​ទឹក​ បាន​​ស្រែក​ឆោឡោ​​ផ្អើល​រត់​​មក​ជួយ​​សង្គ្រោះ​ ប៉ុន្តែ​ជា​អ​កុ​សល​កុមារី​រង​គ្រោះ​បាន​ដាច់ខ្យល់​ស្លាប់​​ទៅ​ហើយ​ ។

ក្រោយ​ពី​ទទួល​​ព័ត៌​មាន​​បានថា​ មាន​​ក្មេង​លង់ទឹក​ស្លាប់ កំលាំង​ប៉ុស្តិ៍​ សហការ​​ជាមួយ​ផ្នែក​ជំនាញ​អាជ្ញាធរ​មូលដ្ឋាន ​​គ្រូពេទ្យ​​ឃុំ​ ​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ធ្វើការ​ពិនិត្យ​ឃើញ​ថា ​កុមារី​រង​គ្រោះ​​ពុំ​មាន​ស្លាកស្នាម​អ្វី​គួរ​ឱ្យ​កត់សម្គាល់​ឡើយ​ និង​បាន​សន្និដ្ឋាន​​ថា​ ពិត​ជា​ស្លាប់​ដោយសារ​លង់ទឹក​ប្រាកដ​មែន ​។ ​

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់ដែរថា ដោយឡែកករណីមួយវិញទៀត យុវជនម្នាក់ ធ្វើដំណើរមកលេងផ្ទះបងប្អូន ជិតដល់ទៅហើយនោះ ក៏បានចុះទៅលាងដៃមាត់ទន្លេ ជាន់ចំដីជ្រាល ក៏រអិលជើងចូលទៅក្នុងទឹកទន្លេ លង់ស្លាប់ នៅម៉ោង១៧៖០០នាទី ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៦ កន្លងទៅ នៅចំណុចដៃទន្លេបាសាក់កោះថ្មី ភូមិទួលកន្ទួត ឃុំកោះធំក ស្រុកកោះធំ ខេត្តកណ្តាល។

មន្រ្តីនគរបាល បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ គឿន កក្កដា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកសិករ មានទីលំនៅសព្វថ្ងៃ នៅភូមិត្រពាំងអំពិល ឃុំបឹងកណ្ដោល ស្រុកបាកានខេត្តពោធិ៍សាត់។

នគរបាលបន្តទៀតថា មុនពេលកើតហេតុ ជនរងគ្រោះ បានចេញពីស្រុកកំណើត មកលេងផ្ទះបងប្អូន នៅភូមិចុងកោះថ្មី ឃុំកោះធំក ស្រុកកោះធំ ខេត្តកណ្ដាល លុះពេលធ្វើដំណើរ មកដល់ភូមិទួលកន្ទួត ជនរងគ្រោះបានចុះលាងដៃ មាត់ទន្លេ ចំណុចកើតហេតុ ពេលនោះជាន់ចំដីជ្រាល រអិលជើងចូលទៅក្នុងទឹកទន្លេ ភ្លាមៗ នោះ ជនរងគ្រោះប្រឹងធាក់ឡើងដែរ ប៉ុន្តែដោយជនរងគ្រោះ មិនចេះហែលទឹក ក៏លិចបន្តិចៗ ចូលទៅក្នុងទឹកបាត់ទៅ។

សាក្សីបានឲ្យដឹងដែរថា ដោយឃើញហេតុការណ៍នេះ អ្នករួមដំណើរ បានចុះទៅជួយដែរ តែទម្រាំរាវរកឃើញជនរងគ្រោះ បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ក្រោយពេលកើតហេតុ នគរបាល បានចុះទៅដល់ ដើម្បីពិនិត្យសាកសព ដោយមិនមានឃើញស្លាកស្នាមអ្វី គួរឲ្យកត់សម្គាល់ រួចសន្និដ្ឋានថា ជនរងគ្រោះ ពិតជាស្លាប់ ដោយសារលង់ទឹកពិតប្រាកដមែន រួចក៏ប្រគល់សាកសព ទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

កូនអើយកូន! ហេតុតែចង់បានផ្លែស្វាយ...

កូនអើយកូន! ហេតុតែចង់បានផ្លែស្វាយ...

កូនអើយកូន! ហេតុតែចង់បានផ្លែស្វាយ...