គ្រាន់តែ​ប្រាប់​ថា​… កូន​តិរច្ឆាន​ទាញ​ព្រនង់​សំពង​ក្បាល​ឪពុក​បែក​ហូរ​ឈាម​កក្លាក់

ខេត្តកណ្តាល ៖ ពិតជា​តិរច្ឆាន​ខ្លាំង​ណាស់ ដែល​កូនប្រុស​​បង្កើត​ទាញ​ព្រនង់​សំពង​ក្បាល​ឪពុក​បែក​ហូរ​ឈាម​ស្រោច​ពីមុខ និង​ខ្លួន គ្រាន់តែ​ប្រាប់​ថា​ អត់​មានអី​ស៊ី​បាយ ។ ហេតុ​ការណ៍​កូន​តិ​រិ​ច្ឆា​ន​វាយ​ ឪពុក​បង្កើត​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៤ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​៦ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្ទះ​ជន​រង​គ្រោះ​ស្ថិត​ក្នុងភូមិ​ទួល​ត្នោត ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ។

លោក វង សែ អធិការរង ទទួល​ផែន​ព្រហ្មទណ្ឌ បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ស ម៉ៅ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ចំណែក​កូន​តិរច្ឆាន​ឈ្មោះ ស សុ​ជាតិ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ រស់នៅ​ក្នុង​បន្ទុក​ជាមួយ​ឪពុក​ម្តាយ ត្រូវ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ធ្វើការ​ឃាត់ខ្លួន​តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះជា​ឪពុក​បង្កើត​ក្រោយ​កើតហេតុ​ភ្លាម​ៗ​យក​ទៅ​សួរនាំ​នៅ​អធិការ​ដ្ធា​ន​នគរបាល​ស្រុក ។

លោក វង សែ ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ ជន​ដៃដល់​ត្រូវជា​កូនបង្កើត​បាន​ដើរ​ផឹកស៊ី​ស្រវឹង ហើយ​មក​ដល់​ផ្ទះ​សួរ​ឪពុក​បង្កើត​ថា មានអី​ស៊ី​បាយ​អត់ ខណៈនោះ​ឪពុក​បាន​ឆ្លើយ​ថា អស់ហើយ ។ ភ្លាម​ៗ​នោះ​ជន​ដៃដល់​ស្ទុះ​ទៅ​ ប្រតាយប្រតប់​ជាមួយ​ឪពុក​រួច​ទាញ​យក​ដំបង​ឈើ​ ប៉ុនកដៃ​មនុស្ស​ចាស់​ ប្រវែង​ប្រហែល​កន្លះ​ម៉ែត្រ​ វាយ​ទៅ​លើ​ក្បាល​ឪពុក​បង្កើត​បណ្ដាល​ឲ្យ​ បែក​ហូរ​ឈាម​ ស្រោច​ពេញ​ផ្ទៃមុខ និង​ខ្លួន​តែ​ម្តង ។ បន្ទាប់​មក​ជន​រង​គ្រោះ​បាន​រត់​ មក​ដាក់​ពាក្យបណ្ដឹង​នៅ​ ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​គគីរ ។

ក្រោយ​ពី​ទទួល​ពាក្យបណ្ដឹង​ភ្លាម កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ស្រាវជ្រាវ​ ឃាត់ខ្លួន​ជន​ដៃដល់​នាំ​យក​មក​កាន់​អធិការ​ដ្ឋាន​ នគរបាល​ស្រុក​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ។ លោក​អធិការរង​បញ្ជាក់​ថា ជន​ដៃដល់​ក៏​ជា​មុខសញ្ញា​ពាក់ព័ន្ធ​ការ​ប្រើប្រាស់​ថ្នាំ​ញៀន​ផង​ដែរ ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់ដែរថា ដោយឡែកករណីមួយវិញទៀត ជាមួយគ្នាបុរសវ័យចំណាស់ ត្រូវជាឪពុកក្មេក​ បានចូលទៅជួយឃាត់ ស្រាប់តែជន​សង្ស័យ វាយបណ្តាលឲ្យបែកក្បាល ក្រោយរួច​ត្រូវនគរបាលឃាត់ខ្លួន​ នៅម៉ោង១៩៖៣០នាទី ថ្ងៃទី២៤ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅក្នុង ភូមិរលាំងកែន ​ឃុំ​រលាំងកែន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។"

