Rashford របស់ Man U ស៊ុត​បាន hat-trick ឲ្យ U-២១ អង់គ្លេស​លើកដំបូង

កីឡាករ Marcus Rashford ស៊ុត​បញ្ចូល​ទី​ចំនួន ៣គ្រាប់​ម្នាក់ឯង (hat-trick) ក្នុងការ​ប្រកួត​ដំបូង​របស់គេ ឲ្យ​ជម្រើសជាតិ​អង់គ្លេស​អាយុ​ក្រោម ២១ឆ្នាំ ខណៈ​ពួកគេ​ឈ្នះ ក្រុម​ប្រទេស​ន័​រវេ​ស ៦-១ ឡើងទៅ​វគ្គ​បន្ទាប់ ក្នុង​ក្របខណ្ឌ​ពាន​អឺរ៉ុប អាយុ​ក្រោម ២១ឆ្នាំ។

Marcus-Rashford

កីឡាករ​របស់​បិសាច​ក្រហម Manchester United នេះ ក៏​ធ្លាប់​ស៊ុត​បញ្ចូល​ទី​ដំបូង​របស់ខ្លួន​នៅក្នុង​លី​ក Premier League និង Europa League រួមទាំង​ក្រុម​ជម្រើសជាតិ​ឈុត​ធំ​របស់​អង់គ្លេស​ផងដែរ។

កីឡាករ​វ័យ​ទើប ១៨ឆ្នាំ​រូបនេះ ស៊ុត​បាល់​ពី​ចម្ងាយ ១៨ yards មុនពេល​បន្ថែម​គ្រាប់​ទី​ពីរ​ដោយ​បាល់​ភ្លា​ត​ចេញពី​អ្នកចាំទី និង​ស៊ុត​បាល់​ពិន័យ ១១ម៉ែត្រ សម្រាប់​គ្រាប់​ទី​បី​របស់គេ។ កីឡាករ​មិត្ត​រួម​ក្រុម Nathaniel Chalobah, Ruben Loftus-Cheek និង Lewis Baker ស៊ុត​តែ​រកបាន​ម្នាក់​មួយ​គ្រាប់​ដូចគ្នា។

ការ​ឈ្នះ​យ៉ាង​កក់ក្តៅ​នេះ ធ្វើ​ឲ្យ​ក្រុម​លោក Gareth Southgate បច្ចុប្បន្ន​មាន​ពីរ​ពិន្ទុ​ឈ្នះ​ក្រុម ស្វី​ស ដើម្បី​ឈរលើ​កំពូល​តារាង​ក្នុង​ពូ​ល ខណៈ​នៅសល់​ពីរ​ប្រកួត​ទៀត។

ក្រុម​កំពូល​តារាង ក្នុង​ពូ​ល​និមួយៗ សុទ្ធតែ​ធានាបាន​សម្រាប់​ដំណើរ​ទៅ​ប្រកួត​ឆ្នាំក្រោយ​នៅក្នុង​ប្រទេស ប៉ូឡូញ៕

The post Rashford របស់ Man U ស៊ុត​បាន hat-trick ឲ្យ U-២១ អង់គ្លេស​លើកដំបូង appeared first on CamboSport.