Christian Eriksen បន្ត​លេង​ឲ្យ Spurs រហូតដល់​ឆ្នាំ ២០២០

ខ្សែបម្រើ​កណ្តាល​សារិកា​ព្រេង Tottenham Hotspur គឺ​កីឡាករ Christian Eriksen បាន​បន្ត​កុងត្រា​លេង​ថ្មី​ជាមួយនិង​ក្លិប​លី​ក Premier League ដើម្បី​ឲ្យ​គេ​បន្ត​លេង​រហូតដល់​ឆ្នាំ ២០២០។

Christian-Eriksen

កីឡាករ​អន្តរជាតិ​របស់​ដា​ណឺ​ម៉ាក់ វ័យ ២៤ឆ្នាំ បានបង្ហាញ​ខ្លួន ១៣៤ប្រកួត​ឲ្យ Tottenham ចាប់តាំងពី​ផ្ទេរ​ចូល ពី​ក្លិប Ajax កាលពី​ខែសីហា ឆ្នាំ ២០១៣មក។

Eriksen ស៊ុត​បញ្ចូល​ទី​បាន ៨គ្រាប់ កាលពី​រដូវ​កាល​មុន ខណៈ Spurs បញ្ចប់​ត្រឹម​ចំណាត់​លេខ ៣ក្នុង​លី​ក​កំពូល​អង់គ្លេស​នេះ៕

The post Christian Eriksen បន្ត​លេង​ឲ្យ Spurs រហូតដល់​ឆ្នាំ ២០២០ appeared first on CamboSport.