នគរបាលបានឲ្យដឹងថា ជនរងគ្រោះទី១ឈ្មោះ សន វណ្ណដេតភេទស្រីអាយុ៤២ឆ្នាំ​ មានមុខរបរជា​កសិករត្រូវជាប្រពន្ធ ទី២ឈ្មោះស៊ិន វណ្ឌនភេទប្រុសអាយុ៦៥ឆ្នាំ​ មានមុខរបរជាកសិករ ត្រូវជាឪពុក​ក្មេកជាសង្ស័យ ចំណែកជនសង្ស័យឈ្មោះដារ៉ា សារ៉ូភេទប្រុស អាយុ៣១ឆ្នាំ​ មានមុខរបរជាកសិករ​ អ្នកទាំង៣ រស់នៅ ភូមិឃុំកើតហេតុ ជាមួយគ្នា។

នគរបាលបានបន្តថា មុនពេលកើតហេតុ ម៉ោងប្រហែល ១៧ជាង ជនរងគ្រោះជាប្រពន្ធ បានធ្វើបាយម្ហូប រួចហៅប្តីឲ្យហូបបាយ​ ដោយខ្លួនមិនទាន់ហូបនោះទេ និងបានដើរទៅផ្ទះអ្នកជិតខាង លុះបន្តិចក្រោយ​មកក៏ត្រឡប់មកផ្ទះ បានរៀបបាយឲ្យប្តីហូប​ ហើយខ្លួន បានដើរចេញទៅក្រោយផ្ទះ ដោយមិនទាន់ហូបបាយនោះទេ ដោយដើរមកឈរលេង នៅខាងមុខផ្ទះ បន្តិចក្រោយមក ស្រាប់តែជន សង្ស័យជាប្តីបាន​បិទភ្លើង ទាំងក្នុងផ្ទះនិងក្រៅផ្ទះ លុះពេលប្រពន្ធចូលផ្ទះ ស្រាប់តែទាញដំបង វាយប្រពន្ធចំនួន៣ដំបង ឃើញដូច្នេះ បុរសជាឪពុកក្មេក បានចូលទៅឃាត់កុំឲ្យវាយកូនស្រី ក៏ត្រូវជនសង្ស័យវាយនិង ដំបងចំ​ក្បាលបែកផងដែរ ។ ក្រោយពេលកើតហេតុ​ ជនរងគ្រោះបានដាក់ពាក្យ បណ្តឹងឲ្យនគរបាលឃាត់ខ្លួន ជនសង្ស័យចាត់ការ ទៅតាមផ្លូវច្បាប់៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

គ្រាន់តែ​ប្រាប់​ថា​... កូន​តិរច្ឆាន​ទាញ​ព្រនង់​សំពង​ក្បាល​ឪពុក​បែក​ហូរ​ឈាម​កក្លាក់

គ្រាន់តែ​ប្រាប់​ថា​... កូន​តិរច្ឆាន​ទាញ​ព្រនង់​សំពង​ក្បាល​ឪពុក​បែក​ហូរ​ឈាម​កក្លាក់

គ្រាន់តែ​ប្រាប់​ថា​... កូន​តិរច្ឆាន​ទាញ​ព្រនង់​សំពង​ក្បាល​ឪពុក​បែក​ហូរ​ឈាម​កក្លាក់

គ្រាន់តែ​ប្រាប់​ថា​... កូន​តិរច្ឆាន​ទាញ​ព្រនង់​សំពង​ក្បាល​ឪពុក​បែក​ហូរ​ឈាម​កក្លាក់

គ្រាន់តែ​ប្រាប់​ថា​... កូន​តិរច្ឆាន​ទាញ​ព្រនង់​សំពង​ក្បាល​ឪពុក​បែក​ហូរ​ឈាម​កក្លាក់